កិច្ច​ប្រជុំ​ពិ​ភាក្សា​លើ​កា​រ​វា​យ​ត​ម្លៃ​ឯក​សារ​ដេញ​ថ្លៃ​កញ្ចប់​លទ្ធ​កម្ម​ទី​១ ផ្នែក​ទី​១​ខ “មជ្ឈ​មណ្ឌល​ប្រ​តិបត្តិ​ការ​សុវត្ថិភាព​” ក្នុង​ក្រប​ខណ្ឌ​នៃការ​អនុ​វត្ត​គម្រោ​ង​ FMIS ជំ​ហាន​ទី​ ៣េ

នារសៀលថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការត្រួតពិនិត្យឯកសារដេញថ្លៃ បានដឹកនាំកិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យ និង គណៈកម្មការវាយតម្លៃឯកសារដេញថ្លៃ ដើម្បីពិនិត្យពិភាក្សាលើការវាយតម្លៃឯកសារដេញថ្លៃកញ្ចប់លទ្ធកម្មទី១ ផ្នែកទី១ខ “មជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាព” ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី ៣ ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សា និង ប្រមូលធាតុចូលពីគ្រប់សមាជិកពាក់ព័ន្ធ សំដៅធានាការដេញថ្លៃរបស់គម្រោង FMIS ទទួលបានផលិតដែលមានគុណភាព ជាមួយនឹងតម្លៃសមរម្យ ដោយអនុលោមតាមនីតិវិធីលទ្ធកម្មជាធរមាន ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី សមាជិកគណៈកម្មការត្រួតពិនិត្យ និង គណៈកម្មការវាយតម្លៃឯកសារដេញថ្លៃគម្រោង FMIS ព្រមទាំងលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។ បន្ទាប់ពីការធ្វើបទបង្ហាញអំពីលទ្ធផលវាយតម្លៃ របស់គណៈកម្មការវាយតម្លៃឯកសារដេញថ្លៃ និង ការផ្តល់ធាតុចូលរបស់ក្រុមការងារបច្ចេកទេស, សមាជិកនៃគណៈកម្មការទាំង ២ បានចូលរួមផ្តោះប្តូរមតិយោបល់យ៉ាងផុលផុស ដោយធ្វើការថ្លឹងថ្លែងទៅលើ លទ្ធភាពថវិកាដែលបានអនុម័ត, ភាពចាំបាច់បន្ទាន់នៃការធានាសុវត្ថិភាពមជ្ឈមណ្ឌលប្រតិបត្តិការ និង អនុលោមភាពតាមនីតិវិធីលទ្ធកម្ម ៕