20

Sep, 2021

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់បទសម្ភាសន៍ដល់ក្រុមការងាររបស់សាលារដ្ឋបាលសាធារណៈ (Civil Service College-CSC) នៃប្រទេសសិង្ហបុរី ដែលដឹកនាំដោយលោក Roger Tan ជំនួយការនាយកប្រតិបត្តិ (អន្តរជាតិ) សាលារដ្ឋបាលសាធារណៈនៃប្រទេសសិង្ហបុរី និង លោក Benedict Cheong នាយកប្រតិបត្តិមូលនិធិតេម៉ាសេកអន្តរជាតិនៃប្រទេសសិង្ហបុរី តាមប្រព័ន្ធអនឡាញ

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២១, តាមប្រព័ន្ធអនឡាញ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់បទសម្ភាសន៍ដល់ក្រុមការងាររបស់សាលារដ្ឋបាលសាធារណៈ (Civil Service College-CSC) នៃប្រទេសសិង្ហបុរី ដែលដឹកនាំដោយលោក Roger Tan ជំនួយការនាយកប្រតិបត្តិ (អន្តរជាតិ) សាលារដ្ឋបាលសាធារណៈនៃប្រទេសសិង្ហបុរី និង លោក Benedict Cheong នាយកប្រតិបត្តិមូលនិធិតេម៉ាសេកអន្តរជាតិនៃប្រទេសសិង្ហបុរី ។
ថ្លែងក្នុងឱកាសគម្រប់ខួបលើកទី ២០ របស់សាលារដ្ឋបាលសាធារណៈនៃប្រទេសសិង្ហបុរី, ឯកឧត្តមបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូអន្តរជាតិ រវាង វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង សាលារដ្ឋបាលសាធារណៈនៃប្រទេសសិង្ហបុរី និង បានចាត់ទុកសាលារដ្ឋបាលសាធារណៈ ជាដៃគូសហប្រតិបត្តិការអន្តរជាតិល្អបំផុត លើការរៀបចំ និង អភិវឌ្ឍសមត្ថភាពគ្រូបង្គោលរបស់វិទ្យាស្ថាន និង ការបណ្តុះបណ្តាលពង្រឹងពង្រីកសមត្ថភាពជូនមន្ត្រីរាជការរបស់ក្រសួង-ស្ថាប័ន លើការគ្រប់គ្រងថវិកាជាតិ និង អភិបាលកិច្ចល្អ ព្រមទាំងប្រធានបទសំខាន់ៗមួយចំនួនទៀត សំដៅបង្កើនសមត្ថភាព និង ពង្រឹងពង្រីកការយល់ដឹង ដើម្បីចូលរួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចជោគជ័យប្រកបដោយប្រសិទ្ធភាព និង ចីរភាព ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានកោតសសើរចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនាពេលកន្លងមកនេះ ទោះបីក្នុងកាលៈទេសៈដ៏អាក្រក់នៃការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក្រុមការងារទាំងពីរនៅតែបន្តធ្វើការជាមួយគ្នាយ៉ាងល្អ ដោយប្រែក្លាយទៅជាឱកាសថ្មីក្នុងការរៀបចំវិធីសាស្ត្របណ្តុះបណ្តាលតាមបែបទំនើបទាន់សម័យថ្មីមួយ ពីការរៀនដោយការជួបគ្រូឧទ្ទេសផ្ទាល់ ទៅជាការរៀនពីចម្ងាយតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ជូនដល់គ្រូបង្គោល និង សិក្ខាកាមជាថ្នាក់ដឹកនាំជាន់ខ្ពស់គ្រប់ក្រសួង-ស្ថាប័ន នៃព្រះរាជាណាចក្រកម្ពុជា បានដោយជោគជ័យ និង ប្រកបដោយប្រសិទ្ធភាព ៕