
22
Feb, 2021
ពិធីបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសសម្រាប់មន្ត្រីរាជការក្របខណ្ឌថ្មីឆ្នាំ ២០១៨-២០២០ ចំនួន ៣១៩ នាក់ មកពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃរាជធានី-ខេត្តទាំង ២៥ និង អង្គភាព ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
다운로드នាព្រឹកថ្ងៃចន្ទ ១១ កើត ខែ ផល្គុន ឆ្នាំ ជូត ទោស័ក ព.ស 다운로드. ២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២១, នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, មានរៀបចំបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសសម្រាប់មន្ត្រីរាជការក្របខណ្ឌថ្មីឆ្នាំ ២០១៨-២០២០ ចំនួន ៣១៩ នាក់ មកពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃរាជធានី-ខេត្តទាំង ២៥ និង អង្គភាព ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្នាក់មូលដ្ឋាន សម្រាប់ចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងចីរភាព ។
អង្គពិធីនេះ ប្រព្រឹត្តទៅក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអនុរដ្ឋលេខាធិការ ពេជ្រ សម្បត្តិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយ ឯកឧត្តមនាយក នាយករង និងតំណាងមកពីអគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលសហការរៀបចំដោយ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សំដៅលើកកម្ពស់សមត្ថភាពមន្រ្តីរាជការក្របខណ្ឌថ្មី ចំណេះដឹងមូលដ្ឋានសំខាន់ៗ ពាក់ព័ន្ធទៅនឹង ការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, រចនាសម្ព័ន្ធដឹកនាំនិងគ្រប់គ្រង និង ការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, កិច្ចការរដ្ឋបាលសាធារណៈ និង ទិដ្ឋភាពសំខាន់ៗ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលនៅកម្ពុជា ដើម្បីតម្រង់ទិសការអនុវត្តតួនាទីភារកិច្ចជូនក្រសួង ក៏ដូចជា ជូនមន្ទីរអង្គភាព ឱ្យមានប្រសិទ្ធភាពខ្ពស់ ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ ពេជ្រ សម្បត្តិ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងផ្តល់អាទិភាពខ្ពស់ជានិច្ចដល់ការកសាងនិងអភិវឌ្ឍធនធានមនុស្ស សម្រាប់ទ្រទ្រង់ និង ចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដែលបានរួមចំណែកជួយឱ្យកម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ជាប់ៗគ្នាប្រមាណជា ៧% ក្នុងរយៈពេលជាង ៣ អាណត្តិកន្លងមក និង បានរួមចំណែកជួយឱ្យកម្ពុជាក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប និង កំពុងខិតខំឈានឆ្ពោះទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅពេលខាងមុខ ។
ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ផងដែរថា ការបណ្តុះបណ្តាលតម្រង់ទិស ពិតជាមានសារសំខាន់សម្រាប់មន្ត្រីថ្មី និង សាមីអង្គភាព ទាំងក្នុងវិស័យសាធារណៈ និងវិស័យ ឯកជន ក្នុងការពង្រឹងពង្រីកចំណេះដឹង និងបំពាក់ស្មារតីការងារ និង ជាស្ពាន សម្រាប់បន្តការអភិវឌ្ឍសមត្ថភាពជំនាញ ឱ្យកាន់តែប្រសើរ និងស៊ីជម្រៅថែមទៀត សំដៅជំរុញផលិតភាព និង ប្រសិទ្ធភាពការងារ នៅតាមអង្គភាពនីមួយៗ ។ ទន្ទឹមនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានសង្កត់ធ្ងន់ផងដែរថា ជានិច្ចកាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែងបានយកចិត្តទុកដាក់ខ្ពស់លើការកសាងនិងអភិវឌ្ឍសមត្ថភាព លើជំនាញសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃគ្រប់ក្រសួង ស្ថាប័ន ។ ហើយឆ្លើយតបទៅនឹងតម្រូវការកសាងនិងអភិវឌ្ឍសមត្ថភាព សម្រាប់អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅដំណាក់កាលទី១ និង ទី២ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់ឱ្យអនុវត្តជាផ្លូវការ នៅឆ្នាំ ២០០៧ នូវ ßផែនការយុទ្ធសាស្ត្រកសាងនិងអភិវឌ្ឍសមត្ថភាពà ដំបូង ដែលបានរៀបចំឡើងដោយ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមជំនួយពីទីប្រឹក្សាបច្ចេកទេសធនាគារពិភពលោក ។ ផែនការយុទ្ធសាស្រ្តនោះ ត្រូវបានអនុវត្តយ៉ាងសកម្ម និង ទទួលបានលទ្ធផល គួរជាទីមោទនៈ ក្នុងការគាំទ្រឱ្យការអនុវត្តការងារកែទម្រង់ ក្នុងដំណាក់កាលទី១ និង ទី២ ទទួលបានជោគជ័យដ៏ត្រចះត្រចង់ រួមចំណែកធ្វើឱ្យរាជរដ្ឋាភិបាល អាចបិទបញ្ចប់ជាស្ថាពរ នូវបំណុលសាច់ប្រាក់រ៉ាំរ៉ៃ និង បង្កើតបានអតិរេកសាច់ប្រាក់ សម្រាប់ជាកាលានុវត្តក្នុងការបង្កើនចំណាយវិនិយោគលើវិស័យសាធារណៈ សំខាន់ៗ ដូចជា អប់រំ និង សុខាភិបាល ហើយថែមទាំងអាចបង្កើនប្រាក់បៀវត្សមូលជូនមន្រ្តីរាជការ និង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាបន្តបន្ទាប់ និង ដោយអាចបើកផ្តល់បានទៀងទាត់ រៀងរាល់ខែទៀតផង ។
ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានរំលឹកផងដែរថា បច្ចុប្បន្ន ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ កំពុងស្ថិតនៅចុងបញ្ចប់នៃដំណាក់កាលទី ៣ សំដៅបង្កើន ការផ្សារភ្ជាប់ថវិកាទៅនឹង គោលនយោបាយ របស់រាជរដ្ឋាភិបាល និង ត្រៀមខ្លួនឆ្ពោះទៅចាប់ផ្តើមអនុវត្តដំណាក់កាលទី ៤ ក្នុងគោលដៅបង្កើន គណនេយ្យភាពចំពោះសមិទ្ធកម្ម ដែលមានតួអង្គចូលរួម ពីគ្រប់ក្រសួងស្ថាប័ន ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ហើយគ្រប់ក្រសួងស្ថាប័ន ត្រូវបានទទួលការផ្ទេរសិទ្ធអំណាច ភាពជាម្ចាស់ និង ការទទួលខុសត្រូវកាន់តែច្រើនឡើងៗ លើការងារថវិកា និង កិច្ចការហិរញ្ញវត្ថុ ក្នុងកាលៈទេសៈដែលសមត្ថភាពធនធានមនុស្ស នៅមានកម្រិត ។ ប្រការនេះ ធ្វើឱ្យគ្រប់អង្គភាព និងក្រសួងស្ថាប័ន ចាំបាច់ត្រូវពង្រឹងពង្រីកសមត្ថភាព និងការយល់ដឹងថែមទៀត ជូនមន្រ្តីរាជការ ដើម្បីធានាប្រសិទ្ធភាព និង ចីរភាព ក្នុងការអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា ក្នុងក្របខណ្ឌនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចបានជោគជ័យ តាមការគ្រោងទុក ។
ក្នុងស្មារតីនេះ ឯកឧត្តម អនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា វគ្គបណ្តុះបណ្តាលតម្រង់ទិស នៅពេលនេះ គឺជាឱកាសដ៏ល្អមួយសម្រាប់សិក្ខាកាម ក្នុងការក្រេបយកចំណេះដឹង និង បទពិសោធន៍ និង បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់ និង ស្វែងយល់គ្រប់បទឧទ្ទេសរបស់គ្រូ និងវាគ្មិន និងសូមចូលរួមពិភាក្សា ផ្លាស់ប្តូរគំនិតយោបល់ឱ្យបានផុសផុល ដើម្បីចាប់យកចំណេះដឹង និង ចំណេះធ្វើ សម្រាប់អនុវត្តនៅក្នុងអង្គភាពការងាររៀងៗខ្លួនផង និង ជាស្ពានក្នុងការអភិវឌ្ឍសមត្ថភាពបន្តទៀតផង ឆ្លើយតបទៅនឹងតម្រូវការពង្រឹងពង្រីកសមត្ថភាព និង ចំណេះដឹង ដើម្បីរួមចំណែកក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជា សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិទាំងមូល ។
아이폰 txt 파일 다운로드 content 다운로드 cbs 라디오 다운로드