7

Mar, 2019

សេចក្តីជូនដំណឹងស្តីពីកម្មវិធីអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់រដ្ឋាភិបាលកូរ៉េ ឆ្នាំ២០១៩

By: | Tags: | Comments: 0

នៅឆ្នាំ ២០១៩ នេះ ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ( Korean International Cooperation Agency )  នឹងផ្តល់អាហារូបករណ៍របស់រដ្ឋាភិបាលកូរ៉េជូនមន្រ្តីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េទៅលើមុខជំនាញរួមមានៈ

  • Finance and Tax Policy ដែលនឹងសិក្សានៅ Korea University
  • Public Management and Public Policy Reforms ដែលនឹងសិក្សានៅ Seoul National University
  • Regulation Management for Economic Development ដែលនឹងសិក្សានៅ Korea Development Institute School of Public Policy

 

បេក្ខជនទាំងពីរភេទដែលមានបំណងស្នើសុំអាហារូបករណ៍នេះ ត្រូវគោរពតាមគោលការណ៍ណែនាំរបស់កម្មវិធីអាហារូបករណ៍ (Application Guideline) ដែលបានភ្ជាប់មកជាមួយ និងមានលក្ខណៈសម្បត្តិ ដូចខាងក្រោមៈ

             (១) 제주항공 다운로드. មានសញ្ជាតិខ្មែរ និង មានលិខិតឆ្លងដែនដែលមានសុពលភាព,

             (២) 김기사. មានសញ្ញាបត្របរិញ្ញាបត្រ (Bachelor Degree) ឬ សញ្ញាបត្រសមមូល និងបទពិសោធន៍ការងារយ៉ាងតិច ២ ឆ្នាំ លើជំនាញដែលស្នើសុំអាហារូបករណ៍,

             (៣) 도시바 다운로드.មិនធ្លាប់បោះបង់កម្មវិធីអាហារូបករណ៍របស់ KOICA,

             (៤).មិនធ្លាប់ចូលរួមកម្មវិធីអាហារូបករណ៍របស់ KOICA ឬ អាហារូបករណ៍ផ្សេងៗរបស់រដ្ឋាភិបាលកូរ៉េ  (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់)​ កន្លងមក,

             (៥).​ មានចំណេះដឹងភាសាអង់គ្លេសល្អ, និង

             (៦) 다운로드. មានសុខភាព និង សតិបញ្ញាល្អបរិបូណ៌ ។

 

ក្នុងន័យនេះមន្ត្រីរាជការទាំងពីរភេទ ដែលមានបំណងស្នើសុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ខាងលើនេះ សូមបំពេញសំណុំលិខិតដោយផ្ទាល់ដែលមានក្នុងគេហទំព័រៈ www.koicacambodia.org/scholarship-program-for-2019/ ឱ្យបានមុនថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៩ ។  បេក្ខជនដែលជាប់អាហារូបករណ៍នេះ នឹងទទួលបានប្រាក់បង់ថ្លៃការសិក្សា ប្រាក់ចាយវាយប្រចាំខែ ប្រាក់បង់ថ្លៃស្នាក់នៅ សំបុត្រយន្តហោះទៅមក (ពេលចេញដំណើរ និង ពេលបញ្ចប់ការសិក្សា) និង មានធានារ៉ាប់រងសេវាសុខភាពផងដែរ ។

ក្នុងករណីមានចម្ងល់ផ្សេងៗសូមទាក់ទងទៅកាន់ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈអ៊ីមែលៈ koicascholar@gmail.com  ឬ ទូរស័ព្ទលេខៈ០២៣ ៩៦៤ ១៥០ ឬ ០២៣ ៩៦៤ ១៥១ ឬ ០២៣ ៩៦៤ ១៥៣

2019-KOICA-Application-Guideline_KOICA-SP

2019-KIOCA Master’s Degree Scholarship Program