5

Feb, 2021

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបគណៈប្រតិភូក្រុមហ៊ុន G-Hilo (Cambodia) Co., Ltd ដែលដឹកនាំដោយលោក Kim Joungryool ជានាយកក្រុមហ៊ុន ព្រមទាំងដៃគូសហការវិនិយោគអន្តរជាតិរបស់ក្រុមហ៊ុន

By: | Tags: | Comments: 0

레트로아크
នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយឯកឧត្តមអនុរដ្ឋលេខាធិការ, បានទទួលជួបគណៈប្រតិភូក្រុមហ៊ុន G-Hilo (Cambodia) Co., Ltd ដែលដឹកនាំដោយលោក Kim Joungryool ជានាយកក្រុមហ៊ុន ព្រមទាំងដៃគូសហការវិនិយោគអន្តរជាតិរបស់ក្រុមហ៊ុន ។
ក្នុងជំនួបនោះ លោកនាយកក្រុមហ៊ុនបានលើកឡើងពីសាវតានៃក្រុមហ៊ុន ក៏ដូចជាចំណាប់អារម្មរណ៍របស់ក្រុមហ៊ុនក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានសម្តែងនូវការស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅព្រះរាជាណាចក្រកម្ពុជា ដោយជំរុញឱ្យក្រុមហ៊ុនធ្វើការសិក្សាបន្ថែម និង បន្តខិតខំប្រឹងប្រែង ដើម្បីឈានទៅធ្វើឱ្យគម្រោងវិនិយោគ ចេញជារូបរាង ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានជម្រាបជូនគណៈប្រតិភូក្រុមហ៊ុន អំពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគថ្មី ដែលនឹងចូលជាធរមានក្នុងពេលឆាប់ៗ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍ថា ច្បាប់វិនិយោគនេះនឹងលើកកម្ពស់បរិយាកាសវិនិយោគ និង ទាក់ទាញការវិនិយោគ ជាមួយនឹងការកែលម្អប្រសិទ្ធភាពផ្នែកនីតិវិធី និងរដ្ឋបាល និង ការផ្តល់ការលើកទឹកចិត្តវិនិយោគបន្ថែម ច្រើនជាង និង ទូលំទូលាយជាងមុន ៕
May be an image of one or more people, people sitting and indoorMay be an image of 1 person, sitting and indoorMay be an image of one or more people, people sitting and indoorMay be an image of one or more people, people sitting and indoorMay be an image of 1 person, sitting, standing and indoorMay be an image of 1 person, standing, sitting and indoorMay be an image of 2 people, people sitting, people standing and indoor
다운로드 산돌네오고딕 다운로드 다운로드 겨울왕국2 예고편