24

Dec, 2020

វគ្គបណ្តុះបណ្តាលជាស៊េរីពីចម្ងាយស្តីពី ‹លទ្ធកម្មសាធារណៈ, នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា និងសវនកម្មផ្ទៃក្នុង› ជូនសិក្ខាកាមគោលដៅដែលជាមន្ត្រីរាជការទទួលបន្ទុកការងារពាក់ព័ន្ធនៃក្រសួងស្ថាប័ន

By: | Tags: | Comments: 0

엠마뉴엘 다운로드
នាព្រឹកថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២០, នៅលើប្រព័ន្ធវីដេអូ Zoom, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលជាស៊េរីពីចម្ងាយស្តីពី ‹លទ្ធកម្មសាធារណៈ, នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា និងសវនកម្មផ្ទៃក្នុង› ជូនសិក្ខាកាមគោលដៅដែលជាមន្ត្រីរាជការទទួលបន្ទុកការងារពាក់ព័ន្ធនៃក្រសួងស្ថាប័ន ។ វគ្គបណ្តុះបណ្តាលនេះ មានគោលដៅពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹងថែមទៀត ជូនមន្ត្រីទទួលបន្ទុកការងារលទ្ធកម្ម, ការងារថវិកា, ការងារគណនេយ្យ និងសវនផ្ទៃក្នុង ដើម្បីចូលរួមចំណែកលើកកម្ពស់តម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាព នៃការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមគោលការណ៍បច្ចេកទេស និង អនុលោម តាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន និង ក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ-ដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាល ។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមដោយឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, គ្រូឧទ្ទេស និងសិក្ខាកាម ចូលរួមសរុបប្រមាណ ៩០ នាក់ ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា កម្មវិធីវគ្គបណ្តុះបណ្តាលនេះ គឺជាកិច្ចការដ៏សំខាន់មួយដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងយកចិត្តទុកដាក់សំដៅអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការគោលដៅ ដែលជាមន្ត្រីទទួលបន្ទុកការងារលទ្ធកម្ម, ការងារថវិកា, ការងារគណនេយ្យ និងសវនកម្ម ជូនដល់ក្រសួងស្ថាប័នពាក់ព័ន្ធ សម្រាប់ការគ្រប់ គ្រងហិរញ្ញវត្ថុសាធារណៈ ពិសេស “លទ្ធកម្មសាធារណៈ, នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា និងសវនកម្មផ្ទៃក្នុង” ។
ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីកែទម្រង់គន្លឹះដ៏សំខាន់មួយ ក្នុងចំណោមកម្មវិធីកែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាល ក្នុងគោលដៅផ្លាស់ប្តូរប្រព័ន្ធថវិកាកម្ពុជា ពីថវិកាផ្អែកលើធាតុចូល និង មជ្ឈការ ឆ្ពោះទៅថវិកាផ្អែកលើសមិទ្ធកម្ម និង វិមជ្ឈការ សម្រាប់រួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដែលការណ៍នេះ ធ្វើឱ្យការកសាងនិងអភិវឌ្ឍសមត្ថភាពលើជំនាញពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្លាយជាតម្រូវការចាំបាច់សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃគ្រប់ក្រសួងស្ថាប័ន ត្រូវចូលរួមស្វែងយល់ និងពង្រឹងពង្រីកសមត្ថភាព ដើម្បីអនុវត្តការងារឱ្យកាន់ទេមានប្រសិទ្ធភាពខ្ពស់ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា វគ្គបណ្ដុះបណ្ដាលនេះ គឺឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងនៃការកសាង និងអភិវឌ្ឍសមត្ថភាព ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការបច្ចេកទេសរបស់ក្រសួងស្ថាប័ន ពាក់ព័ន្ធទៅនឹងៈ នីតិវិធីនៃការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ, ការរៀបចំថវិកា, ការអនុវត្តថវិកាចរន្ត, នីតិវិធីរជ្ជទេយ្យបុរេប្រទាន, កិច្ចបញ្ជិការរជ្ជទេយ្យបុរេប្រទាន, និង សវនកម្មផ្ទៃក្នុង ដែលប្រធានបទទាំងនេះ សុទ្ធតែជាមូលដ្ឋានគ្រឹះសំខាន់ៗ សម្រាប់គាំទ្រដល់ការអនុវត្តការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការបច្ចេកទេសនៃក្រសួងស្ថាប័ន ស្របពេលដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តិថ្មីៗ ដើម្បីកំណត់អំពីនីតិវិធីនៃការអនុវត្តការងារថ្មី ក្នុងគោលដៅដើម្បីឈានទៅកែលម្អការអនុវត្តការងារ ឱ្យបានកាន់តែប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងគោលដៅរួមចំណែកអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល ។
May be an image of 1 person and standingMay be an image of 16 peopleMay be an image of one or more peopleMay be an image of 1 person, standing, sitting and suitMay be an image of 3 people and screen
다운로드 다운로드 아오하라이드 자막 다운로드 다운로드