ឯកឧត្តមបណ្ឌិត សឹង រេត អនុ​រដ្ឋ​លេ​ខា​ធិ​ការ ក្រ​សួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ និង​ជា​សមា​ជិក​ក្រុម​ប្រឹក្សា​ភិបាល​នៃ​វិទ្យា​ស្ថាន​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​ អញ្ជើញ​ជា​វា​គ្មិន​កិ​ត្តិ​យស​ ក្នុង​កម្ម​វិធី​សិ​ក្ខា​សា​លា​បណ្តុះ​បណ្តាល​ស្ដី​ពី​ “ការ​កសាង​សមត្ថភាព​យុវ​ជន​ដើ​ម្បី​អ​ភិវឌ្ឍ​ស​ហ​គម​ន៍​ ប្រ​កប​ដោយ​ចី​រភា​ព”​​

នាព្រឹក ថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សហការជាមួយ មូលនិធិអឺរ៉ាស៊ា ប្រទេសជប៉ុន (Eurasia Foundation, Japan) បន្តអនុវត្តកម្មវិធីសិក្ខាសាលាបណ្តុះបណ្តាលជាស៊េរីស្ដីពី “ការកសាងសមត្ថភាពយុវជនដើម្បីអភិវឌ្ឍសហគមន៍ ប្រកបដោយចីរភាព” ជូនយុវជននៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង និស្សិតនៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ប្រធានបទសម្រាប់សប្ដាហ៍ទី៩ នៃសិក្ខាសាលាបណ្ដុះបណ្ដាល គឺ “សេដ្ឋកិច្ចឌីជីថលសម្រាប់ការអភិវឌ្ឍសហគមន៍ (Digital Economics for Community Development)” ដែលត្រូវធ្វើបទឧទ្ទេសដោយ ឯកឧត្តមបណ្ឌិត សឹង រេត អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
មុនចូលដល់ការធ្វើបទឧទ្ទេសរបស់វាគ្មិន ឯកឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញមានមតិស្វាគមន៍ និងថ្លែងអំណរគុណចំពោះ ឯកឧត្តមបណ្ឌិត សឹង រេត អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានចំណាយពេលវេលាអញ្ជើញជាវាគ្មិនកិត្តិយស និងចែករំលែកបទពិសោធន៍ សម្រាប់សប្ដាហ៍ទី៩ នៃសិក្ខាសាលាបណ្ដុះបណ្ដាល។
នៅក្នុងប្រធានបទស្ដីពី “សេដ្ឋកិច្ចឌីជីថលសម្រាប់ការអភិវឌ្ឍសហគមន៍ (Digital Economics for Community Development)”, ឯកឧត្តមបណ្ឌិតអនុរដ្ឋលេខាធិការ បានផ្ដោតសំខាន់លើចំណុចគន្លឺះចំនួន ៣ ដើម្បីផ្ដល់ជូនយុវជនជាសិក្ខាកាមនៃសិក្ខាសាលាបណ្ដុះបណ្ដាល ដូចខាងក្រោម ៖
១. ដំណើរនៃបរិវត្តកម្មឌីជីថលនៅកម្ពុជា (Digital Transformation In Cambodia)
២. រចនាបថជាក់ស្ដែងមួយចំនួននៃសេដ្ឋកិច្ចឌីជីថល (Some Stylized Facts of Digital Economy)
៣.ផលប៉ះពាល់សេដ្ឋកិច្ចចំពោះមុខនៃការផ្លាស់ប្ដូរបែបឌីជីថល (Economic Impact of Digital Transformation)។