
13
Dec, 2019
ពិធីបិទសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីរៀបចំ និង អនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” ជូនមន្ត្រីរាជការចំនួន ១០០ នាក់ របស់រដ្ឋបាលក្រុង ស្រុក នៃខេត្តប៉ែកនិរតីចំនួន ៤ រួមមាន ខេត្តកំពត កែប កោះកុង និងព្រះសីហនុ
នាថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៩ នៅសណ្ឋាគារកំពតឌីយ៉ាម៉ង់ ខេត្តកំពត មានរៀបចំពិធីបិទសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីរៀបចំ និង អនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” ជូនមន្ត្រីរាជការចំនួន ១០០ នាក់ របស់រដ្ឋបាលក្រុង ស្រុក នៃខេត្តប៉ែកនិរតីចំនួន ៤ រួមមាន ខេត្តកំពត កែប កោះកុង និងព្រះសីហនុ ។ ពិធីបិទសិក្ខាសាលាបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ យូ សុគន្ធ អភិបាលរង នៃគណៈអភិបាលខេត្តកំពត និង មានការចូលរួមពី លោក អៀង សុភ័ក្ត្រ ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលនិងវិក្រឹតការ នៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ សិក្ខាសាលាបណ្ដុះបណ្ដាលនេះ មានរយៈពេល ៣ ថ្ងៃ គឺបានចាប់ផ្ដើមពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៩ ។