ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារអភិវឌ្ឍវិស័យឯកជន បានទទួលជួបលោក Ryoji Fujita ប្រធានគ្រប់គ្រងក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd

នាព្រឹកថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារអភិវឌ្ឍវិស័យឯកជន បានទទួលជួបលោក Ryoji Fujita ប្រធានគ្រប់គ្រងក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd ។
ក្នុងជំនួបនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលស្វាគមន៍ចំពោះការវិនិយោគរោងចក្រដំឡើងរថយន្ត របស់ក្រុមហ៊ុន នៅកម្ពុជា និង សំណូមពរដល់ក្រុមហ៊ុន ឱ្យខិតខំ និង យកចិត្តទុកដាក់ខ្ពស់ ដល់ការបង្កើតការងារធ្វើ, ការផ្ទេរបច្ចេកវិទ្យា, ការពង្រឹងសមត្ថភាពជំនាញដល់ កម្មករ និយោជិត និង ការប្រើប្រាស់ធាតុចូលក្នុងស្រុក ។
ជាការឆ្លើយតប, លោក Ryoji Fujita បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលបានគាំទ្រ និង ជំរុញឱ្យមានរោងចក្រដំឡើងរថយន្តតូយ៉ូតា នៅព្រះរាជាណាចក្រកម្ពុជា ។ ទន្ទឹមនេះ, លោក Ryoji Fujita បានប្តេជ្ញានឹងខិតខំចូលរួមចំណែកក្នុងការអភិវឌ្ឍឧស្សាហកម្មយានយន្ត នៅកម្ពុជា ៕