22

Jun, 2021

កិច្ចប្រជុំផ្ទៃក្នុងស្ដីពី ការរៀបចំផែនការសកម្មភាពស្ដីពីការកសាង និង អភិវឌ្ឍសមត្ថភាព សម្រាប់ការគ្រប់គ្រងការវិនិយោគសាធារណៈ

By: | Tags: | Comments: 0

ស្របតាមផែនការសកម្មភាព នៃយុទ្ធសាស្ត្រស្ដីពី ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ ២០១៩-២០២៥, នារសៀលថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធ Video Conference ដោយប្រើប្រាស់កម្មវិធី Zoom វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងស្ដីពី ការរៀបចំផែនការសកម្មភាពស្ដីពីការកសាង និង អភិវឌ្ឍសមត្ថភាព សម្រាប់ការគ្រប់គ្រងការវិនិយោគសាធារណៈ ។
កិច្ចប្រជុំនេះ ដឹកនាំដោយ លោក ម៉ៅ បូរាណ នាយករងវិទ្យាស្ថាន និងជាប្រធានគម្រោងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ នៃវិទ្យាស្ថាន និងជាប្រធានក្រុមការងាររៀបចំផែនការសកម្មភាពស្ដីពីការកសាង និង អភិវឌ្ឍសមត្ថភាព សម្រាប់ការគ្រប់គ្រងការវិនិយោគសាធារណៈ ២០២១-២០២៥ របស់វិទ្យាស្ថាន និងមានការចូលរួមពី លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន និងសហការី ដែលជាសមាជិក នៃក្រុមការងារ ដោយផ្ដោតលើរបៀបវារៈ ចំនួន ៣ គឺ
១). ការពិនិត្យ និង ផ្ដល់យោបល់លើសេចក្ដីព្រាងមាតិកា នៃផែនការសកម្មភាព
២). ការពិនិត្យ និង ផ្ដល់យោបល់លើផែនការសកម្មភាពលម្អិត សម្រាប់រៀបចំផែនការសកម្មភាពកសាង និង អភិវឌ្ឍសមត្ថភាព​
៣). បំណែកចែកក្រុមការងារ សម្រាប់ទទួលបន្ទុកលើរៀបចំ ។