23

Sep, 2019

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានទទួលជួបតំណាងធនាគារពិភពលោក (World Bank) និងសហគមន៍អ៊ឺរ៉ុប

By: | Tags: | Comments: 0

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានទទួលជួបតំណាងធនាគារពិភពលោក (World Bank) និងសហគមន៍អ៊ឺរ៉ុប នៅថ្ងៃ ចន្ទ ១០រោច ខែ ភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៩ ក្នុងគោលបំណងពិភាក្សាអំពីការផ្តល់ជំនួយបច្ចេកទេសសម្រាប់ការអនុវត្តគម្រោង FMIS ពិសេសផ្តោតទៅលើការគ្រប់គ្រងការផ្លាស់ប្តូរ។
ធនាគារពិភពលោក នឹងជួយប្រឹក្សា និងតម្រង់ទិសបន្ថែមលើការងារគ្រប់គ្រងការផ្លាស់ប្តូរក្នុងការរៀបចំយុទ្ធសាស្ត្រឱ្យចំគោលដៅ និងសមស្របទៅកាន់ក្រសួង-ស្ថាប័ន ដើម្បីឱ្យការអនុវត្តប្រព័ន្ធ FMISពិសេសលើការកែសម្រួលនីតិវិធីអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព។
គួរបញ្ជាក់ផងដែរថា បេសកម្មនេះមានរយៈពេលពីរសប្តាហ៍ នឹងគ្រោងជួបជាមួយក្រសួង-ស្ថាប័នដែលបានអនុវត្តប្រព័ន្ធ FMIS កាលពីឆ្នាំ ២០១៨ រួមមាន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និង រុក្ខាប្រមាញ់ និង ក្រសួងបរិស្ថាន ដើម្បីស្វែងយល់បន្ថែមពីការអនុវត្ត ក៏ដូចជាតម្រូវការក្នុងការអនុវត្តប្រព័ន្ធ FMIS៕