27

Jan, 2021

កិច្ចប្រជុំពិគ្រោះយោបល់លើ “សេចក្ដីព្រាងអនុក្រឹត្យស្តីពីក្រមសីលធម៌មន្ត្រីមានសមត្ថកិច្ចក្នុងការសិក្សា ការរៀបចំ ការអនុវត្ត និង ការគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈ”

By: | Tags: | Comments: 0

싸움 의 기술 다운로드
នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគាររ៉ាហ្វលទ្បឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើ “សេចក្ដីព្រាងអនុក្រឹត្យស្តីពីក្រមសីលធម៌មន្ត្រីមានសមត្ថកិច្ចក្នុងការសិក្សា ការរៀបចំ ការអនុវត្ត និង ការគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈ” ។ កិច្ចប្រជុំពិគ្រោះយោបល់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និង ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ ព្រមជាមួយមន្រ្តីជំនាញ ។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីប្រមូលធាតុចូល និង មតិយោបល់ល្អៗ របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ សម្រាប់ជាមូលដ្ឋានក្នុងការពិនិត្យសម្រិតសម្រាំងសេចក្តីព្រាងអនុក្រឹត្យនេះ ឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និង ល្អប្រសើរថែមទៀត សំដៅធានាការសិក្សា និង ការវាយតម្លៃគម្រោងថវិកាប៉ាន់ស្មាន សម្រាប់ចំណាយដោះស្រាយផលប៉ះពាល់លើការអនុវត្ត និង ការគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈ ប្រកបដោយប្រសិទ្ធភាព និង ភាពស័ក្តិសិទ្ធិ ។
សូមបញ្ជាក់ផងដែរថា សេចក្ដីព្រាងអនុក្រឹត្យនេះត្រូវបានពិនិត្យ និង ពិភាក្សាលម្អិត ដោយក្រុមការងារអន្តរអគ្គនាយកដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងបានពិនិត្យពិភាក្សាកម្រិតបច្ចេកទេស ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រួចរាល់ផងដែរ, មុនពេលកិច្ចប្រជុំពិគ្រោះយោបល់កម្រិតថ្នាក់ដឹកនាំនាថ្ងៃនេះ ៕
May be an image of 1 person, sitting and foodMay be an image of one or more people and foodMay be an image of one or more people, people sitting, people standing and foodMay be an image of 1 person, sitting and foodMay be an image of 1 person, sitting and foodMay be an image of one or more people, people standing, people sitting and foodMay be an image of 1 person and foodMay be an image of one or more people, people sitting and foodMay be an image of one or more people, people sitting and foodMay be an image of 1 person, sitting, standing and foodMay be an image of 1 person, standing, sitting and foodMay be an image of one or more people, people sitting, people standing and foodMay be an image of 1 person, sitting, standing and foodMay be an image of 2 people, people standing and foodMay be an image of one or more people and food
다운로드 다운로드 Enppy download phpexcel 대용량