ផ្សារ​មូល​បត្រ​កម្ពុជា រៀប​ចំ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ភិ​បាល លើក​ទី ១៦ នៃ​អាណត្តិ​ទី ២

នាព្រឹកថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ២០២៤ នៅអគារផ្សារមូលបត្រកម្ពុជា, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា (ផមក) បានដឹកនាំកិច្ចប្រជុំលើកទី ១៦ នៃអាណត្តិទី ២ របស់ក្រុមប្រឹក្សាភិបាលនៃ ផមក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក, សមាជិកក្រុមប្រឹក្សាភិបាល និង មន្ត្រីត្រួតពិនិត្យរដ្ឋ ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីបច្ចេកទេសនៃ ផមក មួយចំនួន ។
ក្នុងកិច្ចប្រជុំនេះ, អង្គប្រជុំបានពិនិត្យ ពិភាក្សា និង អនុម័តជាគោលការណ៍ លើរបៀបវារៈសំខាន់ៗ ចំនួន ២៖
១. ការពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក (Royal Group Phnom Penh SEZ Plc)។
២. ការស្នើសុំអនុម័តលើការចូលសមាជិកភាព នៃធនាគារកាណាឌីយ៉ា ក.អ ជាភ្នាក់ងារបញ្ជិកាមូលបត្រ ភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ និងភ្នាក់ងារទូទាត់ និង ការបន្តសមាជិកភាព របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ។