4

Feb, 2021

កិច្ចប្រជុំកិច្ចប្រជុំស្តីពីការអនុវត្តគម្រោងអ៊ីនត្រាណិតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងអ៊ិនត្រាណិតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំកិច្ចប្រជុំស្តីពីការអនុវត្តគម្រោងអ៊ីនត្រាណិតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមអគ្គនាយក និង ឯកឧត្តម លោកជំទាវតំណាងអគ្គនាយកដ្ឋាននិងអង្គភាពទាំងអស់ចំណុះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសមាជិកក្រុមការងារគ្រប់គ្រងគម្រោងអ៊ីនត្រាណិតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ កិច្ចប្រជុំនេះមានគោលបំណង ដើម្បីប្រមូលធាតុចូលសំខាន់ៗពីបណ្តាអ្នកពាក់ព័ន្ធមកពីបណ្តាអគ្គនាយកដ្ឋាន និង អង្គភាពក្រោមឱវាទក្រសួង ក្នុងគោលដៅប្រើប្រាស់សេវាអ៊ីនត្រាណិតឱ្យអស់សក្តានុពលសំដៅគាំទ្រដល់បេសកកម្មរបស់អង្គភាពទាំងអស់ក្នុងការលើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដើរលឿន និង មុនគេនៃរដ្ឋាភិបាលឌីជីថល ដោយមានតម្រូវការលើហេដ្ឋារចនាសម្ព័ន្ធបណ្តាញតភ្ជាប់សម្រាប់បម្រើឱ្យការងារជាច្រើនដូចជា ប្រព័ន្ធ FMIS ដែលបានដាក់ឱ្យប្រើប្រាស់នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង គ្រប់ក្រសួង-ស្ថាប័ន និង បន្តពង្រីកការដាក់ឱ្យប្រើប្រាស់ដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងជំហានទី៣។ ជាពិសេស មានតម្រូវការពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងការទ្រទ្រង់ដល់ការផ្តល់សេវាសាធារណៈរបស់ខ្លួន ព្រមទាំងតម្រូវការពីអគ្គនាយកដ្ឋានពន្ធដារពីការរៀបចំបណ្តាញអ៊ីនត្រាណិតដាច់ដោយឡែកសម្រាប់បម្រើដល់ការគ្រប់គ្រងការប្រមូលពន្ធ។ ជាចក្ខុវិស័យវែងឆ្ងាយ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានណែនាំឱ្យមានការសិក្សារៀបចំបណ្តាញអ៊ីនត្រាណិតសម្រាប់ប្រើប្រាស់ជារួមចំណុះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំងមូល។ បច្ចុប្បន្ន, បណ្តាញអ៊ីនត្រាណិតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំដំឡើងរួចរាល់ដល់ការដ្ឋានមួយចំនួនចំណុះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមមានៈ អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង នៅតាមការដ្ឋានគម្រោង FMIS សរុបចនួន ១៦៣ ការដ្ឋាន។ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំ បានជំរុញឱ្យគ្រប់អង្គភាពចំណុះក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ទាំងអស់ចូលរួមប្រើប្រាស់សេវាអ៊ីនត្រាណិតក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឱ្យអស់សក្តានុពល តាមសេចក្តីតម្រូវការរបស់អង្គភាពតាមបេសកកម្មរៀងៗខ្លួន ។ ក្នុងនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានជំរុញឱ្យមានការប្រើប្រាស់សេវាអ៊ីនត្រាណិត ដោយលើកឡើងពីការផ្សារភ្ជាប់ការអនុវត្តការងារដោយប្រើប្រាស់ប្រព័ន្ធឌីជីថល ដែលអាចធ្វើឱ្យចំណេញទាំងពេលវលា និង ថវិកា ព្រមទាំងអនុវត្តការងារកាន់តែមានប្រសិទ្ធភាព។ សូមបញ្ជាក់ថា សេវាមូលដ្ឋានដែលអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អាចធ្វើរួមគ្នាបានដោយប្រើប្រាស់សេវាអ៊ីនត្រាណិត […]

READ MORE

1

Feb, 2021

នាំកិច្ចប្រជុំពិភាក្សាផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើកទី២ លើសេចក្តីព្រាងគោលនយោបាយជាតិស្តីពី “ផលិតភាពសេដ្ឋកិច្ចកម្ពុជា” ឆ្នាំ២០២១-២០២៥

By: | Tags: | Comments: 0

នារសៀលថ្ងៃចន្ទ ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកគណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា (គ.ជ.ផ.ក.) បានដឹកនាំកិច្ចប្រជុំពិភាក្សាផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើកទី២ លើសេចក្តីព្រាងគោលនយោបាយជាតិស្តីពី “ផលិតភាពសេដ្ឋកិច្ចកម្ពុជា” ឆ្នាំ២០២១-២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គលេខាធិការ, អគ្គនាយក, អគ្គនាយករង និងមន្រី្តជំនាញបច្ចេកទេស នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពី “ផលិតភាពសេដ្ឋកិច្ចកម្ពុជា” ឆ្នាំ២០២១-២០២៥ បន្ទាប់ពីអគ្គលេខាធិការដ្ឋាន គ.ជ.ផ.ក. បានធ្វើការកែសម្រួលលើទម្រង់ មាតិកា រចនាសម្ព័ន្ធ ភាសា ពាក្យពេចន៍ និងបច្ចេកស័ព្ទមួយចំនួនលើឯកសារគោលនយោបាយនេះ ។ អង្គប្រជុំបានលើកឡើងថា ឯកសារគោលនយោបាយជាតិនេះ មានភាពល្អប្រសើរ និងងាយយល់ជាងមុន ទាំងរចនាសម្ព័ន្ធ និងរំហូរព័ត៌មាន បន្ទាប់ពីបានកែសម្រួលរួច ។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានស្នើឱ្យអគ្គលេខាធិការដ្ឋាន គ.ជ.ផ.ក. សហការជាមួយក្រុមការងារអគ្គលេខាធិការដ្ឋាននៃ គ.ស.ហ. ដើម្បីកែសម្រួល និង/ឬសម្រួចយុទ្ធសាស្រ្តគោលនយោបាយបន្ថែមទៀត ស្របតាមភាពជាក់ស្តែង និងប្រាកដនិយម ក្នុងក្របខណ្ឌពេលវេលាសម្រាប់អនុវត្តរយៈពេល៥ឆ្នាំ មុននឹងដាក់ឯកសារគោលនយោបាយជាតិនេះជូន គ.ជ.ផ.ក. ពិនិត្យ និងសម្រេច នាពេលខាងមុខនេះ ៕

READ MORE

27

Jan, 2021

កិច្ចប្រជុំពិគ្រោះយោបល់លើ “សេចក្ដីព្រាងអនុក្រឹត្យស្តីពីក្រមសីលធម៌មន្ត្រីមានសមត្ថកិច្ចក្នុងការសិក្សា ការរៀបចំ ការអនុវត្ត និង ការគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈ”

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគាររ៉ាហ្វលទ្បឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើ “សេចក្ដីព្រាងអនុក្រឹត្យស្តីពីក្រមសីលធម៌មន្ត្រីមានសមត្ថកិច្ចក្នុងការសិក្សា ការរៀបចំ ការអនុវត្ត និង ការគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈ” ។ កិច្ចប្រជុំពិគ្រោះយោបល់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និង ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ ព្រមជាមួយមន្រ្តីជំនាញ ។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីប្រមូលធាតុចូល និង មតិយោបល់ល្អៗ របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ សម្រាប់ជាមូលដ្ឋានក្នុងការពិនិត្យសម្រិតសម្រាំងសេចក្តីព្រាងអនុក្រឹត្យនេះ ឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និង ល្អប្រសើរថែមទៀត សំដៅធានាការសិក្សា និង ការវាយតម្លៃគម្រោងថវិកាប៉ាន់ស្មាន សម្រាប់ចំណាយដោះស្រាយផលប៉ះពាល់លើការអនុវត្ត និង ការគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈ ប្រកបដោយប្រសិទ្ធភាព និង ភាពស័ក្តិសិទ្ធិ ។ សូមបញ្ជាក់ផងដែរថា សេចក្ដីព្រាងអនុក្រឹត្យនេះត្រូវបានពិនិត្យ និង ពិភាក្សាលម្អិត ដោយក្រុមការងារអន្តរអគ្គនាយកដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងបានពិនិត្យពិភាក្សាកម្រិតបច្ចេកទេស ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រួចរាល់ផងដែរ, មុនពេលកិច្ចប្រជុំពិគ្រោះយោបល់កម្រិតថ្នាក់ដឹកនាំនាថ្ងៃនេះ ៕

READ MORE

22

Jan, 2021

កិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យ និង គណៈកម្មការវាយតម្លៃឯកសារដេញថ្លៃផ្គត់ផ្គង់ឧបករណ៍ សម្ភារ និង សេវាបច្ចេកវិទ្យាព័ត៌មាន ក្នុងការអនុវត្តគម្រោង FMIS ជំហានទី៣ ឆ្នាំ ២០២១-២០២៥

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យ និង គណៈកម្មការវាយតម្លៃឯកសារដេញថ្លៃផ្គត់ផ្គង់ឧបករណ៍ សម្ភារ និង សេវាបច្ចេកវិទ្យាព័ត៌មាន ក្នុងការអនុវត្តគម្រោង FMIS ជំហានទី៣ ឆ្នាំ ២០២១-២០២៥ ដើម្បីពិនិត្យពិភាក្សាលើការរៀបចំការដេញថ្លៃ សម្រាប់ការផ្គត់ផ្គង់ឧបករណ៍ សម្ភារ និង សេវាបច្ចេកវិទ្យាព័ត៌មាន ក្នុងការអនុវត្តគម្រោង FMIS ឱ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងគោលបំណងធានាបាននូវប្រសិទ្ធភាព, តម្លាភាព និង ភាពទាន់ពេលវេលានៃការអនុវត្តគម្រោងដ៏មានសារសំខាន់នេះ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសរំលេចថា ប្រព័ន្ធ FMIS, តាមរយៈបណ្ដាញតភ្ជាប់ដែលមានវិសាលភាពគ្របដណ្ដប់ដ៏ធំនេះ, បានចូលរួមចំណែកយ៉ាងខ្លាំងលើយុទ្ធសាស្ត្ររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេសក្នុងការទប់ទល់ទៅនឹងការរាតត្បាតនៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (កូវីដ-១៩) តាមរយៈការបន្តនីរន្តរភាពការងាររបស់ខ្លួនជាប្រក្រតី និង កាន់តែមមាញឹកជាងពេលណាៗទាំងអស់លើការងារប្រចាំថ្ងៃ ។ ជាក់ស្ដែង បណ្ដាញអ៊ីនត្រាណិតនេះបានក្លាយជាឆ្នឹងខ្នងសម្រាប់បណ្ដាញ Video Conference ដែលបានដាក់ឱ្យដំណើរការសម្រាប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង-ស្ថាប័នទាំងអស់ ដែលជាការដ្ឋាននៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានគូសបញ្ជាក់ផងដែរថា ផែនការពង្រីកការអនុវត្តគម្រោង FMIS ជំហានទី៣ ឆ្នាំ ២០២១-២០២៥ បានទទួលការឯកភាពជាគោលការណ៍ ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ដោយនៅក្នុងផែនការជំហានទី៣ នេះ មានគោលបំណងធំៗចំនួន ២ គឺ ៖ ១. ពង្រឹងការប្រើប្រាស់ប្រព័ន្ធ និង ប្រព័ន្ធផ្ទាល់ (រួមមាន ការអនុវត្តផែនការយុទ្ធសាស្ត្រតម្រង់ទិសនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS, ការពង្រឹងប្រព័ន្ធសុវត្ថិភាព និង សមត្ថភាព របស់មជ្ឈមណ្ឌលទិន្នន័យ និង ការអភិវឌ្ឍរបាយការណ៍ និង ពង្រឹងគុណភាពនៃរបាយការណ៍), ទី២. […]

READ MORE

21

Jan, 2021

កិច្ចប្រជុំពិភាក្សាផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើសេចក្តីព្រាងគោលនយោបាយជាតិស្តីពី “ផលិតភាពសេដ្ឋកិច្ចកម្ពុជា” ឆ្នាំ២០២១-២០២៥

By: | Tags: | Comments: 0

នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកគណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា (គ.ជ.ផ.ក.) បានដឹកនាំកិច្ចប្រជុំពិភាក្សាផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើសេចក្តីព្រាងគោលនយោបាយជាតិស្តីពី “ផលិតភាពសេដ្ឋកិច្ចកម្ពុជា” ឆ្នាំ២០២១-២០២៥ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គលេខាធិការ, អគ្គនាយក, អគ្គនាយករង, អគាធិការ, នាយកវិទ្យាស្ថាន, ប្រធានអង្គភាពនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនាយកប្រតិបត្តិនៃសហគ្រិនខ្មែរ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីសម្រិតសម្រាំងសេចក្តីព្រាងគោលនយោបាយជាតិស្តីពី “ផលិតភាពសេដ្ឋកិច្ចកម្ពុជា” ឆ្នាំ២០២១-២០២៥ មុននឹងដាក់ឆ្លងកិច្ចប្រជុំ គ.ជ.ផ.ក. នាពេលឆាប់ៗខាងមុខនេះ។ បន្ទាប់ពីបានប្រជុំពិភាក្សារួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានស្នើឱ្យអគ្គលេខាធិការដ្ឋាន គ.ជ.ផ.ក. ធ្វើការកែសម្រួលរចនាសម្ព័ន្ធលើសេចក្តីព្រាងគោលនយោបាយនេះ ស្របតាមស្មារតីអង្គប្រជុំ។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានសម្រេចរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើកទីពីរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីពិនិត្យ និងសម្រេចលើសេចក្តីព្រាងគោលនយោបាយចុងក្រោយ សម្រាប់ដាក់ជូន គ.ជ.ផ.ក.។

READ MORE

20

Jan, 2021

កិច្ចប្រជុំពិភាក្សាលើការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការផ្គត់ផ្គង់សេវារថយន្តប្រណីត សម្រាប់កិច្ចប្រជុំការងារផ្សេងៗរបស់រាជរដ្ឋាភិបាល ព្រមទាំងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងខែមិថុនា ឆ្នាំ២០២១

By: | Tags: | Comments: 0

នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការផ្គត់ផ្គង់សេវារថយន្តប្រណីត សម្រាប់កិច្ចប្រជុំការងារផ្សេងៗរបស់រាជរដ្ឋាភិបាល ព្រមទាំងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងខែមិថុនា ឆ្នាំ២០២១ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ, តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានថវិកា និងតំណាងក្រុមហ៊ុន។ កិច្ចប្រជុំនេះ បានពិនិត្យពិភាក្សាលើទិដ្ឋភាពអនុវត្តកិច្ចព្រមព្រៀង ស្តីពីការផ្គត់ផ្គង់សេវារថយន្តប្រណីត រវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុន, និងការបំពេញលក្ខខណ្ឌនិងកាតព្វកិច្ចនានា ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន សំដៅធានាការអនុវត្តកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាព និងបំពេញតាមលក្ខខណ្ឌតម្រូវផ្នែកពិធីការ និងការការពារសន្តិសុខកម្រិតខ្ពស់ ៕

READ MORE

18

Jan, 2021

សិក្ខាសាលាបណ្តុះបណ្តាលពីចម្ងាយស្ដីពី ជំនាញសម្របសម្រួលប្រកប​ដោយប្រសិទ្ធភាព (Effective Facilitation Skills) ជូនគ្រូបង្គោល និងគ្រូឧទ្ទេស ដែលអញ្ជើញមកពីគ្រប់អគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងគ្រូបង្គោលផ្ទៃក្នុងរបស់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នាថ្ងៃចន្ទ ៥ កើត ខែ មាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២១ នៅវិទ្យាស្ថាន​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (វសហ) មានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលពីចម្ងាយស្ដីពី ជំនាញសម្របសម្រួលប្រកប​ដោយប្រសិទ្ធភាព (Effective Facilitation Skills) ជូនគ្រូបង្គោល និងគ្រូឧទ្ទេស ដែលអញ្ជើញមកពីគ្រប់អគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងគ្រូបង្គោលផ្ទៃក្នុងរបស់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការជាមួយ Civil Service College (CSC) របស់ប្រទេសសិង្ហបុរីចាប់តាំងពីឆ្នាំ២០២០ និងត្រូវបន្តអនុវត្តជាស៊េរីបន្តរហូតដល់ត្រីមាសទី៣ឆ្នាំ ២០២១​ ។ កិច្ចសហការនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងនិងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹង​របស់គ្រូបង្គោលអំពីគរុកោសល្យ វិធីសាស្ត្របង្រៀន និងជំនាញក្នុងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព តាមរយៈ​បទពិសោធន៍របស់ Civil Service College (CSC) ប្រទេសសិង្ហបុរី ជាពិសេសដើម្បីចូលរួមចំណែកគាំទ្រការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ។

READ MORE

12

Jan, 2021

ជំនួបពិភាក្សាជាមួយលោក ហឺ លីពីង អគ្គនាយកក្រុមហ៊ុន CFOCN និង សហការី ដើម្បីពិនិត្យមើលលើលទ្ធភាព និង ការរៀបចំពិធី និង ការជំរុញឱ្យអនុវត្តគម្រោងនៅជំហានទី២ ជាបន្តទៀតជាបណ្ដើរៗ មុនពេលប្រារព្ធពិធីដាក់ឱ្យអនុវត្តគម្រោងជាផ្លូវការ

By: | Tags: | Comments: 0

ក្រោយពីទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការត្រៀមរៀបចំពិធីដែលគ្រោងនឹងប្រព្រឹត្តទៅនាចុងខែ មករា ឆ្នាំ ២០២១ ខាងមុខនេះវិញ ដោយមានការពន្យារពេលជាច្រើនដងដោយសារការផ្ទុះឡើងវិញនៃការរីករាលដាលនៃជំងឺកូវីដ-១៩, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងអ៊ីនត្រាណិតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាជាថ្មីម្តងទៀតជាមួយលោក ហឺ លីពីង អគ្គនាយកក្រុមហ៊ុន CFOCN និង សហការី នៅរសៀលថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២១ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យមើលលើលទ្ធភាព និង ការរៀបចំពិធី និង ការជំរុញឱ្យអនុវត្តគម្រោងនៅជំហានទី២ ជាបន្តទៀតជាបណ្ដើរៗ មុនពេលប្រារព្ធពិធីដាក់ឱ្យអនុវត្តគម្រោងជាផ្លូវការ ។ នៅក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានក្រុមការងារ បានសម្តែងនូវការសាទរចំពោះភាពជោគជ័យ នៃការបញ្ចប់ការអនុវត្តគម្រោងអ៊ីនត្រាណិតជំហានទី១ ដែលជាក់ស្តែងការដ្ឋានចំនួន ១៦៣ ត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បងជាបន្តបន្ទាប់នៅគ្រប់ក្រសួង-ស្ថាប័ន, អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រតនាគារទូទាំង២៥រាជធានី-ខេត្ត ដែលជាការដ្ឋានរបស់គម្រោង FMIS ចាប់តាំងពីខែ កក្កដា ឆ្នាំ ២០២០ ដោយបានទ្រទ្រង់ដល់ការផ្ដល់សេវាសំខាន់ៗរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមមានប្រព័ន្ធ FMIS, ប្រព័ន្ធគ្រប់គ្រងចំណូលពន្ធដារនានារបស់អគ្គនាយកដ្ឋានពន្ធដារ, ប្រព័ន្ធគ្រប់គ្រងការប្រមូលពន្ធគយ និង ប្រព័ន្ធ CamDX ។ លើសពីនេះ ប្រព័ន្ធនេះបានចូលរួមចំណែកយ៉ាងខ្លាំងលើយុទ្ធសាស្ត្ររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការទប់ទល់ទៅនឹងការរាតត្បាតនៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ តាមរយៈការបន្តនីរន្តរភាពការងាររបស់ខ្លួនជាប្រក្រតី និង កាន់តែមមាញឹកជាងពេលណាៗទាំងអស់លើការងារប្រចាំថ្ងៃ និង ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ជាក់ស្ដែង បណ្ដាញអ៊ីនត្រាណិតនេះបានក្លាយជាឆ្នឹងខ្នងសម្រាប់បណ្ដាញ Video Conference ដែលបានដាក់ឱ្យដំណើរការសម្រាប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង-ស្ថាប័នទាំងអស់ ដែលជាការដ្ឋាននៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ សូមបញ្ជាក់ផងដែរថា តាមរយៈបណ្ដាញតភ្ជាប់ដែលមានវិសាលភាពគ្របដណ្ដប់ដ៏ធំនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងធ្វើការពង្រីកសេវា និង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននានាជាច្រើនទៀត ដើម្បីរួមចំណែកដល់ការពង្រឹង និង […]

READ MORE

11

Jan, 2021

កិច្ចប្រជុំពិភាក្សាលើសំណើសុំនាំចូលរថយន្តបង្គ្រប់ សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅព្រះរាជាណាចក្រកម្ពុជា

By: | Tags: | Comments: 0

នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាលើសំណើសុំនាំចូលរថយន្តបង្គ្រប់ សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តមអនុរដ្ឋលេខាធិការ, តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ, និងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យពិភាក្សាអំពីតម្រូវការចាំបាច់ក្នុងការប្រើប្រាស់រថយន្ត ដោយបំពេញតាមលក្ខខណ្ឌតម្រូវផ្នែកពិធីការ និងការការពារសន្តិសុខកម្រិតខ្ពស់ សម្រាប់ត្រៀមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅកម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងខែមិថុនា ឆ្នាំ២០២១ ។ សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលនេះ បានគ្រោងប្រព្រឹត្តទៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ តែត្រូវបានពន្យារពេល ដោយសារការរីករាលដាលជាសាកលនៃជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ កូវីដ-១៩ ។

READ MORE

6

Jan, 2021

កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគថ្មី នៃព្រះរាជាណាចក្រកម្ពុជា

By: | Tags: | Comments: 0

នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១, នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ ហ៊ាន សាហ៊ីប បានដឹកនាំក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគ និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេសនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគថ្មី នៃព្រះរាជាណាចក្រកម្ពុជា ។ កិច្ចប្រជុំពិគ្រោះយោបល់នេះ មានគោលបំណងស្វែងរកធាតុចូលបន្ថែមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីកែសម្រួល និង/ឬ សម្រួចខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ស្តីពីវិនិយោគថ្មីនេះ ឱ្យកាន់តែល្អប្រសើរថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល មុននឹងបន្តនីតិវិធីនៅគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ព្រមទាំងយន្តការរៀបចំតាក់តែងច្បាប់ផ្សេងទៀត ដែលមានជាធរមាន ។ សូមបញ្ជាក់ផងដែរថា កន្លងមក នៅមុនពេលកិច្ចប្រជុំពិគ្រោះយោបល់នេះ, សេចក្ដីព្រាងច្បាប់នេះត្រូវបានពិនិត្យ និង ពិភាក្សាយ៉ាងលម្អិតដោយក្រុមការងារចម្រុះ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ជាមួយនេះ សេចក្ដីព្រាងច្បាប់នេះក៏ត្រូវបានក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច (ក្រុម “ឃ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, កាលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០, ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសហប្រធានក្រុម “ឃ” បានយកមកពិនិត្យពិភាក្សាជាមួយតំណាងផ្នែកឯកជន និង ទទួលធាតុចូលបន្ថែម រួចរាល់ផងដែរ ។

READ MORE