គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ការបណ្តុះបណ្តាលមុខវិជ្ជាការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ត្រូវបានធ្វើឡើងនៅថ្ងៃនេះ
- admin
- April 8, 2025
- 11:16 am
ការបណ្តុះបណ្តាលមុខវិជ្ជាការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ត្រូវបានធ្វើឡើងនៅថ្ងៃនេះ
ថ្ងៃអង្គារ ១១ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានកំពុងបណ្តុះបណ្តាល សិក្ខាកាមដែលជាមន្ត្រីហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង ស្ថាប័ន លើមុខវិជ្ជាការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដែលជាមុខវិជ្ជាមួយក្នុង កម្មវិធីបណ្ដុះបណ្ដាល «ជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ឆ្នាំ២០២៥» កម្រិតទី២ និងកម្រិតទី៣ ។ មុខវិជ្ជាមួយនេះ មានគោលបំណងបណ្តុះបណ្តាលសិក្ខាកាម នូវការគ្រប់គ្រង ប្រើប្រាស់ និងចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋគ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព សក្តិសិទ្ធិភាព តម្លាភាព គណនេយ្យភាព សង្គតិភាព នីត្យានុកូលភាព និងចីរភាព ដោយកំណត់ក្របខ័ណ្ឌច្បាប់ជាគោល សំដៅចូលរួមចំណែកបម្រើឧត្តមប្រយោជន៍នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌ នៃព្រះរាជាណាចក្រកម្ពុជា។