15

Jun, 2021

សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី “ការធ្វើបច្ចុប្បន្នកម្ម កម្មវិធីសិក្សា និង ឯកសារបង្រៀន សម្រាប់វគ្គបណ្តុះបណ្តាលស្តីពី ជំនាញបច្ចេកទេសលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០២១”

By: | Tags: | Comments: 0

នាព្រឹកថ្ងៃ អង្គារ ៦ កើត ខែ បឋមាសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២១, តាមរយៈ Video Conference ដោយប្រើកម្មវិធី Zoom, វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី “ការធ្វើបច្ចុប្បន្នកម្ម កម្មវិធីសិក្សា និង ឯកសារបង្រៀន សម្រាប់វគ្គបណ្តុះបណ្តាលស្តីពី ជំនាញបច្ចេកទេសលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០២១” ដែលបានប្រព្រឹត្តទៅក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពី នាយករង ប្រធាននាយកដ្ឋាន នៃវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង គ្រូបង្គោលរបស់វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំនួន ៤៥ នាក់ ។
សិក្ខាសាលាពិគ្រោះយោបល់នេះ មានគោលបំណង ដើម្បីពង្រឹងពង្រីកសមត្ថភាពក្នុងការរៀបចំ ឯកសារបង្រៀន កម្មវិធី និង វិធីសាស្ត្របង្រៀន លើមុខវិជ្ជាថវិកា, គណនេយ្យសាធារណៈ, លទ្ធកម្មសាធារណៈ, ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនពន្ធ, សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល និងសិល្បៈនៃការប្រាស្រ័យទាក់ទង សម្រាប់គាំទ្រការរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីជំនាញបច្ចេកទេស លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០២១ ជូនមន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួង ស្ថាប័ន ។