6

Jan, 2021

កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគថ្មី នៃព្រះរាជាណាចក្រកម្ពុជា

By: | Tags: | Comments: 0

다운로드
នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១, នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ ហ៊ាន សាហ៊ីប បានដឹកនាំក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគ និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេសនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគថ្មី នៃព្រះរាជាណាចក្រកម្ពុជា ។
កិច្ចប្រជុំពិគ្រោះយោបល់នេះ មានគោលបំណងស្វែងរកធាតុចូលបន្ថែមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីកែសម្រួល និង/ឬ សម្រួចខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ស្តីពីវិនិយោគថ្មីនេះ ឱ្យកាន់តែល្អប្រសើរថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល មុននឹងបន្តនីតិវិធីនៅគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ព្រមទាំងយន្តការរៀបចំតាក់តែងច្បាប់ផ្សេងទៀត ដែលមានជាធរមាន ។
សូមបញ្ជាក់ផងដែរថា កន្លងមក នៅមុនពេលកិច្ចប្រជុំពិគ្រោះយោបល់នេះ, សេចក្ដីព្រាងច្បាប់នេះត្រូវបានពិនិត្យ និង ពិភាក្សាយ៉ាងលម្អិតដោយក្រុមការងារចម្រុះ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ជាមួយនេះ សេចក្ដីព្រាងច្បាប់នេះក៏ត្រូវបានក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច (ក្រុម “ឃ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, កាលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០, ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសហប្រធានក្រុម “ឃ” បានយកមកពិនិត្យពិភាក្សាជាមួយតំណាងផ្នែកឯកជន និង ទទួលធាតុចូលបន្ថែម រួចរាល់ផងដែរ ។
May be an image of one or more people and people sittingMay be an image of 1 person and sittingMay be an image of 1 person, standing and sittingMay be an image of 1 personMay be an image of 1 person and sittingMay be an image of one or more people and people sittingMay be an image of one or more people and people sittingMay be an image of 1 person and sittingMay be an image of 1 person, sitting and suitMay be an image of one or more people, people sitting and suitMay be an image of 1 person and sittingMay be an image of one or more people, hair and people sittingMay be an image of 1 person, sitting and standingMay be an image of 1 person and sittingMay be an image of 1 person, standing and sittingMay be an image of 1 person, sitting, standing and suitMay be an image of one or more people and people sittingMay be an image of one or more people, people sitting and outerwearMay be an image of one or more people and people sittingMay be an image of 1 person and outerwearMay be an image of 1 person and outerwear
엘 소드 다운로드 오버로드 13권 다운로드 vegas 15 알라딘 애니메이션 더빙 다운로드