9

Apr, 2021

វគ្គបណ្តុះបណ្តាលពីចម្ងាយស្ដីពី ‹ការបណ្តុះបណ្តាលគ្រូបង្គោល (TOT Implementation) › ជូនគ្រូបង្គោល និង គ្រូឧទ្ទេស

By: | Tags: | Comments: 0

វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (វ.ស.ហ.) បានសហការជាមួយ Civil Service College (CSC) របស់ប្រទេសសិង្ហបុរី រៀបចំវគ្គបណ្តុះបណ្តាលពីចម្ងាយស្ដីពី ‹ការបណ្តុះបណ្តាលគ្រូបង្គោល (TOT Implementation) › ជូនគ្រូបង្គោល និង គ្រូឧទ្ទេស ដែលអញ្ជើញមកពីអគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងគ្រូបង្គោលផ្ទៃក្នុងរបស់ វ.ស.ហ. ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២១ ដល់ថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២១ ។ វគ្គបណ្ដុះបណ្ដាលនេះ ជាស៊េរីនៃវគ្គបណ្តុះបណ្តាលបន្ត នៃវគ្គបណ្តុះបណ្តាលដែលបានអនុវត្តក្នុងឆ្នាំ ២០២០ កន្លងមក ។
កិច្ចសហការនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងនិងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹងរបស់គ្រូបង្គោល និង គ្រូឧទ្ទេស អំពីគរុកោសល្យ វិធីសាស្ត្របង្រៀន និង ជំនាញក្នុងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព តាមរយៈបទពិសោធន៍របស់ Civil Service College (CSC) ប្រទេសសិង្ហបុរី ជាពិសេសដើម្បីចូលរួមចំណែកគាំទ្រការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ។