ពិធីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នាឱកាស "រមណីយដ្ឋានប្រាសាទកោះកេរ"|

នាព្រឹកថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រួមមានឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួង ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងមកពីគ្រប់អគ្គនាយកដ្ឋាន និង អង្គភាពក្រោមឱវាទក្រសួង អញ្ជើញចូលរួមក្នុងពិធីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នាឱកាស “រមណីយដ្ឋានប្រាសាទកោះកេរ” ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ បានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។
សូមបញ្ជាក់ផងដែរថា “រមណីយដ្ឋានប្រាសាទកោះកេរ” ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី ៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលរៀបចំធ្វើឡើងនៅក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃ ១៧ ខែ កញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ៤:៣០ នាទីល្ងាច ម៉ោងនៅកម្ពុជា ។