3

Mar, 2021

កិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងស្តីពី “ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២”

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០២១ នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈ Video Conference ដោយប្រើប្រាស់ប្រព័ន្ធ Intranet របស់ ក.ស.ហ.វ., ឯកឧត្តមនាយកវិទ្យាស្ថាន អមដោយលោកនាយករងនិងជាប្រធានគម្រោងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន និងសហការី បានចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងស្តីពី “ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២” ។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង មានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន ក្រោមឱវាទនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

READ MORE

25

Feb, 2021

កិច្ចប្រជុំពិគ្រោះយោបល់ និង ពិក្សា​លើការឆ្លើយតប​ទៅនឹង​មតិយោបល់​របស់​ក្រុមការងារ​បច្ចេកទេសរបស់តំណាងដៃគូអភិវឌ្ឍ លើ​សេចក្តីព្រាង​ផែនការយុទ្ធសាស្ត្រ​ស្តីពី​ការកសាង​និងអភិវឌ្ឍសមត្ថភាពក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (SCDP)

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈ Video Conference ដោយ ប្រើប្រាស់កម្មវិធី Zoom, ឯកឧត្តមនាយកវិទ្យាស្ថាន អមដោយ​លោកនាយករងនិងជាប្រធានគម្រោងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​នៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន និងលោកប្រធានការិយាល័យ បានជួបប្រជុំជាមួយតំណាងក្រុមការងារដៃគូអភិវឌ្ឍរួមមាន សហភាពអ៊ឺរ៉ុប (EU), ADB, WB និង IMF។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិគ្រោះយោបល់ និង ពិក្សា​លើការឆ្លើយតប​ទៅនឹង​មតិយោបល់​របស់​ក្រុមការងារ​បច្ចេកទេសរបស់តំណាងដៃគូអភិវឌ្ឍ លើ​សេចក្តីព្រាង​ផែនការយុទ្ធសាស្ត្រ​ស្តីពី​ការកសាង​និងអភិវឌ្ឍសមត្ថភាពក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (SCDP) ។

READ MORE

23

Feb, 2021

កិច្ចប្រជុំពិភាក្សាលើ “សេចក្ដីព្រាងច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា”

By: | Tags: | Comments: 0

នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំពិភាក្សាលើ “សេចក្ដីព្រាងច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា” ក្រោមការដឹកនាំសម្របសម្រួលដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគ និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស និងមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានគោលនយោបាយ, អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ព្រមទាំងសមាជិកក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគ ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ ជាពិសេសប្រមូលធាតុចូល និងសំណើសំខាន់ៗ របស់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ដើម្បីត្រៀមរៀបចំឯកសារគតិយុត្ត យន្តការ និងនីតិវិធី នៃការអនុវត្តផ្សេងៗ បន្ទាប់ពីសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគថ្មីត្រូវបានចូលជាធរមាន ក្នុងស្មារតីរួមចំណែកដល់ការកសាងបរិយាកាសវិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានលក្ខណៈអំណោយផល និងមានភាពទាក់ទាញកាន់តែប្រសើរ ៕

READ MORE

22

Feb, 2021

ពិធីបើកវគ្គបណ្តុះបណ្តាល​តម្រង់ទិសសម្រាប់មន្ត្រីរាជការក្របខណ្ឌថ្មីឆ្នាំ ២០១៨-២០២០ ចំនួន ៣១៩ នាក់ មកពីមន្ទីរសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុនៃរាជធានី-ខេត្តទាំង ២៥ និង អង្គភាព ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃចន្ទ ១១ កើត ខែ ផល្គុន ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២១, នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, មានរៀបចំបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសសម្រាប់មន្ត្រីរាជការក្របខណ្ឌថ្មីឆ្នាំ ២០១៨-២០២០ ចំនួន ៣១៩ នាក់ មកពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃរាជធានី-ខេត្តទាំង ២៥ និង អង្គភាព ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្នាក់មូលដ្ឋាន សម្រាប់ចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងចីរភាព ។ អង្គពិធីនេះ ប្រព្រឹត្តទៅក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអនុរដ្ឋលេខាធិការ ពេជ្រ សម្បត្តិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយ ឯកឧត្តមនាយក​ នាយករង​ និងតំណាងមកពីអគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលសហការរៀបចំដោយ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សំដៅលើកកម្ពស់សមត្ថភាពមន្រ្តីរាជការក្របខណ្ឌថ្មី ចំណេះដឹងមូលដ្ឋានសំខាន់ៗ ពាក់ព័ន្ធទៅនឹង ការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, រចនាសម្ព័ន្ធដឹកនាំនិងគ្រប់គ្រង និង ការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, កិច្ចការរដ្ឋបាលសាធារណៈ និង ទិដ្ឋភាពសំខាន់ៗ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលនៅកម្ពុជា ដើម្បីតម្រង់ទិសការអនុវត្តតួនាទីភារកិច្ចជូនក្រសួង ក៏ដូចជា ជូនមន្ទីរអង្គភាព ឱ្យមានប្រសិទ្ធភាពខ្ពស់ ។ ថ្លែងក្នុងពិធីនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ ពេជ្រ សម្បត្តិ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងផ្តល់អាទិភាពខ្ពស់ជានិច្ចដល់ការកសាងនិងអភិវឌ្ឍធនធានមនុស្ស សម្រាប់ទ្រទ្រង់ និង ចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដែលបានរួមចំណែកជួយឱ្យកម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ជាប់ៗគ្នាប្រមាណជា […]

READ MORE

17

Feb, 2021

កិច្ចប្រជុំពិភាក្សាលើ “វឌ្ឍនភាពនៃការអនុវត្តការងាររបស់គម្រោង FMIS សម្រាប់ជំហានទី២ និង ការងារបន្តសម្រាប់ឆ្នាំ២០២១ ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី៣”

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំពិភាក្សាលើ “វឌ្ឍនភាពនៃការអនុវត្តការងាររបស់គម្រោង FMIS សម្រាប់ជំហានទី២ និង ការងារបន្តសម្រាប់ឆ្នាំ២០២១ ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី៣” ។ កិច្ចប្រជុំពិភាក្សានេះបានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS និង មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងអគ្គលេខាធិការដ្ឋានក្រសួង, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, តំណាងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង និង សមាជិកក្រុមការងារគ្រប់គ្រងគម្រោង FMIS ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និង បូកសរុបលទ្ធផលការងារនៃការអនុវត្តគម្រោង FMIS ជំហានទី២ ២០១៧ – ២០២០ និង ការបង្ហាញអំពីទិសដៅក្នុងការអនុវត្តគម្រោងជំហានទី៣ ២០២០ – ២០២៥ ដោយមានការធ្វើបទបង្ហាញអំពីវឌ្ឍនភាព, សមិទ្ធផលការងារ, បញ្ហាប្រឈមដែលបានពុះពារឆ្លងកាត់ និង បញ្ហាសេសសល់ដែលត្រូវដោះស្រាយទាំងក្នុងកម្រិតក្រុមការងារ និង នៅតាមការដ្ឋានក្រៅពីប្រព័ន្ធ, និង ការកំណត់នូវផែនការសកម្មភាពគន្លឹះសម្រាប់រយៈពេល ៥ ឆ្នាំនៃការអនុវត្តគម្រោងបន្ត ដើម្បីឱ្យអ្នកពាក់ព័ន្ធទាំងអស់ត្រៀមខ្លួនជាស្រេចសម្រាប់ការចូលរួម ជាពិសេសសម្រាប់សមាជិកក្រុមការងារទាំងអស់យកទៅដាក់បញ្ចូលជាក្របខណ្ឌការងារ (TOR) សម្រាប់អនុវត្តតាមអង្គភាពសាមី ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសរំលេចពីសមិទ្ធផលសំខាន់ៗនៃការអនុវត្តគម្រោង FMIS ក្នុងជំហានទី២នេះ រួមមាន ៖ ១. ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS នៅ ៨៧ ការដ្ឋាន (៣៧ ក្រសួង-ស្ថាប័ន, ២៥ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត និង ២៥ អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិ) និង មានអ្នកប្រើប្រាស់ប្រព័ន្ធសរុបចំនួន ១៦៦២ នាក់ ២. ការធ្វើសន្ធានកម្មទិន្នន័យ និង ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការជាមួយប្រព័ន្ធខាងក្រៅចំនួន […]

READ MORE

10

Feb, 2021

កិច្ចប្រជុំលើកទី២ របស់គណៈកម្មការត្រួតពិនិត្យ និង គណៈកម្មការវាយតម្លៃឯកសារដេញថ្លៃផ្គត់ផ្គង់ឧបករណ៍ សម្ភារ និង សេវាបច្ចេកវិទ្យាព័ត៌មាន ក្នុងការអនុវត្តគម្រោង FMIS ជំហានទី៣ ឆ្នាំ ២០២១-២០២៥

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មការត្រួតពិនិត្យ និង គណៈកម្មការវាយតម្លៃឯកសារដេញថ្លៃផ្គត់ផ្គង់ឧបករណ៍ សម្ភារ និង សេវាបច្ចេកវិទ្យាព័ត៌មាន ក្នុងការអនុវត្តគម្រោង FMIS ជំហានទី៣ ឆ្នាំ ២០២១-២០២៥ ដើម្បីពិនិត្យពិភាក្សាលើការរៀបចំការដេញថ្លៃ សម្រាប់ការផ្គត់ផ្គង់ឧបករណ៍ សម្ភារ និង សេវាបច្ចេកវិទ្យាព័ត៌មាន ក្នុងការអនុវត្តគម្រោង FMIS សំដៅធានាការអនុវត្តការងារដេញថ្លៃនេះ មានភាពប្រកួតប្រជែងដោយសេរី និង បើកចំហ, មានតម្លាភាព និង យុត្តិធម៌ ដោយអនុលោមតាមនីតិវិធី និង បទប្បញ្ញត្តិជាធរមាន ។ អង្គប្រជុំបានពិនិត្យពិភាក្សា និង សម្រេចរួមគ្នាទៅលើការកំណត់លក្ខខណ្ឌសំខាន់ៗនៃឯកសារដេញថ្លៃ និង បានសម្រេចប្រើប្រាស់វិធីសាស្ត្រដេញថ្លៃប្រកួតប្រជែងក្នុងស្រុក (NCB – National Competitive Bid) លើទំនិញ និង សេវាកម្ម ដែលមានកញ្ចប់លទ្ធកម្មសរុបចំនួន ៤កញ្ចប់ រួមមាន៖ កញ្ចប់ទី១. មជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាព (SOC – Security Operation Center) ដែលគ្រោងសម្រាប់ការងាររយៈពេល ៣ឆ្នាំ (២០២១-២០២៣) កញ្ចប់ទី២. ឧបករណ៍បច្ចេកវិទ្យាសម្រាប់អ្នកប្រើប្រាស់ (End Users’ Equipment) ដែលគ្រោងសម្រាប់ការងាររយៈពេល ៥ឆ្នាំ (២០២១-២០២៥) កញ្ចប់ទី៣. ឧបករណ៍តភ្ជាប់បណ្តាញ (WAN/LAN Equipment) ដែលគ្រោងសម្រាប់ការងាររយៈពេល ៥ឆ្នាំ (២០២១-២០២៥) កញ្ចប់ទី៤. ពង្រីកសមត្ថភាព និង ទំនើបកម្ម មជ្ឈមណ្ឌលទិន្នន័យ FMIS សម្រាប់ជំហានទី៣ ដែលគ្រោងសម្រាប់ការងាររយៈពេល […]

READ MORE

9

Feb, 2021

កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមអគ្គនាយក និង ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងគ្រប់អង្គភាពថវិកា និង មន្ត្រីជំនាញពាក់ព័ន្ធ ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីជំរុញនិងធានាការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ឱ្យបានចំគោលដៅប្រកបដោយប្រសិទ្ធភាពខ្ពស់, ពង្រឹងនិងណែនាំបន្ថែមអំពីវិធានការចាំបាច់នានា ក្នុងការអនុវត្តចំណូល-ចំណាយថវិកា ប្រចាំឆ្នាំ២០២១ សំដៅបង្កើនគណនេយ្យភាព និង ការទទួលខុសត្រូវខ្ពស់ លើការអនុវត្តថវិការបស់អង្គភាពថវិកាជាប្រចាំ និង ការតាមដាន ព្រមទាំងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និង របាយការណ៍សមិទ្ធកម្មនានា តាមការិយបរិច្ឆេទនីមួយៗ ៕

READ MORE

5

Feb, 2021

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបគណៈប្រតិភូក្រុមហ៊ុន G-Hilo (Cambodia) Co., Ltd ដែលដឹកនាំដោយលោក Kim Joungryool ជានាយកក្រុមហ៊ុន ព្រមទាំងដៃគូសហការវិនិយោគអន្តរជាតិរបស់ក្រុមហ៊ុន

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយឯកឧត្តមអនុរដ្ឋលេខាធិការ, បានទទួលជួបគណៈប្រតិភូក្រុមហ៊ុន G-Hilo (Cambodia) Co., Ltd ដែលដឹកនាំដោយលោក Kim Joungryool ជានាយកក្រុមហ៊ុន ព្រមទាំងដៃគូសហការវិនិយោគអន្តរជាតិរបស់ក្រុមហ៊ុន ។ ក្នុងជំនួបនោះ លោកនាយកក្រុមហ៊ុនបានលើកឡើងពីសាវតានៃក្រុមហ៊ុន ក៏ដូចជាចំណាប់អារម្មរណ៍របស់ក្រុមហ៊ុនក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានសម្តែងនូវការស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅព្រះរាជាណាចក្រកម្ពុជា ដោយជំរុញឱ្យក្រុមហ៊ុនធ្វើការសិក្សាបន្ថែម និង បន្តខិតខំប្រឹងប្រែង ដើម្បីឈានទៅធ្វើឱ្យគម្រោងវិនិយោគ ចេញជារូបរាង ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានជម្រាបជូនគណៈប្រតិភូក្រុមហ៊ុន អំពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគថ្មី ដែលនឹងចូលជាធរមានក្នុងពេលឆាប់ៗ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍ថា ច្បាប់វិនិយោគនេះនឹងលើកកម្ពស់បរិយាកាសវិនិយោគ និង ទាក់ទាញការវិនិយោគ ជាមួយនឹងការកែលម្អប្រសិទ្ធភាពផ្នែកនីតិវិធី និងរដ្ឋបាល និង ការផ្តល់ការលើកទឹកចិត្តវិនិយោគបន្ថែម ច្រើនជាង និង ទូលំទូលាយជាងមុន ៕

READ MORE