18

Nov, 2019

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានទទួលជួបលោក យី ហុងស៊ុន (Yi Hongxun) ប្រធានគណៈប្រតិភូនៃវិទ្យាស្ថានជាតិគណនេយ្យសៀងហៃប្រទេសចិន ដើម្បីពិភាក្សាអំពីការបន្តកិច្ចសហការគាំទ្រ ជាពិសេសទំនាក់ទំនងសហប្រតិបត្តិការលើការបណ្តុះបណ្តាល និង អភិវឌ្ឍធនធានមនុស្សជូននិស្សិត សាស្រ្តាចារ្យ និង មន្រ្តីរាជការកម្ពុជា

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបលោក យី ហុងស៊ុន (Yi Hongxun) ប្រធានគណៈប្រតិភូនៃវិទ្យាស្ថានជាតិគណនេយ្យសៀងហៃប្រទេសចិន ដើម្បីពិភាក្សាអំពីការបន្តកិច្ចសហការគាំទ្រ ជាពិសេសទំនាក់ទំនងសហប្រតិបត្តិការលើការបណ្តុះបណ្តាល និង អភិវឌ្ឍធនធានមនុស្សជូននិស្សិត សាស្រ្តាចារ្យ និង មន្រ្តីរាជការកម្ពុជា។
ចុងបញ្ចប់នៃជំនួបនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លៃងអំណរគុណចំពោះការផ្តល់ការគាំទ្រយ៉ាងសកម្មដល់កម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ និង ការផ្លាស់ប្តូរទស្សនកិច្ចសិក្សាលើគ្រប់វិស័យ ដែលបានផ្តល់ឱកាសឱ្យនិស្សិត សាស្រ្តាចារ្យ និង មន្រ្តីរាជការកម្ពុជាជាច្រើនរូប បានទៅសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍លើការងារជំនាញលក្ខណៈពហុវិស័យ ជារៀងរាល់ឆ្នាំ ព្រមទាំងស្នើឱ្យមានការបន្តកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល និង អភិវឌ្ឍធនធានមនុស្ស ក្នុងទិសដៅចូលរួមអនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។