គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំពិភាក្សាលើការស្នើអាករលើតម្លៃបន្ថែមក្នុងស្រុកជាបន្ទុករដ្ឋ លើការផ្គត់ផ្គង់ទំនិញ ឬ សេវា សម្រាប់គម្រោងសាងសង់មួយក្នុងខេត្តព្រះសីហនុ ដែលមានទំហំទុនវិនិយោគប្រមាណ ៥៧៤ លានដុល្លារអាមេរិក
- admin
- May 15, 2024
- 11:39 am
កិច្ចប្រជុំពិភាក្សាលើការស្នើអាករលើតម្លៃបន្ថែមក្នុងស្រុកជាបន្ទុករដ្ឋ លើការផ្គត់ផ្គង់ទំនិញ ឬ សេវា សម្រាប់គម្រោងសាងសង់មួយក្នុងខេត្តព្រះសីហនុ ដែលមានទំហំទុនវិនិយោគប្រមាណ ៥៧៤ លានដុល្លារអាមេរិក
នារសៀលថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការស្នើអាករលើតម្លៃបន្ថែមក្នុងស្រុកជាបន្ទុករដ្ឋ លើការផ្គត់ផ្គង់ទំនិញ ឬ សេវា សម្រាប់គម្រោងសាងសង់មួយក្នុងខេត្តព្រះសីហនុ ដែលមានទំហំទុនវិនិយោគប្រមាណ ៥៧៤ លានដុល្លារអាមេរិក ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ, ឯកឧត្តមអនុរដ្ឋលេខាធិការ, ឯកឧត្តមអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ ។
អង្គប្រជុំ បានធ្វើការពិភាក្សាអំពីវិសាលភាពនៃ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ជាពិសេស ការស្នើសុំលើកលែងអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ទំនិញ និង សេវាក្នុងស្រុក សម្រាប់បម្រើដល់ការអនុវត្តគម្រោង ។
បន្ថែមលើនេះទៀត, សម្រាប់គម្រោងថ្មីដែលអាចចាប់ផ្តើមអនុវត្តបាននៅឆ្នាំ ២០២៤, កម្មវិធីពិសេស ផ្តល់ការលើកទឹកចិត្តពិសេស និង ការអនុគ្រោះនានា ដូចជា ពន្ធអាករនាំចូល ពន្ធប៉ាតង់ ពន្ធលើផ្ទាំងផ្សព្វផ្សាយ ពន្ធកាត់ទុកលើការជួលអចលនទ្រព្យ និង កម្រៃសេវាចុះបញ្ជី ជាដើម ដល់សហគ្រាសដែលមកវិនិយោគ ឬ ធ្វើធុរកិច្ច ក្នុងខេត្តព្រះសីហនុ ។
ជាលទ្ធផល, អង្គប្រជុំ បានឯកភាពជាគោលការណ៍លើការស្នើអាករលើតម្លៃបន្ថែមក្នុងស្រុកជាបន្ទុករដ្ឋ លើការផ្គត់ផ្គង់ទំនិញ ឬ សេវា សម្រាប់គម្រោងសាងសង់នេះ ដោយភ្ជាប់ជាមួយលក្ខខណ្ឌ ៕