9

Jun, 2021

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រប់គ្រងអគារមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ លើកទី១

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២១, នៅលើប្រព័ន្ធសន្និសីទវីដេអូ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងអគារមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមអនុប្រធាន និង សមាជិកក្រុមប្រឹក្សាភិបាល ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។
គោលបំណងសំខាន់នៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនេះ គឺដើម្បីពិនិត្យលើវឌ្ឍនភាពការងារ និង ការអនុវត្តនីតិវិធីហិរញ្ញវត្ថុ ក្នុងការគ្រប់គ្រងអគារមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យមានប្រសិទ្ធភាព និង គណនេយ្យភាព សំដៅធានាការផ្តល់សេវារបស់មជ្ឈមណ្ឌលឱ្យមាននិរន្តរភាព និង ភាពប្រកួតប្រជែង ៕