
25
Nov, 2019
សិក្ខាសាលាបណ្តុះបណ្តាលស្តីពី “នីតិវិធីរៀបចំ និង អនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” ជូនមន្ត្រីរាជការចំនួន ១១៦ នាក់ របស់រដ្ឋបាលក្រុង ស្រុក នៃខេត្តចំនួន ៤ នៃឥសាន្ត រួមមាន ខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងរតនគិរី នៅសណ្ឋាគាររស្មីពេជ្រ ខេត្តស្ទឹងត្រែង
검정치마 thirstyនាព្រឹកថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅសណ្ឋាគាររស្មីពេជ្រ ខេត្តស្ទឹងត្រែង, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “នីតិវិធីរៀបចំ និង អនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” ជូនមន្ត្រីរាជការចំនួន ១១៦ នាក់ របស់រដ្ឋបាលក្រុង ស្រុក នៃខេត្តចំនួន ៤ នៃឥសាន្ត រួមមាន ខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងរតនគិរី ក្នុងគោលបំណងពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹងសម្រាប់ចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់-កាលទី ៣ ។
សិក្ខាសាលានេះ សហការរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់-ក្រោមជាតិនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមកិច្ចសហដឹកនាំដោយ ឯកឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងនិងអភិវឌ្ឍសមត្ថភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងដោយមានការចូលរួមផងដែរពី ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ និង ខេត្តរតនគិរី ព្រមទាំងតំណាងនៃអគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និងអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម អិន អេម បានបញ្ជាក់ថា ការបណ្តុះបណ្តាលនេះ គឺជាសកម្មភាពសំខាន់មួយគាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង កម្មវិធីកែទម្រង់វិមជ្ឍការនិងវិសហមជ្ឍការ ព្រមទាំងកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និយាយជារួម និង និយាយដោយឡែក គឺការព្រឹងនិងពង្រីកសមត្ថភាពមន្ត្រីរាជការនៃរដ្ឋបាលថ្នាក់ក្រុង ស្រុក ខណ្ឌ , លើកកម្ពស់ភាពជាម្ចាស់ និងមនសិការវិជ្ជាជីវៈ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសនឹងជួយដល់កិច្ចដំណើរការផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
ឯកឧត្តមនាយកវិទ្យាស្ថាន បានគូសរំលេចពីកម្មវិធីកែទម្រង់ការគ្រប់គ្រងសាធារណៈដែលត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការក្នុងឆ្នាំ ២០០៤ ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាសារវន្ត ជាពិសេសសម្រេចបាននូវ “ភាពជឿទុកចិត្តនៃថវិកា” ក្នុងដំណាក់កាលទី ១ និង “គណនេយ្យភាពហិរញ្ញវត្ថុ” នៅក្នុងដំណាក់កាលទី ២ ។ បច្ចុប្បន្ន កម្មវិធីកែទម្រង់នេះ កំពុងស្ថិតនៅក្នុងដំណាក់កាលទី ៣ ក្នុងគោលដៅបង្កើន “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ” ឤទិភាពរបស់រាជរដ្ឋាភិបាល ដែលនឹងត្រូវបញ្ចប់ដោយជោគជ័យនៅឆ្នាំ ២០២០ ហើយនឹងឈានទៅអនុវត្តដំណាក់កាលទី ៤ (២០២១-២០២៥) ក្នុងគោលដៅសម្រេចបាននូវ “គណនេយ្យភាពសមិទ្ធកម្ម” ។ ដើម្បីម្រេចគោលដៅនេះ យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា ត្រូវបានដាក់ឱ្យអនុវត្ត ហើយយុទ្ធសាស្ត្រនេះបានចង្អុលឱ្យមានការរៀបចំ យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ២០១៩-២០២៥ ដើម្បីប្រែក្លាយជាប្រព័ន្ធថវិកាជាតិពេញលេញ និងតែមួយ គឺ “ប្រព័ន្ធថវិកាជាតិ” ដែលជាចំណុចចាប់ផ្តើមនៃ ដំណើរវែងឆ្ងាយបន្តទៀត ឆ្ពោះទៅសម្រេចគោលដៅឆ្នាំ ២០២៥ នៅក្នុងការប្រែក្លាយប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិកម្ពុជា ឱ្យក្លាយជាប្រព័ន្ធមួយដែលមាន ប្រសិទ្ធភាព គណនេយ្យភាព តម្លាភាព ស្របតាមសមត្ថភាព និងតថភាពជាក់ស្តែងនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ការណ៍នេះ តម្រូវឱ្យមានការចូលរួមប្រកបដោយបុរេសកម្ម និង សកម្មរបស់ក្រសួង-ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ និង ស្មារតីភ្ញាក់រលឹកធ្វើការកែទម្រង់ជាប្រចាំ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និង ការដឹកនាំ ។
ឯកឧត្តម អិន អេម ក៏បានសង្កត់ធ្ងន់បន្ថែមថា សិក្ខាសាលាបណ្តុះបណ្តាលស្តីពី “នីតិវិធីរៀបចំ និង អនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” នេះ ពិតជាមានសារៈសំខាន់ ដោយគ្រប់ប្រធានបទទាំងអស់ គឺសុទ្ធតែបានរៀបចំ ជាមេរៀន ដែលរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៃរាជធានី ខេត្ត ត្រូវអនុវត្តឱ្យបានគត់មត់ ដោយអនុលោមទៅតាមស្មារតី “យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ ២០១៩-២០២៥” ហើយសមស្របទៅនឹងដំណើរការផ្ទេរសិទ្ធិអំណាច និង ការទទួលខុសត្រូវលើការងារហិរញ្ញវត្ថុកាន់តែច្រើនឡើងៗ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ។ ការណ៍នេះ នឹងទាមទារចាំបាច់ឱ្យមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវមានសមត្ថភាព, មានជំនាញវិជ្ជាជីវៈសមស្របក្នុងទម្រង់ដូចគ្នានឹងរដ្ឋបាលថ្នាក់ជាតិ ។ ក្នុងចំណុចនេះ ឯកឧត្តមនាយកវិទ្យាស្ថាន ក៏បានសង្កត់ធ្ងន់ថា ការកសាងសមត្ថភាពមន្ត្រីរាជការរបស់រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ចាំបាច់ត្រូវរៀបចំ និង អនុវត្តឱ្យមានលក្ខណៈប្រមូលផ្តុំ ជាប្រព័ន្ធ និង គ្រប់ជ្រុងជ្រោយ ស្របតាមស្មារតីនៃ ßផែនការយុទ្ធសាស្ត្រស្តីពីការកសាង និងអភិវឌ្ឍសមត្ថភាពក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣à សំដៅធានាប្រសិទ្ធភាព និង គុណភាពនៃការបណ្តុះបណ្តាលសមត្ថភាព ពោលគឺ ធ្វើឱ្យមន្ត្រីរាជការកាន់តែមានចំណេះដឹង ជំនាញវិជ្ជាជីវៈ និង គុណវុឌ្ឍិគ្រប់គ្រាន់ សម្រាប់ចូលរួមចំណែកក្នុងការអនុវត្ត កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចបានជោគជ័យតាមការគ្រោងទុក ។