5

Jan, 2021

កិច្ចប្រជុំស្តីពីការប្រឡងប្រជែងជ្រើសរើសបេក្ខជនជាមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

By: | Tags: | Comments: 0

다운로드
នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំស្តីពីការប្រឡងប្រជែងជ្រើសរើសបេក្ខជនជាមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ, ឯកឧត្តមនាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ, អគ្គលេខាធិការរង, អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, ប្រធាននាយកដ្ឋានបុគ្គលិក, និងមន្រ្តីជំនាញពាក់ព័ន្ធ ។
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យពិភាក្សាអំពីការរៀបចំនីតិវិធី និងយន្តការនានាក្នុងការប្រឡងប្រជែងជ្រើសរើសបេក្ខជនជាមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងឆ្នាំ២០២១ ដើម្បីធានាបាននូវការប្រកួតប្រជែងប្រកបដោយតម្លាភាព និងយុត្តិធម៌ ។
May be an image of one or more people, people sitting and flowerMay be an image of one or more people, people standing and flowerMay be an image of 2 people, hair, people sitting, eyewear, outerwear and suitMay be an image of one or more people and people sittingMay be an image of one or more people and people sittingMay be an image of one or more people and people sittingMay be an image of one or more people and people sittingMay be an image of one or more people and people sittingMay be an image of one or more people and people sittingMay be an image of one or more people and people sittingMay be an image of one or more people and people sittingMay be an image of one or more people and people sittingMay be an image of one or more people and people sittingMay be an image of one or more people, people sitting, people standing and office
다운로드 거미 게임 다운로드 samsung apps