គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ការបណ្តុះបណ្តាលមុខវិជ្ជាការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ត្រូវបានធ្វើឡើងនៅថ្ងៃនេះ
- admin
- April 9, 2025
- 11:27 am
ការបណ្តុះបណ្តាលមុខវិជ្ជាការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ត្រូវបានធ្វើឡើងនៅថ្ងៃនេះ
នាថ្ងៃពុធ ១២ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ នៅបន្ទប់បាគង នៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឺជាពេលចុងក្រោយ នៃមុខវិជ្ជាខួបគណនេយ្យ ដែលបង្រៀនដោយអ្នកគ្រូ អ៊ា ប៊ុនដាលី ជាឧទ្ទេសាចារ្យប្រចាំនៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនដល់មន្ត្រីគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រសួង ស្ថាប័ន ។ មុខវិជ្ជាខួបគណនេយ្យនេះ ផ្ដោតទៅលើ ជំហានទាំង ១០ នៅក្នុងខួបគណនេយ្យ ក្នុងការរៀបចំកិច្ចបញ្ជិការគណនេយ្យ ដំណើរការនៃការកត់ត្រា ការសរុបព័ត៌មាន និង ការរាយការណ៍ នូវប្រតិបត្តិការសេដ្ឋកិច្ច នៃសកម្មភាពសេដ្ឋកិច្ចរបស់អង្គភាពក្នុងរយៈពេលកំណត់មួយ ។ ប្រតិបត្តិការទាំងនេះ នឹងត្រូវបានសរុបដើម្បីយកទៅរៀបចំជារបាយការណ៍ហិរញ្ញវត្ថុ រួមមាន៖ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (តារាងតុល្យការ) របាយការណ៍ប្រាក់ចំណេញ ខាត និង របាយការណ៍លំហូរសាច់ប្រាក់ ជាដើម ។