10

Jun, 2021

កិច្ចប្រជុំពិភាក្សាលើសំណើសុំពន្យារពេលបោះពុម្ពសារព្រមានសុខភាព ជាភាសាខ្មែរ និងជារូបភាពទំហំ ៥៥% នៅលើកញ្ចប់ផលិតផលថ្នាំជក់ តាមប្រព័ន្ធសន្និសិទវីដេអូ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទីថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២១, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច (ក្រុម ឃ) បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាលើសំណើសុំពន្យារពេលបោះពុម្ពសារព្រមានសុខភាព ជាភាសាខ្មែរ និងជារូបភាពទំហំ ៥៥% នៅលើកញ្ចប់ផលិតផលថ្នាំជក់ តាមប្រព័ន្ធសន្និសិទវីដេអូ ។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញនៃក្រសួងសុខាភិបាល, សមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា, សភាពាណិជ្ជកម្មកម្ពុជា, ភាគីវិស័យឯកជននៃក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច, ក្រុមហ៊ុន វីនីតុន គ្រុប, អគ្គនាយកដ្ឋានពន្ធដារ, និង អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ។ កិច្ចប្រជុំបានពិភាក្សាអំពីការអនុវត្តច្បាប់ ដែលតម្រូវឱ្យក្រុមហ៊ុនផលិតផលថ្នាំជក់ ក្នុងព្រះរាជាណាចក្រកម្ពុជាធ្វើការបោះពុម្ពគំរូសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពទំហំ ៥៥% លើកញ្ចប់ផលិតផលថ្នាំជក់ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ និង តម្រូវឱ្យកញ្ចប់បារីទាំងអស់ដែលចរាចរនៅលើទីផ្សារ ត្រូវមានសារព្រមានសុខភាព ជាភាសាខ្មែរ និង ជារូបភាពថ្មី ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ៕

READ MORE

9

Jun, 2021

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រប់គ្រងអគារមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ លើកទី១

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២១, នៅលើប្រព័ន្ធសន្និសីទវីដេអូ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងអគារមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមអនុប្រធាន និង សមាជិកក្រុមប្រឹក្សាភិបាល ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។ គោលបំណងសំខាន់នៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនេះ គឺដើម្បីពិនិត្យលើវឌ្ឍនភាពការងារ និង ការអនុវត្តនីតិវិធីហិរញ្ញវត្ថុ ក្នុងការគ្រប់គ្រងអគារមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យមានប្រសិទ្ធភាព និង គណនេយ្យភាព សំដៅធានាការផ្តល់សេវារបស់មជ្ឈមណ្ឌលឱ្យមាននិរន្តរភាព និង ភាពប្រកួតប្រជែង ៕

READ MORE

7

Jun, 2021

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ផ្តល់សៀវភៅ “ទស្សនៈសេដ្ឋវិទូ និង វិទ្យាសាស្រ្តសេដ្ឋកិច្ច ”ជាអំណោយពុទ្ធិដ៏ថ្លៃថ្លា ដល់វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

By: | Tags: | Comments: 0

វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូន ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាអនុប្រធានប្រចាំការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលបានផ្តល់សៀវភៅ “ទស្សនៈសេដ្ឋវិទូ និង វិទ្យាសាស្រ្តសេដ្ឋកិច្ច” ជាអំណោយពុទ្ធិដ៏ថ្លៃថ្លាសម្រាប់ខេមរជាតិ ។ សៀវភៅនេះ ប្រជុំ និង សម្រាំងទៅដោយ ប្រវត្តិគំនិត និង ទស្សនៈសេដ្ឋវិទូល្បីៗ អំពីទ្រឹស្តិម៉ូដែល និង ទ្រឹស្តីសេដ្ឋកិច្ច ចាប់តាំងពីសម័យបុរេប្រវត្តិរហូតដល់សហសម័យ ។ វិទ្យាស្ថានយល់ថា ស្នាដៃនេះគឺជាប្រភព​ថ្មីមួយទៀត ដែលនឹងជួយបង្កើតតម្លៃដល់ការសិក្សា ស្រាវជ្រាវ ស្វែងយល់ពីដំណើរវិវត្តនៃទ្រឹស្តីសេដ្ឋកិច្ច និង ការវិភាគបាតុភូតសេដ្ឋកិច្ច​​ ផ្សារភ្ជា​ប់​នឹងសកម្មភាពមនុស្សក្នុងសង្គម និង ធម្មជាតិ សំដៅចូលរួមចំណែកក្នុងការបណ្តុះ និង ការពង្រឹងពង្រីក​ចំណេះដឹង និង សមត្ថភាពធនធានមនុស្ស សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។ ដោយកតញ្ញុតាធម៌ និង គារវកិច្ចដ៏ខ្ពង់ខ្ពស់, ក្នុងនាមថ្នាក់ដឹកនាំ និង មន្ត្រីរាជការ របស់ វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ខ្ញុំសូមគោរពជូនពរ ឯកឧត្តមបណ្ឌិតសភាចារ្យ និង ក្រុមគ្រួសារ សូមមានសុខភាពល្អ កម្លាំងពលំមាំមួន អាយុយឺនយូរ និង សូមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សិស្ស និស្សិត សាស្រ្តាចារ្យ សិក្ខាកាម មន្ត្រីរាជការ និង អ្នកសិក្សាស្រាវជ្រាវ ដែលមានបំណងស្វែងយល់ខ្លឹមសារ នៃសៀវភៅ “ទស្សនៈសេដ្ឋវិទូ និង វិទ្យាសាស្រ្តសេដ្ឋកិច្ច” ដែលជាស្នាដៃនិពន្ធរបស់ […]

READ MORE

3

Jun, 2021

លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន និងសហការី បានចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពលម្អិត សម្រាប់អនុវត្តយុទ្ធសាស្ត្រស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ ២០១៩-២០២៥

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២១ នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈ Video Conference ដោយប្រើកម្មវិធី Zoom, ឯកឧត្តមនាយកវិទ្យាស្ថាន អមដោយលោកនាយករងនិងជាប្រធានគម្រោងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន និងសហការី បានចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពលម្អិត សម្រាប់អនុវត្តយុទ្ធសាស្ត្រស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ ២០១៩-២០២៥ ។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង មានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន ក្រោមឱវាទនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

READ MORE

1

Jun, 2021

កិច្ចប្រជុំពិនិត្យពិភាក្សាលើ “ការត្រួតពិនិត្យលើលទ្ធផលនៃការវាយតម្លៃឯកសារដេញថ្លៃ ឧបករណ៍បច្ចេកវិទ្យាព័ត៌មានសម្រាប់អ្នកប្រើប្រាស់ និង ឧបករណ៍សម្រាប់បណ្ដាញតភ្ជាប់ សម្រាប់អនុវត្តគម្រោង FMIS ជំហានទី៣”

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២១, នៅលើប្រព័ន្ធសន្និសីទវីដេអូ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើ “ការត្រួតពិនិត្យលើលទ្ធផលនៃការវាយតម្លៃឯកសារដេញថ្លៃ ឧបករណ៍បច្ចេកវិទ្យាព័ត៌មានសម្រាប់អ្នកប្រើប្រាស់ និង ឧបករណ៍សម្រាប់បណ្ដាញតភ្ជាប់ សម្រាប់អនុវត្តគម្រោង FMIS ជំហានទី៣” ។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យការដេញថ្លៃនេះធ្វើឡើងដោយគោរពតាមនីតិវិធីនៃការដេញថ្លៃក្នុងស្រុក និង ប្រព្រឹត្តទៅប្រកបដោយមានភាពប្រកួតប្រជែង តម្លាភាព និង ប្រសិទ្ធភាព ដើម្បីទទួលបាននូវឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មានគុណភាពខ្ពស់ក្នុងតម្លៃប្រកួតប្រជែង សំដៅគាំទ្រដល់ការពង្រីកការដ្ឋានថ្មីក្នុងគម្រោង FMIS ជំហានទី ៣ ដែលនឹងពង្រីកការដ្ឋានថ្មីទៅដល់រដ្ឋបាលរាជធានី ខេត្ត ទាំង ២៥, រដ្ឋបាលក្រុង/ខណ្ឌ និង មន្ទីរជំនាញមួយចំនួនទៀត ។ កិច្ចប្រជុំនេះ មានការចូលរួមពីសមាជិកគណៈកម្មការត្រួតពិនិត្យ និង គណៈកម្មការវាយតម្លៃឯកសារដេញថ្លៃឧបករណ៍ សម្ភារៈ និង សេវាបច្ចេកវិទ្យាព័ត៌មាន ដែលមានសមាសភាពមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធរួមមានៈ អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ៕

READ MORE

26

May, 2021

Dr. HEAN Sahib: “ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារត្រូវបានចាត់ទុកថា ជាប្រព័ន្ធ “យុត្តិធម៌, ប៉ុន្តែ អសមធម៌” ចំណែកប្រព័ន្ធសេដ្ឋកិច្ចផែនការ ជាប្រព័ន្ធ “សមធម៌, ប៉ុន្តែ អយុត្តិធម៌”

By: | Tags: | Comments: 0

Dr. HEAN Sahib: “ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារត្រូវបានចាត់ទុកថា ជាប្រព័ន្ធ “យុត្តិធម៌, ប៉ុន្តែ អសមធម៌” ចំណែកប្រព័ន្ធសេដ្ឋកិច្ចផែនការ ជាប្រព័ន្ធ “សមធម៌, ប៉ុន្តែ អយុត្តិធម៌” ។ «ដូច្នេះ, ទ្រឹស្ដីសេដ្ឋកិច្ចសម័យទំនើប រួមបញ្ចូលនូវទស្សនៈ ស័ក្ដិសិទ្ធិទីផ្សារ និង យុត្តិធម៌ សមធម៌សង្គម ដែលរដ្ឋ និង សេដ្ឋកិច្ចទីផ្សារដើរតួនាទីស្នូលទន្ទឹមគ្នា»

READ MORE

25

May, 2021

កិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យ នៃវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តកសាង និងអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២១, នៅលើប្រព័ន្ធសន្និសីទវីដេអូ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកសាងសមត្ថភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យ នៃវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តកសាង និងអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ដោយមានការចូលរួមពីឯកឧត្តមនាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសមាជិកក្រុមការងារ ៕

READ MORE

20

May, 2021

កិច្ចប្រជុំក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) បានរៀបចំកិច្ចប្រជុំក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមការដឹកនាំសម្របសម្រួលរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ, ឯកឧត្តមអគ្គលេខាធិការ, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក, ឯកឧត្តមអគ្គនាយក, ឯកឧត្តមនាយកវិទ្យាស្ថាន, ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ និងតំណាងគ្រប់អង្គភាពថវិកាថ្នាក់កណ្តាល និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈសំខាន់ៗ៖ ១.ពិនិត្យនិងពិភាក្សាលើសំណើរចនាសម្ព័ន្ធកម្មវិធីថ្មីរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ២.ពិនិត្យគម្រោងចំណូល-ចំណាយ និងសំណើកែសម្រួលសូចនាករនិងគោលដៅសម្រាប់លទ្ធផលក្នុងឆ្នាំកម្រិតអនុកម្មវិធី ក្នុងផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២២-២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីធានាបាននូវការរៀបចំឯកសារទស្សនាទានគ្រប់ជ្រុងជ្រោយ ស្តីពីការកែសម្រួលរចនាសម្ព័ន្ធកម្មវិធីរបស់ កសហវ ស្របតាមបទដ្ឋានគតិយុត្តថ្មីៗ និងការសម្រេចដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ព្រមទាំងធានាបាននូវការរៀបចំ និងអនុវត្តផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២២-២០២៤ របស់ កសហវ ស្របតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល ៕

READ MORE

17

May, 2021

កិច្ចប្រជុំពិភាក្សាលើការនាំចូលរថយន្តប្រណីត សម្រាប់បម្រើឱ្យកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅនាចុងឆ្នាំ២០២១

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២១, នៅលើប្រព័ន្ធសន្និសីទវីដេអូ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំពិភាក្សាលើការនាំចូលរថយន្តប្រណីត សម្រាប់បម្រើឱ្យកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅនាចុងឆ្នាំ២០២១ ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំសម្របសម្រួលរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ, និងអគ្គនាយកដ្ឋានថវិកា ព្រមទាំងតំណាងក្រុមហ៊ុន Royal Cambodia Limousine Services Co., Ltd ។ កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាលើការផ្គត់ផ្គង់សេវារថយន្តប្រណីត ស្របតាមបទដ្ឋានពិធីការ និងការការពារសន្តិសុខកម្រិតខ្ពស់ ដោយប្រើប្រាស់ឱ្យអស់លទ្ធភាពនូវរថយន្តដែលមានស្រាប់ ចៀសវាងការនាំចូលបន្ថែម ៕

READ MORE

22

Apr, 2021

កម្មវិធី “បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជូនរដ្ឋបាលរាជធានី-ខេត្ត ទាំង២៥”

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២១, នៅលើប្រព័ន្ធសន្និសីទវីដេអូ Zoom, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី “បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជូនរដ្ឋបាលរាជធានី-ខេត្ត ទាំង២៥” ។ កម្មវិធីនេះ មានគោលដៅទទួលស្វាគមន៍នូវការចូលរួមអនុវត្តគម្រោង FMIS របស់រដ្ឋបាលរាជធានី-ខេត្ត ទាំង២៥ សម្រាប់ក្របខណ្ឌគម្រោង FMIS ជំហានទី៣ ជាមួយនឹងការបញ្ជ្រាបការយល់ដឹងបឋមអំពីគម្រោងនិងប្រព័ន្ធ FMIS ក៏ដូចជាការបើកផ្លូវសម្រាប់ការអនុវត្តសកម្មភាពនានាបន្តទៀត ដើម្បីត្រៀមខ្លួនប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការនៅដើមឆ្នាំ ២០២២ ខាងមុខ សម្រាប់ការកត់ត្រា តាមដាន និង គ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈរបស់ខ្លួន ។ កម្មវិធីបញ្រ្ជាបការយល់ដឹងនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមដោយឯកឧត្តម លោកជំទាវតំណាងសាលារាជធានី-ខេត្ត ថ្នាក់ដឹកនាំ និង មន្រ្តីនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត និង រតនាគាររាជធានី-ខេត្ត ព្រមទាំងសមាជិកក្រុមការងារគ្រប់គ្រងគម្រោង FMIS សរុបប្រមាណ ២០០ រូប ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ការពង្រីកការប្រើប្រាស់ប្រព័ន្ធ FMIS ជាមួយរដ្ឋបាលរាជធានី-ខេត្ត ទាំង២៥ នេះ នឹងធ្វើឱ្យរដ្ឋបាលរាជធានី-ខេត្ត មានមូលដ្ឋានច្បាស់លាស់ក្នុងការរៀបចំនិងអនុវត្តថវិកាឱ្យកាន់តែសមស្របតាមកម្មវិធី និង គោលនយោបាយរបស់រាជរដ្ឋាភិបាល, កាន់តែ បានលឿនជាងមុន, មានវិន័យ, មានមូលដ្ឋានច្បាស់លាស់, មានគណនេយ្យភាពនិងតម្លាភាពចំពោះការអនុវត្តថវិកា និង ចាយចំគោលដៅប្រកបដោយប្រសិទ្ធភាព និង ភាពស័ក្តិសិទ្ធ ដើម្បីសម្រេចគោលដៅចុងក្រោយ គឺ ការបម្រើនូវសេវាសាធារណៈប្រកបដោយគុណភាពខ្ពស់, បានតាមតម្រូវការ […]

READ MORE