កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងឯកសារចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ, ជាអនុប្រធានប្រចាំការនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (កបស) និងជាប្រធានក្រុមការងារដឹកនាំការរៀបចំចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងឯកសារចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០, ដោយមានការអញ្ជេីញចូលរួមពីសមាជិក ទីប្រឹក្សា អគ្គលេខាធិការរង នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនិងក្រុមការងារពាក់ព័ន្ធ។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺធ្វេីឡេីងដេីម្បីពិនិត្យសម្រិតសម្រាំងសេចក្តីព្រាងឯកសារចក្ខុវិស័យនេះឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ​ សមស្របទៅតាមស្ថានភាពជាក់ស្តែងដែលមានការផ្លាស់ប្តូរយ៉ាងរហ័ស ។ អង្គប្រជុំ បានសម្រេចកំណត់ផែនការសម្រាប់ក្រុមការងារតាមផ្នែកនីមួយៗបន្តស្រាវជ្រាវ និងបន្ថែមធាតុចូលថ្មីដែលឆ្លើយតបទៅនឹងការបត់បែននៃសេដ្ឋកិច្ចសកលនិងហានិភ័យនានាដែលមិនបានព្រាងទុក។

READ MORE

23

Nov, 2020

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់​គ្រងចំណូលមិនមែនសារពើពន្ធ” ជូនសិក្ខាកាមគោលដៅ ដែលជាមន្ត្រីរាជការទទួលបន្ទុកការងារ​ពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនិង​ការគ្រប់គ្រងចំណូលមិនមែនសារពើរពន្ធ នៃមន្ទីរអង្គភាពជំនាញនិងរដ្ឋបាលក្រុង ស្រុក នៃ​ខេត្តកំពត

By: | Tags: | Comments: 0

នាថ្ងៃចន្ទ ៨ កើត ខែ មិគសិរ ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២០, នៅសណ្ឋាគារកំពត​ឌីយ៉ាម៉ង់ខេត្តកំពត​, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់​គ្រងចំណូលមិនមែនសារពើពន្ធ” ជូនសិក្ខាកាមគោលដៅ ដែលជាមន្ត្រីរាជការទទួលបន្ទុកការងារ​ពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនិង​ការគ្រប់គ្រងចំណូលមិនមែនសារពើរពន្ធ នៃមន្ទីរអង្គភាពជំនាញនិងរដ្ឋបាលក្រុង ស្រុក នៃ​ខេត្តកំពត ។ វគ្គបណ្តុះ​បណ្តាលនេះ មានគោលដៅពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹងថែមទៀត ជូនមន្រ្តីរាជការ ដើម្បីចូលរួមចំណែកលើកកម្ពស់តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាព នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ចំណូល​មិនមែនសា​រពើពន្ធ ឱ្យបានត្រឹមត្រូវតាមគោលការណ៍បច្ចេកទេស និង អនុលោមតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និង ក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល ។ ​ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំដ៏ខ្ពង់​ខ្ពស់ របស់ ឯកឧត្តម ពេជ្រ សម្បត្តិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​​​ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមដោយ ឯកឧត្តម ហាស់ សូបិន អភិបាលរង នៃគណៈអភិបាលខេត្តកំពត, ឯកឧត្តម លោកជំទាវ ថ្នាក់​ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មន្ទីរសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ខេត្តកំពត ខេត្តកែប ខេត្តតាកែវ និងខេត្តព្រះសីហនុ គ្រូឧទ្ទេស និងសិក្ខាកាម ចូលរួមសរុបប្រមាណ ៧០ នាក់ ។ ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ​​ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគូស​បញ្ជាក់​ថា កម្មវិធីវគ្គបណ្តុះបណ្តាលនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយ ដែលក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ […]

READ MORE

8

Nov, 2020

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដឹកនាំគណៈប្រតិភូក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អញ្ជើញចូលរួមក្នុងពិធីដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និង បន្តដំណើរអញ្ជើញទៅថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” នាមណ្ឌប សួនច្បារខាងកើតវិមានឯករាជ្យ រាជធានីភ្នំពេញ

By: | Tags: | Comments: 0

នាវេលារសៀល ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រួមមានឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ឯកឧត្តមនាយកវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ព្រមទាំងតំណាងមកពីគ្រប់អគ្គនាយកដ្ឋាន និង អង្គភាពក្រោមឱវាទក្រសួង អញ្ជើញចូលរួមក្នុងពិធីដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និង បន្តដំណើរអញ្ជើញទៅថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” នាមណ្ឌប សួនច្បារខាងកើតវិមានឯករាជ្យ រាជធានីភ្នំពេញ ។

READ MORE

6

Nov, 2020

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគ និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស បានដឹកនាំប្រតិភូតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រជុំពិភាក្សាបន្តលើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងតំណាងវិស័យឯកជន

By: | Tags: | Comments: 0

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគ និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស បានដឹកនាំប្រតិភូតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រជុំពិភាក្សាបន្តលើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងតំណាងវិស័យឯកជន នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០, នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កិច្ចប្រជុំដ៏មានសារសំខាន់នេះ មានសមាសភាពថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានគោលនយោបាយ, តំណាងវិស័យឯកជន និង មន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងសមាជិកក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគ។ គោលបំណងនៃកិច្ចប្រជុំនេះ ធ្វើឡើងដើម្បីបន្តពិនិត្យពិភាក្សាលើធាតុចូល និង សំណើសំខាន់ៗរបស់វិស័យឯកជនពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ ដែលបានស្នើឡើងក្នុងកិច្ចប្រជុំក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច កាលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ព្រមទាំងពិភាក្សាលើសំណើនិងមតិយោបល់ ដែលវិស័យឯកជនទើបតែបានស្នើបន្ថែមក្នុងពេលថ្មីៗនេះ។ ក្រុមការងារចម្រុះរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះវិស័យឯកជន ដែលបានចូលរួមគិតគូរយ៉ាងដិតដល់និងគ្រប់ជ្រុងជ្រោយ ទៅលើសេចក្តីព្រាងច្បាប់ថ្មីនេះ ក្នុងស្មារតីរួមចំណែកបង្កើតបរិយាកាសវិនិយោគឱ្យកាន់តែមានលក្ខណៈអំណោយផល និងមានភាពទាក់ទាញកាន់តែប្រសើរ។

READ MORE

5

Nov, 2020

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប និង ឯកឧត្តម ទូច ស៊ុនណារី អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកា និង ការរៀបចំត្រួតពិនិត្យវាយតម្លៃលើថវិកាកម្មវិធី

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០, នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំផែនការយុទ្ធសាស្រ្តថវិកា និង ការរៀបចំត្រួតពិនិត្យវាយតម្លៃលើថវិកាកម្មវិធី” ជូនសិក្ខាកាមដែលជាមន្ត្រីរាជការនៃអង្គភាពប្រឆាំងអំពើពុករលួយ, ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តម ទូច ស៊ុនណារី អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំអង្គភាព ប្រឆាំងអំពើពុករលួយ, គ្រូឧទ្ទេស និង សិក្ខាកាម សរុបប្រមាណ ១០០ នាក់ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប និង ឯកឧត្តម ទូច ស៊ុនណារី បានបញ្ជាក់រួមគ្នាអំពីគោលបំណងសំខាន់នៃការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង គឺដើម្បីពង្រឹងសមត្ថភាពនិងប្រសិទ្ធភាពក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និង ការត្រួតពិនិត្យវាយតម្លៃលើថវិកាកម្មវិធី ដើម្បីឆ្លើយតបទៅនឹងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីកែទម្រង់គន្លឹះដ៏សំខាន់មួយ ក្នុងចំណោមកម្មវិធីកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅផ្លាស់ប្តូរប្រព័ន្ធថវិកាកម្ពុជា ពីថវិកាផ្អែកលើធាតុចូល និង មជ្ឈការ ឆ្ពោះទៅថវិកាផ្អែកលើសមិទ្ធកម្ម និង វិមជ្ឈការ ។ ក្នុងន័យនេះ ការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ជាយន្តការមួយនៃដំណើរការរៀបចំថវិកាប្រចាំឆ្នាំ ដែលក្រសួងស្ថាប័ន ត្រូវគ្រោងផែនការថវិកាសម្រាប់អនុវត្តកម្មវិធី ឬ យុទ្ធសាស្រ្តអាទិភាពដោយផ្សារភ្ជាប់ទៅនឹងគោលនយោបាយរបស់ខ្លួន ដែលចាំបាច់ទាមទារឱ្យមានការកសាង និងអភិវឌ្ឍសមត្ថភាពជំនាញ សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃគ្រប់ក្រសួងស្ថាប័ន ក្នុងគោលដៅរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

READ MORE

4

Nov, 2020

កិច្ចប្រជុំពិភាក្សាលើមតិ និង សំណើរបស់វិស័យឯកជន ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,​ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគ និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស បានដឹកនាំកិច្ចប្រជុំពិភាក្សាលើមតិ និង សំណើរបស់វិស័យឯកជន ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ, ឯកឧត្តមអនុរដ្ឋលេខាធិការ, ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃអគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, និង អគ្គនាយកដ្ឋានគោលនយោបាយ, ព្រមទាំងសមាជិកក្រុមការងារ ។ គោលបំណងនៃកិច្ចប្រជុំផ្ទៃក្នុងនេះ គឺដើម្បីបន្តពិនិត្យពិភាក្សាលើធាតុចូល និង សំណើសំខាន់ៗ ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ ដែលបានស្នើឡើងដោយវិស័យឯកជន ក្នុងកិច្ចប្រជុំក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច (ក្រុម ឃ) នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅយ៉ាងរលូន និង បានពិភាក្សាគ្នាយ៉ាងផុលផុស ក្នុងស្មារតីរួមចំណែកដល់ការកសាងបរិយាកាសវិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានលក្ខណៈអំណោយផល, មានភាពទាក់ទាញ, ពិសេសផ្ដល់ការការពារនូវសិទ្ធិ និង ផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិនខ្មែរ និង បរទេស នៅព្រះរាជាណាចក្រកម្ពុជា ។

READ MORE

26

Oct, 2020

កិច្ចប្រជុំលើកទី១ នៃអាណត្តិទី២ របស់ក្រុមប្រឹក្សាភិបាលនៃ ផ.ម.ក

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក), ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី១ នៃអាណត្តិទី២ របស់ក្រុមប្រឹក្សាភិបាលនៃ ផ.ម.ក ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក, សមាជិកក្រុមប្រឹក្សាភិបាល, និងមន្ត្រីត្រួតពិនិត្យរដ្ឋ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃ ផ.ម.ក មួយចំនួន។ អង្គប្រជុំបានពិនិត្យ ពិភាក្សា និង អនុម័តលើរបៀបវារៈមួយចំនួនដែលសុទ្ធតែជាសកម្មភាពគាំទ្រដល់ការងារ និង កម្មវិធីអភិវឌ្ឍផ្សារមូលបត្រកម្ពុជា រួមទាំងលទ្ធផលការងារត្រីមាសទី១ ទី២ និង ទី៣ នៃឆ្នាំ២០២០, គម្រោងថវិកាប្រចាំឆ្នាំ២០២១ និង ការគិតគូរពីវិសោធនកម្មលក្ខន្តិកៈនៃ ផ.ម.ក ផងដែរ។ គួរបញ្ជាក់ផងដែរថា រហូតមកដល់បច្ចុប្បន្ន ផ.ម.ក បានទទួលចុះបញ្ជីក្រុមហ៊ុនចំនួន១៣ ដែលរួមមាន ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិចំនួន៧ និងក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុលចំនួន៦ ។

READ MORE

26

Oct, 2020

ពិធីវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ” ជូនសិក្ខាកាមគោលដៅ ចំនួន ៦៣ នាក់ ដែលជាមន្ត្រីរាជការទទួលបន្ទុកការងារពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ការគ្រប់គ្រងចំណូលមិនមែនសារពើរពន្ធ នៃមន្ទីរអង្គភាពជំនាញ និងរដ្ឋបាលក្រុង ស្រុក នៃខេត្តបាត់ដំបង

By: | Tags: | Comments: 0

នាថ្ងៃចន្ទ ១០ កើត ខែ កត្តិក ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២០, នៅសណ្ឋាគារ ខេមរាបាត់ដំបង ១ ខេត្តបាត់ដំបង, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ” ជូនសិក្ខាកាមគោលដៅ ចំនួន ៦៣ នាក់ ដែលជាមន្ត្រីរាជការទទួលបន្ទុកការងារពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ការគ្រប់គ្រងចំណូលមិនមែនសារពើរពន្ធ នៃមន្ទីរអង្គភាពជំនាញ និងរដ្ឋបាលក្រុង ស្រុក នៃខេត្តបាត់ដំបង ។ វគ្គបណ្តុះបណ្តាលនេះ មានគោលដៅពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹង ថែមទៀត ជូនមន្រ្តីរាជការ ដើម្បីចូលរួមចំណែកលើកកម្ពស់តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាព នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ ឱ្យបានត្រឹមត្រូវតាមគោលការណ៍បច្ចេកទេស និង អនុលោមតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និង ក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល ។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយ ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្ត និង ថ្នាក់ដឹកនាំនៃមន្ទីរអង្គភាពជំនាញនានាជុំវិញខេត្តខេត្តបាត់ដំបង រួមនឹងគ្រូឧទ្ទេស និងសិក្ខាកាមចូលរួមសរុបប្រមាណ ៨០ នាក់ ។

READ MORE

22

Oct, 2020

កិច្ចប្រជុំពិភាក្សាលើករណីផ្ទេរកិច្ចព្រមព្រៀងសម្រាប់អនុវត្តគម្រោងវិនិយោគមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ខេត្តសៀមរាប

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារសម្រាប់កិច្ចប្រជុំ “ច្រកចេញចូលតែមួយ” បានដឹកនាំកិច្ចប្រជុំពិភាក្សាលើករណីផ្ទេរកិច្ចព្រមព្រៀងសម្រាប់អនុវត្តគម្រោងវិនិយោគមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, និងតំណាងក្រុមហ៊ុនពាក់ព័ន្ធ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យពិភាក្សា និងទទួលព័ត៌មាន និងបញ្ជាក់បន្ថែមទាំងលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពសេដ្ឋកិច្ច សំដៅជំរុញការអនុវត្តគម្រោងវិនិយោគ ។

READ MORE

15

Oct, 2020

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំគណៈប្រតិភូ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចូលរួមក្នុងពិធីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ៨ ឆ្នាំ នាមណ្ឌប សួនច្បារខាងកើតវិមានឯករាជ្យ រាជធានីភ្នំពេញ

By: | Tags: | Comments: 0

នាវេលាព្រឹកថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមមានឯកឧត្តម លោកជំទាវ​ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូប ចូលរួមក្នុងពិធីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ៨ ឆ្នាំ នាមណ្ឌប សួនច្បារខាងកើតវិមានឯករាជ្យ រាជធានីភ្នំពេញ។

READ MORE