គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី ១៥ នៃអាណត្តិទី ២
- admin
- March 15, 2024
- 1:31 pm
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី ១៥ នៃអាណត្តិទី ២
នារសៀលថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២៤, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា (ផមក) បានដឹកនាំកិច្ចប្រជុំលើកទី ១៥ នៃអាណត្តិទី ២ របស់ក្រុមប្រឹក្សាភិបាលនៃ ផមក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក និង សមាជិកក្រុមប្រឹក្សាភិបាល ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីជំនាញពាក់ព័ន្ធ ។
ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនេះ, អង្គប្រជុំបានពិនិត្យ និង ពិភាក្សាលើវឌ្ឍនភាពការងារដែល ផមក សម្រេចបាន ក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០២៣ រហូតដល់បច្ចុប្បន្ន៖ រួមមានការងារចុះបញ្ជីលក់មូលបត្រ, ការជួញដូរមូលបត្រ, ការងារផ្សព្វផ្សាយ, ការងារជំរុញការចុះបញ្ជី និង ការជួញដូរមូលបត្រ, និង គម្រោងអភិវឌ្ឍផ្សេងៗ ។
ជាមួយគ្នានេះដែរ, អង្គប្រជុំបានពិនិត្យ ពិភាក្សា និង អនុម័តជាគោលការណ៍លើរៀបវារៈមួយចំនួន ដូចខាងក្រោម៖
១. ការបិទរបាយការណ៍ហិរញ្ញវត្ថុរបស់ ផមក ប្រចាំឆ្នាំ២០២៣ ។
២. សូចនាករសមិទ្ធផលគន្លឹះប្រចាំឆ្នាំ នៃនាយកដ្ឋាននីមួយៗ (Key Performance Indicators) ។
៣. ការពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ របស់ក្រុមហ៊ុន ស៊ីវិល & ប៊ីលឌីង ខនស្រ្កាក់ធ័រ ម.ក (Civil & Building Contractors Plc.) និង បានណែនាំឱ្យមន្រ្តីជំនាញបន្តនីតិវិធីដែលនៅសេសសល់ជាមួយក្រុមហ៊ុន ស្របតាមច្បាប់ និង បទប្បញ្ញត្តិជាធរមាន មុនការចុះបញ្ជី និង ការជួញដូរមូលបត្រជាផ្លូវការនៅ ផមក ។
អង្គប្រជុំបានបញ្ចប់នៅម៉ោង ៥ និង ៥០ នាទីល្ងាច នៃថ្ងៃដដែល ក្នុងបរិយាកាសយកចិត្តទុកដាក់ និង ការទទួលខុសត្រូវខ្ពស់ ៕