19

Mar, 2021

វគ្គបណ្ដុះបណ្ដាលតម្រង់ទិសលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ វគ្គទី២ ជូនមន្ត្រីរាជការក្របខណ្ឌថ្មី នៅថ្នាក់មូលដ្ឋាន ឆ្នាំ ២០១៨-២០២០ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈ ប្រព័ន្ធសិក្សាពីចម្ងាយ

By: | Tags: | Comments: 0

ដោយសារស្ថានភាព នៃការចម្លងក្នុងសហគមន៍ នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ, វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបន្តរៀបចំវគ្គបណ្ដុះបណ្ដាលតម្រង់ទិសលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ វគ្គទី២ ជូនមន្ត្រីរាជការក្របខណ្ឌថ្មី នៅថ្នាក់មូលដ្ឋាន ឆ្នាំ ២០១៨-២០២០ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈ ប្រព័ន្ធសិក្សាពីចម្ងាយ ដោយប្រើប្រាស់កម្មវិធី Zoom ដែលបានចាប់ផ្ដើមពីថ្ងៃទី ១៥-១៩ ខែ មីនា ឆ្នាំ ២០២១ ។
វគ្គបណ្ដុះបណ្ដាលតម្រង់ទិស នេះ ផ្ដោតសំខាន់លើប្រធានបទសំខាន់ៗ ដូចជា ៖ (១). កិច្ចការរដ្ឋបាលសាធារណៈ, (២). ច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលនៅកម្ពុជា, (៣). រចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រង និង ការប្រព្រឹត្តទៅរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, (៤). ការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, (៥). ថវិកា, (៦). លទ្ធកម្មសាធារណៈ, (៧). គោលនយោបាយរូបិយវត្ថុ ។