9

Feb, 2021

កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១

By: | Tags: | Comments: 0

윈도우 xp 홈에디션 다운로드
នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមអគ្គនាយក និង ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងគ្រប់អង្គភាពថវិកា និង មន្ត្រីជំនាញពាក់ព័ន្ធ ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីជំរុញនិងធានាការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ឱ្យបានចំគោលដៅប្រកបដោយប្រសិទ្ធភាពខ្ពស់, ពង្រឹងនិងណែនាំបន្ថែមអំពីវិធានការចាំបាច់នានា ក្នុងការអនុវត្តចំណូល-ចំណាយថវិកា ប្រចាំឆ្នាំ២០២១ សំដៅបង្កើនគណនេយ្យភាព និង ការទទួលខុសត្រូវខ្ពស់ លើការអនុវត្តថវិការបស់អង្គភាពថវិកាជាប្រចាំ និង ការតាមដាន ព្រមទាំងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និង របាយការណ៍សមិទ្ធកម្មនានា តាមការិយបរិច្ឆេទនីមួយៗ ៕
May be an image of one or more people, people sitting, flower and indoorMay be an image of flower and indoorMay be an image of 1 person, standing and indoorMay be an image of one or more people, people sitting and indoorMay be an image of one or more people, people sitting, people standing and indoorMay be an image of one or more people, people standing, people sitting and indoorMay be an image of 3 people, people standing, people sitting and indoorMay be an image of indoorMay be an image of 3 people, people sitting and indoorMay be an image of 1 person, standing and indoor
기독교 영상 isp 결제 다운로드 다운로드