11

Jan, 2021

កិច្ចប្រជុំពិភាក្សាលើសំណើសុំនាំចូលរថយន្តបង្គ្រប់ សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅព្រះរាជាណាចក្រកម្ពុជា

By: | Tags: | Comments: 0

라데온 와트맨 다운로드
នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាលើសំណើសុំនាំចូលរថយន្តបង្គ្រប់ សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តមអនុរដ្ឋលេខាធិការ, តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ, និងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យពិភាក្សាអំពីតម្រូវការចាំបាច់ក្នុងការប្រើប្រាស់រថយន្ត ដោយបំពេញតាមលក្ខខណ្ឌតម្រូវផ្នែកពិធីការ និងការការពារសន្តិសុខកម្រិតខ្ពស់ សម្រាប់ត្រៀមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅកម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងខែមិថុនា ឆ្នាំ២០២១ ។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលនេះ បានគ្រោងប្រព្រឹត្តទៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ តែត្រូវបានពន្យារពេល ដោយសារការរីករាលដាលជាសាកលនៃជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ កូវីដ-១៩ ។
May be an image of one or more people, people sitting and flowerMay be an image of one or more people and people on stageMay be an image of one or more people and people sittingMay be an image of one or more people and people sittingMay be an image of one or more people, people sitting and people standingMay be an image of one or more people
Apache index.html Download 다운로드 안드로이드 와이파이 에서만 다운로드 초인종 소리 다운로드