By: efiadm | Tags: | Comments:
0
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ: ការបណ្តុះបណ្តាលមន្រ្តីក្រុមលទ្ធកម្មនៃអង្គភាពថវិកា អំពីវិធាន និង បទប្បញ្ញត្តិស្ដីពីលទ្ធកម្មសាធារណៈ គឺជាការងារចាំបាច់ដើម្បីពង្រឹងសមត្ថភាព និង លើកកម្ពស់ការយល់ដឹងសម្រាប់ការចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ។ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើងដូច្នេះ នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្រ្តីជំនាញក្រុមលទ្ធកម្មនៃអង្គភាពថវិកាថ្នាក់មូលដ្ឋានចំនួន ២០០ នាក់ អំពីវិធាន និងបទប្បញ្ញត្តិស្ដីពីលទ្ធកម្មសាធារណៈ នៅសណ្ឋាគារភ្នំពេញកាលពីថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ២០១៦ ។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានសហការរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ផ្តល់ជូនមន្ត្រីក្រុមលទ្ធកម្មនៃអង្គភាពថវិកាថ្នាក់មូលដ្ឋាន ដែលជាមន្ទីរជំនាញមកពីរាជធានី ខេត្ត ក្រោមឱវាទក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ,ក្រសួងធម្មការនិងសាសនា, ក្រសួងផែនការ និងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ។ ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងឆ្នាំ២០១៦ នេះ មានក្រសួង ស្ថាប័ន ចំនួន ២៥ បាននិងកំពុងអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង ហើយនៅឆ្នាំ ២០១៧ ខាងមុខ នឹងមានក្រសួង ស្ថាប័នចំនួន ១១ ថែមទៀត នឹងត្រូវចូលរួម ដែលធ្វើឱ្យមានក្រសួងស្ថាប័នកើនឡើងដល់ ៣៦ រួមនឹងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទ ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ត្រូវចូលរួមអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បងនេះ ។ ប្រការនេះ ធ្វើឱ្យតម្រូវការបណ្តុះបណ្តាល និង កសាងសមត្ថភាព លើជំនាញពាក់ព័ន្ធនឹងការអនុវត្តថវិកាកម្មវិធីមានការកើនឡើងជាលំដាប់ ក្នុងនោះ វិធាន និងបទប្បញ្ញត្តិស្តីពីលទ្ធកម្ម សាធារណៈ គឺជំនាញចាំបាច់មួយ ដែលក្រុមលទ្ធកម្មនៃអង្គភាពថវិកា ត្រូវរៀនសូត្រ ស្វែងយល់ និង ហ្វឹកហាត់ ដើម្បីធ្វើបច្ចុប្បន្នកម្ម និងពង្រីកចំណេះដឹងឱ្យកាន់តែរឹងមាំ សម្រាប់អនុវត្តតួនាទីភារកិច្ចប្រកបដោយផលិតភាព និង ប្រសិទ្ធភាព […]
READ MORE