17

Mar, 2021

កិច្ចប្រជុំលើកទី២ នៃអាណត្តិទី២ របស់ក្រុមប្រឹក្សាភិបាល នៃផមក

By: | Tags: | Comments: 0

នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផមក), ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី២ នៃអាណត្តិទី២ របស់ក្រុមប្រឹក្សាភិបាលនៃ ផមក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក, សមាជិកក្រុមប្រឹក្សាភិបាល, និង មន្ត្រីត្រួតពិនិត្យរដ្ឋ ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីបច្ចេកទេសនៃ ផមក មួយចំនួន ។
ទោះបីជាមានផលប៉ះពាល់ពីវិបត្តិនៃការរីករាលដាលនៃជម្ងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (កូវីដ-១៩) ក្នុងព្រឹត្តិការណ៍ថ្ងៃទី ២០ កុម្ភៈ ក៏ ផមក ប្តេជ្ញាចិត្តត្រូវតែធានាបាននូវដំណើរការជាប្រក្រតីរបស់ក្រុមហ៊ុន ជាក់ស្តែងកិច្ចប្រជុំថ្ងៃនេះ ត្រូវបានរៀបចំឡើងតាមរយៈ Video Conference ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីជំនះបានពីការគំរាមកំហែងនៃជំងឺកូវីដ-១៩ ដែលកំពុងកើតមានក្នុងសហគមន៍ ។ អង្គប្រជុំបានពិនិត្យពិភាក្សាលើរបៀបវារៈសំខាន់ៗ មួយចំនួនដែលសុទ្ធតែជាសកម្មភាពគាំទ្រដល់ការងារ និង កម្មវិធីអភិវឌ្ឍផ្សារមូលបត្រកម្ពុជា រួមមាន៖ លទ្ធផលការងារប្រចាំត្រីមាសទី៤ នៃឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន, ការពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២០ និង សវនកម្ម, ការពិនិត្យលទ្ធភាពអាចចុះបញ្ជីនៃក្រុមហ៊ុនថ្មីដែលបានស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីនៅលើទីផ្សារកំណើន (Growth Board) នៃ ផមក និង ផ្សេងៗ ៕