5

Jan, 2021

កិច្ចប្រជុំស្តីពីការប្រឡងប្រជែងជ្រើសរើសបេក្ខជនជាមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

By: | Tags: | Comments: 0

នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំស្តីពីការប្រឡងប្រជែងជ្រើសរើសបេក្ខជនជាមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ, ឯកឧត្តមនាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ, អគ្គលេខាធិការរង, អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, ប្រធាននាយកដ្ឋានបុគ្គលិក, និងមន្រ្តីជំនាញពាក់ព័ន្ធ ។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យពិភាក្សាអំពីការរៀបចំនីតិវិធី និងយន្តការនានាក្នុងការប្រឡងប្រជែងជ្រើសរើសបេក្ខជនជាមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងឆ្នាំ២០២១ ដើម្បីធានាបាននូវការប្រកួតប្រជែងប្រកបដោយតម្លាភាព និងយុត្តិធម៌ ។

READ MORE

29

Dec, 2020

កិច្ចប្រជុំពិភាក្សាលើសំណើសុំបន្តនីតិវិធីអនុវត្តគម្រោងវិនិយោគអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិ និង វប្បធម៌របស់ក្រុមហ៊ុន SEA PAC INVESTMENT CO., LTD

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារសម្រាប់កិច្ចប្រជុំ “ច្រកចេញចូលតែមួយ” បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើសុំបន្តនីតិវិធីអនុវត្តគម្រោងវិនិយោគអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិ និង វប្បធម៌របស់ក្រុមហ៊ុន SEA PAC INVESTMENT CO., LTD ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ, ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃអគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, តំណាងក្រុមហ៊ុនឯកជន ព្រមទាំងសមាជិកក្រុមការងារ ។ កិច្ចប្រជុំនេះបានពិនិត្យលើទិដ្ឋភាពអនុវត្តគម្រោងវិនិយោគ, ការបំពេញលក្ខខណ្ឌនានាតាមការសម្រេចរបស់រាជរដ្ឋាភីបាល និង ការបន្តនីតិវិធីវិនិយោគ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន សំដៅជំរុញការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ការប្រមូលចំណូល ព្រមទាំងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍។

READ MORE

24

Dec, 2020

វគ្គបណ្តុះបណ្តាលជាស៊េរីពីចម្ងាយស្តីពី ‹លទ្ធកម្មសាធារណៈ, នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា និងសវនកម្មផ្ទៃក្នុង› ជូនសិក្ខាកាមគោលដៅដែលជាមន្ត្រីរាជការទទួលបន្ទុកការងារពាក់ព័ន្ធនៃក្រសួងស្ថាប័ន

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២០, នៅលើប្រព័ន្ធវីដេអូ Zoom, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលជាស៊េរីពីចម្ងាយស្តីពី ‹លទ្ធកម្មសាធារណៈ, នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា និងសវនកម្មផ្ទៃក្នុង› ជូនសិក្ខាកាមគោលដៅដែលជាមន្ត្រីរាជការទទួលបន្ទុកការងារពាក់ព័ន្ធនៃក្រសួងស្ថាប័ន ។ វគ្គបណ្តុះបណ្តាលនេះ មានគោលដៅពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹងថែមទៀត ជូនមន្ត្រីទទួលបន្ទុកការងារលទ្ធកម្ម, ការងារថវិកា, ការងារគណនេយ្យ និងសវនផ្ទៃក្នុង ដើម្បីចូលរួមចំណែកលើកកម្ពស់តម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាព នៃការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមគោលការណ៍បច្ចេកទេស និង អនុលោម តាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន និង ក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ-ដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាល ។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមដោយឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, គ្រូឧទ្ទេស និងសិក្ខាកាម ចូលរួមសរុបប្រមាណ ៩០ នាក់ ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា កម្មវិធីវគ្គបណ្តុះបណ្តាលនេះ គឺជាកិច្ចការដ៏សំខាន់មួយដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងយកចិត្តទុកដាក់សំដៅអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការគោលដៅ ដែលជាមន្ត្រីទទួលបន្ទុកការងារលទ្ធកម្ម, ការងារថវិកា, ការងារគណនេយ្យ និងសវនកម្ម ជូនដល់ក្រសួងស្ថាប័នពាក់ព័ន្ធ សម្រាប់ការគ្រប់ គ្រងហិរញ្ញវត្ថុសាធារណៈ ពិសេស “លទ្ធកម្មសាធារណៈ, នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា និងសវនកម្មផ្ទៃក្នុង” ។ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីកែទម្រង់គន្លឹះដ៏សំខាន់មួយ ក្នុងចំណោមកម្មវិធីកែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាល ក្នុងគោលដៅផ្លាស់ប្តូរប្រព័ន្ធថវិកាកម្ពុជា ពីថវិកាផ្អែកលើធាតុចូល និង មជ្ឈការ ឆ្ពោះទៅថវិកាផ្អែកលើសមិទ្ធកម្ម និង វិមជ្ឈការ សម្រាប់រួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ […]

READ MORE

22

Dec, 2020

កិច្ចប្រជុំពិភាក្សាលើសំណើសុំលើកទឹកចិត្ត លើការនាំចូលនូវគ្រឿងម៉ាស៊ីន សម្ភារបរិក្ខារ សម្ភារសំណង់ និង សម្ភារបំពាក់ របស់ក្រុមហ៊ុន XIGANG V-CONTINENT INTERNATIONAL INVESTMENT CO., LTD សម្រាប់គម្រោងសាងសង់ និង អាជីវកម្មសណ្ឋាគារផ្កាយ ៥ នៅខេត្តព្រះសីហនុ

By: | Tags: | Comments: 0

នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារសម្រាប់កិច្ចប្រជុំ “ច្រកចេញចូលតែមួយ” បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើសុំលើកទឹកចិត្ត លើការនាំចូលនូវគ្រឿងម៉ាស៊ីន សម្ភារបរិក្ខារ សម្ភារសំណង់ និង សម្ភារបំពាក់ របស់ក្រុមហ៊ុន XIGANG V-CONTINENT INTERNATIONAL INVESTMENT CO., LTD សម្រាប់គម្រោងសាងសង់ និង អាជីវកម្មសណ្ឋាគារផ្កាយ ៥ នៅខេត្តព្រះសីហនុ ។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ, ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងសមាជិកក្រុមការងារ ។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យពិភាក្សាលើលទ្ធភាពផ្តល់ការលើកទឹកចិត្ត ដើម្បីជំរុញការអនុវត្តគម្រោងវិនិយោគឲ្យបានឆាប់ និងជំរុញ សកម្មភាពសេដ្ឋកិច្ច ព្រមទាំងត្រៀមចូលរួមការអភិវឌ្ឍវិស័យទេសចរណ៍ ក្រោយវិបត្តិនៃជំងឺកូវីដ- ១៩ ដោយថ្លឹងថ្លែងផងដែរអំពីចំណូលរដ្ឋ ។

READ MORE

18

Dec, 2020

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានទទួលជួបជាមួយតំណាងរបស់រូបិយវត្ថុអន្តរជាតិ (IMF) តាមរយៈវីដេអូ Conference

By: | Tags: | Comments: 0

ក្នុងឱកាសទទួលជួបជាមួយតំណាងរបស់រូបិយវត្ថុអន្តរជាតិ (IMF)នាព្រឹកថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបញ្ជាក់ពីគោលជំហររបស់រាជ-រដ្ឋាភិបាល ជាពិសេសពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើការបន្តអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅក្នុងដំណាក់កាលជាបន្តបន្ទាប់ និង បានសម្រេចអនុម័តលើការបន្តឱ្យអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៅជំហានទី៣ ពី ឆ្នាំ ២០២១ ដល់ ២០២៥ តទៅទៀត ដើម្បីសម្រេចឱ្យបាននូវគោលដៅនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺការបង្កើតបាននូវប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមួយសម្រាប់កម្ពុជា ដែលធានាបាននូវគណនេយ្យភាព, តម្លាភាព និង ប្រសិទ្ធភាពក្នុងការផ្ដល់សេវាសាធារណៈរបស់ស្ថាប័នរដ្ឋប្រកបដោយគុណភាព។ នៅក្នុងកិច្ចប្រជុំនេះតំណាងរបស់ IMF មាន លោក Holger van Eden ប្រធានការិយាល័យ IMF ប្រចាំតំបន់នៅទីក្រុងបាងកក និង លោក Kris Kauffmann ទីប្រឹក្សា IMF ជួយគាំទ្រដល់គម្រោង FMIS រួមជាមួយនឹងលោក Yasuhisa Ojima ប្រធាន​ស្ថាន​តំណាង​ IMF ប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ ដោយសម្រេចបាននូវសមិទ្ធផលជាច្រើនរួមមាន ៖ ការអនុវត្តគម្រោង FMIS ជំហានទី២ បានដោយជោគជ័យតាមផែនការ, ការពង្រឹងការប្រើប្រាស់មាតិកាថវិកាទាំង ៧, ការទូទាត់តាមប្រព័ន្ធអេឡិកត្រូនិច, ការពង្រឹងការអនុវត្តថវិកាកម្មវិធី, ការផ្ទេរសិទ្ធិអំណាចជូនអង្គភាពថវិកា និង អង្គភាពរដ្ឋបាលថ្នាក់ក្រោមជាតិ។ តំណាង IMF បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃគម្រោង FMIS ដែលប្រទេសនានានៅលើសាកលលោកបានកំពុងអនុវត្តដោយជោគជ័យជាបន្តបន្ទាប់ ដើម្បីកសាងជាមូលដ្ឋានគ្រឹះសម្រាប់ការពង្រឹងគុណភាព នៃការផ្ដល់សេវាសាធារណៈតាម រយៈការអនុវត្តថវិកា និង ការគ្រប់គ្រងហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងការរៀបចំកែសម្រួលច្បាប់ប្រព័ន្ធហិរញ្ញវត្ថុ តំណាង IMF បានផ្ដល់អនុសាសន៍យ៉ាងមុតមាំដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងការបញ្ចូលខ្លឹមសារនៃការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ […]

READ MORE

18

Dec, 2020

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងអភិបាលកិច្ចនៃហិរញ្ញវត្ថុការប្រែប្រួលអាកាសធាតុ ដើម្បីសមភាពយេនឌ័រ” ជូនសិក្ខាកាមគោលដៅដែលជាថ្នាក់ដឹកនាំកម្រិតបច្ចេកទេសរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន, ក្រសួងអភិវឌ្ឍន៍ជនបទ និង អគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃសុក្រ ៤ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០, នៅលើប្រព័ន្ធវីដេអូ Zoom, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងអភិបាលកិច្ចនៃហិរញ្ញវត្ថុការប្រែប្រួលអាកាសធាតុ ដើម្បីសមភាពយេនឌ័រ” ជូនសិក្ខាកាមគោលដៅដែលជាថ្នាក់ដឹកនាំកម្រិតបច្ចេកទេសរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន, ក្រសួងអភិវឌ្ឍន៍ជនបទ និង អគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក សាមូលអែល ហ័តទីស (Samuel Hurtig) ប្រធានផ្នែកសហប្រតិបត្តិការនៃស្ថានទូតស៊ុយអ៊ែត ប្រចាំព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ជា ចន្ទន៍ធូ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងសាធារណការនិងដឹកជញ្ជូន, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងបរិស្ថាន, ក្រសួងកិច្ចការនារី, និងតំណាងអង្គការអន្តរជាតិរួមមានៈ UNDP Regional, UNWomen Regional និង CCCA, ព្រមទាំងគ្រូឧទ្ទេស និង សិក្ខាកាម សរុបប្រមាណ ៩០ នាក់ ។ ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា កម្មវិធីសិក្ខាសាលានេះ គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរួមចំណែកដល់ការអភិវឌ្ឍសមត្ថភាពជូនថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងសាធារណការនិងដឹកជញ្ជូន និង ក្រសួងអភិវឌ្ឍន៍ជនបទ លើជំនាញពាក់ព័ន្ធការគ្រប់គ្រងហរិញ្ញវត្ថុសាធារណៈ ពិសេស “ការពង្រឹងអភិបាលកិច្ចនៃហិរញ្ញវត្ថុការប្រែប្រួលអាកាសធាតុ ដើម្បីសមភាពយេនឌ័រ” ស្របពេលដែលការងារទាំងនេះ កំពុងត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តល់អាទិភាពនិងយកចិត្តទុកដាក់ខ្ពស់ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមថា សិក្ខាសាលាបណ្តុះបណ្តាលនេះ នឹងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការកសាងនិងអភិវឌ្ឍសមត្ថភាពជូនថ្នាក់ដឹកនាំ និង មន្រ្តីរាជការបច្ចេកទេសរបស់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធទៅនឹងវិទ្យាសាស្រ្តនៃការប្រែប្រួលអាកាសធាតុ, ទំនាក់ទំនងរវាងយេនឌ័រនិងហិរញ្ញវត្ថុការប្រែប្រួលអាកាសធាតុ, […]

READ MORE

3

Dec, 2020

សេចក្ដីជូនដំណឹងស្ដីពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យាជប៉ុន (MEXT) ជូនដល់បេក្ខជនជាមន្ត្រីរាជការកម្ពុជាទាំងពីរភេទ

By: | Tags: | Comments: 0

សេចក្ដីជូនដំណឹងស្ដីពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យាជប៉ុន (MEXT) ជូនដល់បេក្ខជនជាមន្ត្រីរាជការកម្ពុជាទាំងពីរភេទ

READ MORE

26

Nov, 2020

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារគម្រោង អ៊ីនត្រាណិត បានទទួលជួបពិភាក្សាជាមួយនឹងលោក ហឺ លីពីង អគ្គនាយកក្រុមហ៊ុន CFOCN និង សហការី

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារគម្រោង អ៊ីនត្រាណិត បានទទួលជួបពិភាក្សាជាមួយនឹងលោក ហឺ លីពីង អគ្គនាយកក្រុមហ៊ុន CFOCN និង សហការីអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងអ៊ីនត្រាណិតរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ការត្រៀមរៀបចំពិធីប្រកាសជាផ្លូវការនៃការដាក់ឱ្យប្រើប្រាស់បណ្ដាញអ៊ីនត្រាណិតជំហានទី១ នៅដើមខែ ធ្នូ ឆ្នាំ ២០២០ ខាងមុខនេះ ព្រមទាំងពិភាក្សាអំពីការត្រៀមរៀបចំការប្រកាសដាក់ឱ្យអនុវត្តគម្រោងអ៊ីនត្រាណិតជំហានទី២ ដែលនឹងគ្រោងប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ សូមគូសបញ្ជាក់ថា គម្រោងអ៊ីនត្រាណិតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជំហានទី ១ មានការដ្ឋានចំនួន ១៦៣​ ត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បងជាបន្តបន្ទាប់ចាប់តាំងពីខែ កក្កដា ឆ្នាំ ២០២០ ជាមួយនឹងសេវានានារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមមាន ប្រព័ន្ធ FMIS, ប្រព័ន្ធគ្រប់គ្រងចំណូលពន្ធដារនានារបស់អគ្គនាយកដ្ឋានពន្ធដារ, ប្រព័ន្ធគ្រប់គ្រងការប្រមូលពន្ធគយ, ប្រព័ន្ធ CamDX។ ជាពិសេស ប្រព័ន្ធនេះបានចូលរួមចំណែកយ៉ាងខ្លាំងលើយុទ្ធសាស្ត្ររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការទប់ទល់ទៅនឹងការរាតត្បាតនៃជម្ងឺផ្លូវដង្ហើមធ្ងន់ធ្ងរ កូវីដ-១៩ តាមរយៈការបន្តនីរន្តរភាពការងាររបស់ខ្លួនជាប្រក្រតី និង កាន់តែមមាញឹកលើការងារប្រចាំថ្ងៃ និង ការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដែលក្នុងនោះបណ្ដាញអ៊ីនត្រាណិត បានក្លាយជាឆ្នឹងខ្នងសម្រាប់បណ្ដាញ Video Conference ដែលបានដាក់ឱ្យដំណើរការសម្រាប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង-ស្ថាប័នទាំងអស់ដែលជាការដ្ឋាននៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ តាមរយៈបណ្ដាញដ៏ធំនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងធ្វើការពង្រីកសេវា និង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននានាជាច្រើនទៀត ដើម្បីរួមចំណែកដល់ការពង្រឹង និង ពង្រីកសេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព និង គុណភាពប្រកបដោយបរិយាបន្ន ។ ក្នុងជំនួបនេះ តំណាងក្រុមហ៊ុន CFOCN បានប្ដេជ្ញាចិត្តក្នុងការបន្តចូលរួមចំណែកជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការស្ថាបនាបណ្ដាញអ៊ីនត្រាណិតនេះឱ្យសម្រេចតាមគោលដៅដែលបានគ្រោងទុក ទោះបីជាមានឧបសគ្គធំៗមួយចំនួនដោយសារវិបត្តិកូវីដ-១៩ ក៏ដោយ ។ ចុងបញ្ចប់នៃកិច្ចជំនួបប្រជុំនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន CFOCN […]

READ MORE

26

Nov, 2020

កិច្ចប្រជុំពិភាក្សាលើការងារពាក់ព័ន្ធមុខងារលទ្ធកម្មពេញលេញក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារពាក់ព័ន្ធមុខងារលទ្ធកម្មពេញលេញក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល, ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានក្រសួង, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, អគ្គាធិការដ្ឋាន, អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង, និងតំណាងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យអំពីវឌ្ឍនភាពមុខងារលទ្ធកម្មពេញលេញដែលបានអនុវត្តកន្លងមក និង ពិភាក្សាលើបញ្ហាប្រឈមដែលត្រូវដោះស្រាយក្នុងកម្រិតអគ្គនាយកដ្ឋាន សំដៅធានាប្រសិទ្ធភាព និង តម្លាភាពក្នុងការអនុវត្តមុខងារលទ្ធកម្មពេញលេញ ដោយប្រើប្រាស់ប្រព័ន្ធឧត្តមានុវត្តមួយ ដែលមានភាពជឿទុកចិត្ត និង មានសុវត្ថិភាពខ្ពស់ ។ បន្ទាប់ពីការធ្វើបទបង្ហាញសង្ខេបដោយលេខាធិការដ្ឋានក្រុមការងារអនុវត្តគម្រោង FMIS, ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំ បានស្នើឱ្យអង្គភាពពាក់ព័ន្ធ និង ក្រុមការងារគ្រប់គ្រងគម្រោង FMIS ពិភាក្សា, ផ្តល់យោបល់ និង សម្រេចរួមគ្នាជាដំណោះស្រាយលើបញ្ហាប្រឈមពាក់ព័ន្ធនឹងធាតុចូលសំខាន់ៗ សម្រាប់ការអភិវឌ្ឍប្រព័ន្ធពាក់ព័ន្ធនឹងការគ្រប់គ្រងបញ្ជីឈ្មោះអ្នកដេញថ្លៃ និង ការកំណត់លក្ខខណ្ឌនៃការដេញថ្លៃ (Bid Factor) សម្រាប់កិច្ចលទ្ធកម្មទំនិញ, សេវា, និង សេវាទីប្រឹក្សា។

READ MORE