គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ការប្រឡងបញ្ចប់មុខវិជ្ជាការអនុវត្តកិច្ចបញ្ជិកាទ្រព្យសកម្មរយៈពេលវែងនៅបន្ទប់ បន្ទាយឆ្មារ នៅថ្ងៃនេះ
- admin
- April 11, 2025
- 11:05 am
ការប្រឡងបញ្ចប់មុខវិជ្ជាការអនុវត្តកិច្ចបញ្ជិកាទ្រព្យសកម្មរយៈពេលវែងនៅបន្ទប់ បន្ទាយឆ្មារ នៅថ្ងៃនេះ
ថ្ងៃសុក្រ ១៤ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ នៅបន្ទប់បន្ទាយឆ្មារ នៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឺជាពេលចុងក្រោយ នៃការបណ្តុះបណ្តាលមុខវិជ្ជា ការអនុវត្តកិច្ចបញ្ជិកាទ្រព្យសកម្មរយៈពេលវែង ជូនសិក្ខាកាមដែលជាមន្ត្រីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង ស្ថាប័ន ដែលបង្រៀនដោយ លោកគ្រូ ហេង សុខនៅ ជាឧទ្ទេសាចារ្យនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ នៅចុងបញ្ចប់មេរៀនក៏មានរៀបចំការប្រឡងបញ្ចប់មុខវិជ្ជានេះផងដែរ ដេីម្បីវាស់ស្ទង់សមត្ថភាពសិក្ខាកាម លើជំនាញពាក់ព័ន្ធនិងចំណូលមិនមែនសារពើពន្ធរបស់អង្គភាពថវិកា នៃក្រសួង ស្ថាប័ន ។ គួរបញ្ជាក់ផងដែរថាបន្ទាប់ពីសិក្ខាកាមបានប្រឡងបញ្ចប់លើមុខវិជ្ជាសិក្សា និងបំពេញតាមលក្ខខណ្ឌតម្រូវនៃកម្មវិធីបណ្តុះបណ្តាល ទើបអនុញ្ញាតឱ្យសិក្ខាកាមចូលរួមប្រឡងបញ្ចប់វគ្គបណ្តុះបណ្តាល ដើម្បីទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សា ទទួលស្គាល់ «គុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ» ទៅតាមមុខជំនាញនីមួយៗ ៕