23

Jul, 2019

កម្មវិធីបង្កើនការយល់ដឹងស្តីពីការអនុវត្តប្រព័ន្ធ FMIS ផ្ទាល់លើប្រតិបត្តិការហិរញ្ញវត្ថុ និង ថវិកា

By: | Tags: | Comments: 0

ms 오피스 뷰어

នាព្រឹកថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៩ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំបើក កម្មវិធីបង្កើនការយល់ដឹងស្តីពីការអនុវត្តប្រព័ន្ធ FMIS ផ្ទាល់លើប្រតិបត្តិការហិរញ្ញវត្ថុ និង ថវិកា ដែលមានការអញ្ចើញចូលរួមពីតំណាងក្រសួង ស្ថាប័នចំនួន ១៧ និង អង្គភាពថវិកាជាអាណាប័កផ្ទេរសិទ្ធិពេញលេញ ដែលត្រៀមខ្លួនក្នុងការចូលរួមប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការនៅឆ្នាំ ២០២០ ខាងមុខនេះ ។ កម្មវិធីនេះមានគោលបំណងដើម្បីបង្កើនការស្វែងយល់ឱ្យកាន់តែច្បាស់អំពីប្រព័ន្ធ FMIS តាមរយៈការបង្ហាញផ្ទាល់របស់មន្រ្តីដែលបាន និង កំពុងប្រើប្រាស់ប្រព័ន្ធ FMIS, និងដើម្បីបំផុសឱ្យត្រៀមខ្លួនគិតគូរអំពីការផ្លាស់ប្តូរដើម្បីផ្តល់នូវមូលដ្ឋានគ្រឹះជាក់លាក់ និង ឈានដល់ការកាត់បន្ថយនីតិវិធីអនុវត្តការងារមួយចំនួន ក៏ដូចជាការត្រៀមលក្ខណៈធ្វើសមាហរណកម្មចូលក្នុងប្រព័ន្ធ FMIS, បន្តឈានទៅលុបបំបាត់ចោលនីតិវិធីអនុវត្តការងារ និង ឯកសារក្រដាសស្នាមនៅក្រៅប្រព័ន្ធ FMIS ទាំងស្រុងនាពេលអនាគត ។
ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តដំណើរការនេះ ថាជានិមិត្តរូបនៃវឌ្ឍនភាពដ៏ធំមួយឆ្ពោះទៅកាន់ការប្រើប្រាស់ប្រព័ន្ធ FMIS “ជាប្រព័ន្ធតែមួយគត់ និង ជាឧបករណ៍ដ៏សំខាន់ក្នុងការគាំទ្រដោយផ្ទាល់ទៅលើការអនុវត្តកម្មវិធីគន្លឹះនានា នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ហើយនឹងរួមចំណែកធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយទៅជារដ្ឋាភិបាលឌីជីថល ក្នុងវិស័យហិរញ្ញវត្ថុ ស្របតាមបរិការណ៍ “បដិវត្តឧស្សាហកម្មទី៤” ។

다운로드 리니지 2m 다운로드 워크래프트 전쟁의 서막 다운로드