13

Jan, 2020

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានទទួលជួបក្រុមនិស្សិតកម្ពុជាដែលទទួលបានអាហារូបករណ៍ទៅសិក្សា នៅប្រទេសណូវែលហ្សេឡង់ ក្នុងឆ្នាំ ២០២០

By: | Tags: | Comments: 0

នារសៀលថ្ងៃចន្ទទី ១៣ ខែ មករា ឆ្នាំ ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អមដោយឯកឧត្តមអគ្គលេខាធិការ, ឯកឧត្តមនាយកវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានបានទទួលជួបក្រុមនិស្សិតកម្ពុជាដែលទទួលបានអាហារូបករណ៍ទៅសិក្សា នៅប្រទេសណូវែលហ្សេឡង់ ក្នុងឆ្នាំ ២០២០ នេះ ។ ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តល់នូវទស្សនាទានដ៏ទូលំទូលាយជូន ដល់ក្រុមនិស្សិតដោយបានឆ្លុះបញ្ចាំងអំពីដំណើរវិវឌ្ឍរបស់កម្ពុជាថាតើមកពីណា នៅត្រង់ណា និង ទៅទីកន្លែងណា តាមរយៈការចែករំលែកចំណេះដឹងទាំងចំណេះដឹងផ្នែករឹង និង ចំណេះផ្នែកទន់ ទស្សនវិស័យកម្ពុជាក្នុងការកសាងសមិទ្ធផលរបស់កម្ពុជា និង ការងារគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានពន្យល់នូវមន្ទិលនានាដែលបានលើកឡើងដោយ ក្រុមនិស្សិត និង បានជំរុញលើកទឹកចិត្តដល់ក្រុមនិស្សិត ឱ្យខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានពេញលេញ និង មានប្រសិទ្ធភាពខ្ពស់ ទន្ទឹមនឹងយើងមានឱកាសមាស សុខសន្តិភាព ដែលកម្ពុជាសម្រេចបាន និង បន្តរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ក្នុងពេលអនាគត ។