គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងផ្ទៀងផ្ទាត់លទ្ធផលនៃការសិក្សាវាយតម្លៃលើ ការកំណត់ទិន្នន័យមន្រ្តីរាជការជំនាញហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៤, តម្រូវការបណ្តុះបណ្តាល និងវិក្រឹតការ ឆ្នាំ២០២៥ និងតម្រូវការបណ្ដុះបណ្តាលនិងវិក្រឹតការប៉ាន់ស្មានសម្រាប់ឆ្នាំ២០២៦-២០២៧ និង ផ្សព្វផ្សាយផែនការបណ្តុះបណ្តាលឆ្នាំ ២០២៥ នៅខេត្តកំពង់ធំ
- admin
- September 16, 2024
- 2:13 pm
កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងផ្ទៀងផ្ទាត់លទ្ធផលនៃការសិក្សាវាយតម្លៃលើ ការកំណត់ទិន្នន័យមន្រ្តីរាជការជំនាញហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៤, តម្រូវការបណ្តុះបណ្តាល និងវិក្រឹតការ ឆ្នាំ២០២៥ និងតម្រូវការបណ្ដុះបណ្តាលនិងវិក្រឹតការប៉ាន់ស្មានសម្រាប់ឆ្នាំ២០២៦-២០២៧ និង ផ្សព្វផ្សាយផែនការបណ្តុះបណ្តាលឆ្នាំ ២០២៥ នៅខេត្តសៀមរាប
នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារជំនាញរបស់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចុះសិក្សាវាយតម្លៃទិន្នន័យមន្រ្តីអនុវត្តការងារហិរញ្ញវត្ថុសាធារណ: ឆ្នាំ២០២៤ និង តម្រូវការបណ្តុះបណ្តាលនិងវិក្រឹតការសមត្ថភាពឆ្នាំ២០២៥ ដល់ ឆ្នាំ ២០២៧ លើជំនាញសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តកំពង់ធំ ដោយបានជួបប្រជុំពិភាក្សាការងារជាមួយតំណាង រដ្ឋបាលខេត្តនិងអង្គភាពជំនាញពាក់ព័ន្ធសរុបប្រមាណ ៤០រូប។
កិច្ចប្រជុំនេះមានគោលដៅពិនិត្យ ពិភាក្សា និងផ្ទៀងផ្ទាត់លទ្ធផលនៃ «ការកំណត់ទិន្នន័យមន្រ្តីរាជការជំនាញហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៤, តម្រូវការបណ្តុះបណ្តាល និងវិក្រឹតការ ឆ្នាំ២០២៥ និងតម្រូវការបណ្ដុះបណ្តាលនិងវិក្រឹតការប៉ាន់ស្មានសម្រាប់ឆ្នាំ២០២៦-២០២៧ និង ផ្សព្វផ្សាយផែនការបណ្តុះបណ្តាលឆ្នាំ ២០២៥» ក្នុងគោលដៅកំណត់ឱ្យបានគ្រប់ជ្រុងជ្រោយនូវទិន្នន័យ និង ព័ត៌មានចាំបាច់ សម្រាប់ជាមូលដ្ឋានការរៀបចំផែនការបណ្ដុះបណ្ដាល និង វិក្រឹតការ ឆ្នាំ ២០២៥, ២០២៦ និង ២០២៧ ឆ្លើយតបទៅនឹងតម្រូវការនៃការពង្រឹង និង ការអភិវឌ្ឍសមត្ថភាព លើជំនាញពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សំដៅរួមចំណែកគាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ឱ្យសម្រេចជោគជ័យប្រកបដោយប្រសិទ្ធភាព និង ចីរភាព។”