10

Feb, 2021

កិច្ចប្រជុំលើកទី២ របស់គណៈកម្មការត្រួតពិនិត្យ និង គណៈកម្មការវាយតម្លៃឯកសារដេញថ្លៃផ្គត់ផ្គង់ឧបករណ៍ សម្ភារ និង សេវាបច្ចេកវិទ្យាព័ត៌មាន ក្នុងការអនុវត្តគម្រោង FMIS ជំហានទី៣ ឆ្នាំ ២០២១-២០២៥

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មការត្រួតពិនិត្យ និង គណៈកម្មការវាយតម្លៃឯកសារដេញថ្លៃផ្គត់ផ្គង់ឧបករណ៍ សម្ភារ និង សេវាបច្ចេកវិទ្យាព័ត៌មាន ក្នុងការអនុវត្តគម្រោង FMIS ជំហានទី៣ ឆ្នាំ ២០២១-២០២៥ ដើម្បីពិនិត្យពិភាក្សាលើការរៀបចំការដេញថ្លៃ សម្រាប់ការផ្គត់ផ្គង់ឧបករណ៍ សម្ភារ និង សេវាបច្ចេកវិទ្យាព័ត៌មាន ក្នុងការអនុវត្តគម្រោង FMIS សំដៅធានាការអនុវត្តការងារដេញថ្លៃនេះ មានភាពប្រកួតប្រជែងដោយសេរី និង បើកចំហ, មានតម្លាភាព និង យុត្តិធម៌ ដោយអនុលោមតាមនីតិវិធី និង បទប្បញ្ញត្តិជាធរមាន ។
អង្គប្រជុំបានពិនិត្យពិភាក្សា និង សម្រេចរួមគ្នាទៅលើការកំណត់លក្ខខណ្ឌសំខាន់ៗនៃឯកសារដេញថ្លៃ និង បានសម្រេចប្រើប្រាស់វិធីសាស្ត្រដេញថ្លៃប្រកួតប្រជែងក្នុងស្រុក (NCB – National Competitive Bid) លើទំនិញ និង សេវាកម្ម ដែលមានកញ្ចប់លទ្ធកម្មសរុបចំនួន ៤កញ្ចប់ រួមមាន៖
កញ្ចប់ទី១ git 특정파일. មជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាព (SOC – Security Operation Center) ដែលគ្រោងសម្រាប់ការងាររយៈពេល ៣ឆ្នាំ (២០២១-២០២៣)
កញ្ចប់ទី២ 다운로드. ឧបករណ៍បច្ចេកវិទ្យាសម្រាប់អ្នកប្រើប្រាស់ (End Users’ Equipment) ដែលគ្រោងសម្រាប់ការងាររយៈពេល ៥ឆ្នាំ (២០២១-២០២៥)
កញ្ចប់ទី៣ 바람이 불어오는 곳 mp3. ឧបករណ៍តភ្ជាប់បណ្តាញ (WAN/LAN Equipment) ដែលគ្រោងសម្រាប់ការងាររយៈពេល ៥ឆ្នាំ (២០២១-២០២៥)
កញ្ចប់ទី៤ 다운로드. ពង្រីកសមត្ថភាព និង ទំនើបកម្ម មជ្ឈមណ្ឌលទិន្នន័យ FMIS សម្រាប់ជំហានទី៣ ដែលគ្រោងសម្រាប់ការងាររយៈពេល ២ឆ្នាំ (២០២១-២០២២) ៕
May be an image of one or more people, flower and indoorMay be an image of 2 people, people standing and indoorMay be an image of 1 person, standing and indoorMay be an image of 1 person and indoorMay be an image of one or more people, people sitting and indoorMay be an image of 1 person, sitting and indoorMay be an image of one or more people, people sitting and indoorMay be an image of one or more people, people sitting and indoorMay be an image of 1 person, sitting and indoorMay be an image of one or more people, people sitting and indoorMay be an image of one or more people, people sitting and indoorMay be an image of 1 person, sitting and indoor