20

Sep, 2021

ពិធីប្រកាសបើកវគ្គបណ្ដុះបណ្ដាលជាស៊េរីចំនួន ២វគ្គ ស្តីពី “នីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិ និង ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ” សម្រាប់មន្រ្តីទទួលបន្ទុកការងារពាក់ព័ន្ធ នៃមន្ទីរអង្គភាពជំនាញ និង រដ្ឋបាលក្រុង ស្រុក នៃខេត្តស្វាយរៀង និង ខេត្តកែប តាមរយៈ Zoom Video Conference

By: | Tags: | Comments: 0

នាព្រឹកថ្ងៃច័ន្ទ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២១ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំពិធីប្រកាសបើកវគ្គបណ្ដុះបណ្ដាលជាស៊េរីចំនួន ២វគ្គ ស្តីពី “នីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិ និង ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ” សម្រាប់មន្រ្តីទទួលបន្ទុកការងារពាក់ព័ន្ធ នៃមន្ទីរអង្គភាពជំនាញ និង រដ្ឋបាលក្រុង ស្រុក នៃខេត្តស្វាយរៀង និង ខេត្តកែប តាមរយៈ Zoom Video Conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពី ឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និង ខេត្តកែប ឯកឧត្តមអគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ ព្រមទាំងលោកនាយករង លោក លោកស្រីប្រធានាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ មន្ត្រីរាជការ នៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងគ្រូបង្គោលរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង សិក្ខាកាមសរុបប្រមាណ ៩៥ នាក់ ។
វគ្គបណ្តុះបណ្តាលជាស៊េរីនេះ នឹងប្រព្រឹត្តទៅតាមរយៈ Zoom Video Conference ក្រោមកិច្ចសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើប្រធានបទស្តីពី នីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ដែលបាននិងកំពុងប្រព្រឹត្តទៅតាមកាលបរិច្ឆេទដូចខាងក្រោម៖
-វគ្គទី១ : ប្រព្រឹត្តទៅពីថ្ងៃទី ២០-២១ ខែ កញ្ញា ឆ្នាំ ២០២១ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអង្គភាពជំនាញ និង រដ្ឋបាលក្រុង ស្រុក របស់ខេត្តស្វាយរៀង សរុបចំនួន ៧៥នាក់ ។
-វគ្គទី២ : ប្រព្រឹត្តទៅពីថ្ងៃទី ២១-២២ ខែ កញ្ញា ឆ្នាំ ២០២១ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអង្គភាពជំនាញ និង រដ្ឋបាលក្រុង ស្រុក របស់ខេត្តកែប សរុបចំនួន ៧៥ នាក់ ។