គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងផ្ទៀងផ្ទាត់លទ្ធផលនៃការសិក្សាវាយតម្លៃលើ ការកំណត់ទិន្នន័យមន្រ្តីរាជការជំនាញហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៤, តម្រូវការបណ្តុះបណ្តាល និងវិក្រឹតការ ឆ្នាំ២០២៥ និងតម្រូវការបណ្ដុះបណ្តាលនិងវិក្រឹតការប៉ាន់ស្មានសម្រាប់ឆ្នាំ២០២៦-២០២៧ និង ផ្សព្វផ្សាយផែនការបណ្តុះបណ្តាលឆ្នាំ ២០២៥ នៅខេត្តត្បូងឃ្មុំ
- admin
- August 26, 2024
- 12:06 pm
កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងផ្ទៀងផ្ទាត់លទ្ធផលនៃការសិក្សាវាយតម្លៃលើ ការកំណត់ទិន្នន័យមន្រ្តីរាជការជំនាញហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៤, តម្រូវការបណ្តុះបណ្តាល និងវិក្រឹតការ ឆ្នាំ២០២៥ និងតម្រូវការបណ្ដុះបណ្តាលនិងវិក្រឹតការប៉ាន់ស្មានសម្រាប់ឆ្នាំ២០២៦-២០២៧ និង ផ្សព្វផ្សាយផែនការបណ្តុះបណ្តាលឆ្នាំ ២០២៥ នៅខេត្តត្បូងឃ្មុំ
នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ មានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យ ពិភាក្សា និងផ្ទៀងផ្ទាត់លទ្ធផលនៃការសិក្សាវាយតម្លៃលើ ការកំណត់ទិន្នន័យមន្រ្តីរាជការជំនាញហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៤, តម្រូវការបណ្តុះបណ្តាល និងវិក្រឹតការ ឆ្នាំ២០២៥ និងតម្រូវការបណ្ដុះបណ្តាលនិងវិក្រឹតការប៉ាន់ស្មានសម្រាប់ឆ្នាំ២០២៦-២០២៧ និង ផ្សព្វផ្សាយផែនការបណ្តុះបណ្តាលឆ្នាំ ២០២៥ ដោយមានការចូលរួមពី តំណាងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងលោក លោកស្រី ជាជនបង្គោលទទួលបន្ទុកការងារកសាងនិងអភិវឌ្ឍសមត្ថភាព តំណាងរដ្ឋបាលខេត្ត និងមន្ទីរជំនាញសរុបចំនួន ៤០នាក់ ។ កិច្ចប្រជុំនេះ មានគោលដៅកំណត់ឱ្យបានគ្រប់ជ្រុងជ្រោយនូវទិន្នន័យ និង ព័ត៌មានចាំបាច់អំពីមន្រ្តីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ សម្រាប់ជាមូលដ្ឋានការរៀបចំផែនការបណ្ដុះបណ្ដាល និង វិក្រឹតការ ឆ្នាំ ២០២៥, ២០២៦ និង ២០២៧ ឆ្លើយតបទៅនឹងតម្រូវការនៃការពង្រឹង និង ការអភិវឌ្ឍសមត្ថភាព លើជំនាញពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សំដៅរួមចំណែកគាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ឱ្យសម្រេចជោគជ័យប្រកបដោយប្រសិទ្ធភាព និង ចីរភាព។