ឯកឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចូលរួម​កិច្ច​ប្រជុំ​គណៈ​កម្មា​ធិការ​ដឹក​នាំ​ការ​ងារ​កែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សា​ធា​រណៈ​

នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ ដោយប្រើកម្មវិធី Zoom, ឯកឧត្តមនាយកវិទ្យាស្ថាន អមដោយ លោកនាយករង លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន និងសហការី បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យនិងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំនៃអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងស្ថាប័ន។