គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំ “ច្រកចេញចូលតែមួយ” នាព្រឹកថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០២២
- admin
- August 5, 2022
- 12:16 pm
កិច្ចប្រជុំ “ច្រកចេញចូលតែមួយ” នាព្រឹកថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០២២ ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារសម្រាប់កិច្ចប្រជុំ “ច្រកចេញចូលតែមួយ” បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើសុំផ្តល់ការលើកទឹកចិត្ត និង ដោះស្រាយបញ្ហាប្រឈមនៃគម្រោងវិនិយោគរបស់វិស័យឯកជន ដែលជាប់គាំងក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ, តំណាងអគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ, អង្គភាពគ្រប់គ្រងគម្រោងផែនការមេដើម្បីអភិវឌ្ឍ និង ប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និង មន្ត្រីជំនាញពាក់ព័ន្ធ ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សានិងស្វែងយល់អំពីស្ថានភាព បញ្ហាប្រឈម និង លទ្ធភាពដោះស្រាយ តាមរយៈការដាក់ចេញនូវវិធានការគោលនយោបាយ និង ការផ្តល់ការលើកទឹកចិត្ត ដើម្បីជំរុញវិនិយោគ បង្កើតតម្រូវការ និង ទីផ្សារឡើងវិញ សំដៅចូលរួមដោះស្រាយបញ្ហាគម្រោងជាប់គាំង, លើកកម្ពស់បរិយាកាស និង ជំរុញវិនិយោគ, ការពារសុវត្ថិភាពអគារ, ស្តារសេដ្ឋកិច្ច និង វិស័យទេសចរណ៍ឡើងវិញ ជាពិសេសចូលរួមជំរុញការប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ៕