10

Jun, 2021

កិច្ចប្រជុំពិភាក្សាលើសំណើសុំពន្យារពេលបោះពុម្ពសារព្រមានសុខភាព ជាភាសាខ្មែរ និងជារូបភាពទំហំ ៥៥% នៅលើកញ្ចប់ផលិតផលថ្នាំជក់ តាមប្រព័ន្ធសន្និសិទវីដេអូ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទីថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២១, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច (ក្រុម ឃ) បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាលើសំណើសុំពន្យារពេលបោះពុម្ពសារព្រមានសុខភាព ជាភាសាខ្មែរ និងជារូបភាពទំហំ ៥៥% នៅលើកញ្ចប់ផលិតផលថ្នាំជក់ តាមប្រព័ន្ធសន្និសិទវីដេអូ ។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញនៃក្រសួងសុខាភិបាល, សមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា, សភាពាណិជ្ជកម្មកម្ពុជា, ភាគីវិស័យឯកជននៃក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច, ក្រុមហ៊ុន វីនីតុន គ្រុប, អគ្គនាយកដ្ឋានពន្ធដារ, និង អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ។
កិច្ចប្រជុំបានពិភាក្សាអំពីការអនុវត្តច្បាប់ ដែលតម្រូវឱ្យក្រុមហ៊ុនផលិតផលថ្នាំជក់ ក្នុងព្រះរាជាណាចក្រកម្ពុជាធ្វើការបោះពុម្ពគំរូសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពទំហំ ៥៥% លើកញ្ចប់ផលិតផលថ្នាំជក់ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ និង តម្រូវឱ្យកញ្ចប់បារីទាំងអស់ដែលចរាចរនៅលើទីផ្សារ ត្រូវមានសារព្រមានសុខភាព ជាភាសាខ្មែរ និង ជារូបភាពថ្មី ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ៕