
9
Oct, 2019
ពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “នីតិវិធីរៀបចំ និង អនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” ជូនមន្ត្រីរាជការចំនួន ១៨៤ នាក់ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៃរាជធានីខេត្ត ចំនួន ៤
다운로드នាព្រឹកថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០១៩ នៅសណ្ឋាគារហ្គាឌិនស៊ីធី រាជធានីភ្នំពេញ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “នីតិវិធីរៀបចំ និង អនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” ជូនមន្ត្រីរាជការ ចំនួន ១៨៤ នាក់ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៃរាជធានីខេត្ត ចំនួន ៤ រួមមានៈ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ក្នុងគោលបំណងពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹង សម្រាប់ចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៣ ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធិភាព និង តម្លាភាព សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
ពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានកិច្ចសហការរៀបចំពីវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ សិក្ខាសាលាបណ្តុះបណ្តាលស្តីពី “នីតិវិធីរៀបចំ និង អនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” ត្រូវបានរៀបចំឡើងមានរយៈពេល ៣ ថ្ងៃ គឺពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៩ ។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ ពេជ្រ សម្បត្តិ បានបញ្ជាក់ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងសាធារណៈ ត្រូវបានដាក់អោយអនុវត្តជាផ្លូវការក្នុងឆ្នាំ ២០០៤ ដោយរាជ-រដ្ឋាភិបាលកម្ពុជា ដោយសម្រេចបាននូវ សមិទ្ធផលសំខាន់ៗជាសារវន្ត ជាពិសេស សម្រេចបាននូវ “ភាពជឿទុកចិត្តនៃថវិកា” ក្នុងដំណាក់កាលទី ១ និង “គណនេយ្យភាពហិរញ្ញវត្ថុ” នៅក្នុងដំណាក់កាលទី២ ។ បច្ចុប្បន្ន កម្មវិធីកែទម្រង់នេះកំពុងស្ថិតនៅក្នុងដំណាក់កាលទី៣ ក្នុងគោលដៅបង្កើន “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ” អាទិភាពរបស់រាជរដ្ឋាភិបាល ដែលនឹងត្រូវបញ្ចប់ដោយជោគជ័យនៅឆ្នាំ ២០២០ មុននឹងឈានទៅអនុវត្តដំណាក់កាលទី ៤ (២០២១-២០២៥) ក្នុងគោលដៅសម្រេចបាននូវ “គណនេយ្យភាពសមិទ្ធកម្ម” ។ ជារួម ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺមិនគ្រាន់តែជាការផ្លាស់ប្តូររបៀបរបបនៃការគ្រប់គ្រងថវិកាប៉ុណ្ណោះទេ ប៉ុន្តែការងារនេះគឺជាអភិក្រមដ៏សំខាន់បំផុតមួយនៃការកែទម្រង់អភិបាលកិច្ច ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគណនេយ្យភាពនៃការដឹកនាំផងដែរ ហើយយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកានេះ ក៏បានចង្អុលឱ្យមានការរៀបចំ យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ ២០១៩–២០២៥ ផងដែរ ដើម្បីប្រែក្លាយជាប្រព័ន្ធ ថវិកាជាតិពេញលេញ និងតែមួយ ហើយវាក៏ជា ចំណុចចាប់ផ្តើមនៃដំណើរវែងឆ្ងាយបន្តទៀត នៅក្នុងការប្រែក្លាយប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិកម្ពុជា ឱ្យក្លាយជាប្រព័ន្ធមួយដែលមាន ប្រសិទ្ធិភាព គណនេយ្យភាព និងតម្លាភាព ឆ្ពោះទៅសម្រេចគោលដៅឆ្នាំ ២០២៥ ដែលការណ៍នេះ តម្រូវឱ្យមានការចូលរួមប្រកបដោយបុរេសកម្ម និងសកម្មរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដើម្បីធានាបានជោគជ័យបន្តទៀតនៅក្នុងការងារដោយប្រកាន់ខ្ជាប់នូវគោលការណ៍ និងស្មារតីភ្ញាក់រលឹកធ្វើការកែទម្រង់ជាប្រចាំ ។
ឯកឧត្តអនុរដ្ឋលេខាធិការ បានបន្ថែមថា ការកសាងសមត្ថភាពមន្ត្រីរាជការរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង ឃុំ សង្កាត់ ចាំបាច់ត្រូវរៀបចំ និង អនុវត្តឱ្យមានលក្ខណៈជាប្រព័ន្ធ ប្រមូលផ្តុំ និង គ្រប់ជ្រុងជ្រោយ ស្របតាមស្មារតីនៃផែនការយុទ្ធសាស្ត្រស្តីពីការកសាងនិងអភិវឌ្ឍសមត្ថភាព ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ សំដៅធានាប្រសិទ្ធភាព និង គុណភាពនៃការបណ្តុះបណ្តាលនិងវិក្រឹតការសមត្ថភាព ពោលគឺធ្វើឱ្យមន្ត្រីរាជការទាំងនោះ មានចំណេះដឹង ជំនាញវិជ្ជាជីវៈ និង គុណវុឌ្ឍិគ្រប់គ្រាន់សម្រាប់ចូលរួមចំណែកក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិសេសការអនុវត្តយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ ២០១៩-២០២៥ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព និង ចីរភាព ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ជានិច្ចកាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែងផ្តល់ការយកចិត្តទុកដាក់ជានិច្ចលើការបណ្តុះបណ្តាល និងកសាងសមត្ថភាពមន្រ្តីរាជការ ដែលជាកត្តាគាំទ្រគន្លឹះដើម្បីសម្រេចជោគជ័យ ក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ជាក់ស្តែង ចាប់ពី ឆ្នាំ ២០១៣ ដល់ ឆ្នាំ ២០១៨ កន្លងទៅ, ដើម្បីបំពេញតម្រូវការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំនិងអនុវត្តការបណ្តុះបណ្តាលនិងវិក្រឹតការសមត្ថភាព ជាបន្តបន្ទាប់ជូនថ្នាក់ដឹកនាំ និង មន្រ្តីរាជការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងស្ថាប័នពាក់ព័ន្ធ លើការគ្រប់គ្រងហិញ្ញវត្ថុសាធារណៈ ដោយសម្រេចបណ្តុះបណ្តាល សិក្ខាកាមគោលដៅសរុបបានចំនួន ១៥.០៩២ នាក់ ។ បច្ចុប្បន្ន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បាននិងកំពុងបន្តយុទ្ធនាការបណ្តុះបណ្តាលលើវគ្គជំនាញបច្ចេកទេសសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនសិក្ខាកាមគោលដៅ ១០៤៥ នាក់ ដែលជាមន្រ្តីគ្រប់គ្រងហិរញ្ញវត្ថុ, មន្ត្រីគ្រប់គ្រងថវិកា, រជ្ជទេយ្យករបុរេប្រទាន, រជ្ជទេយ្យករបុរេប្រទានរង, រជ្ជទេយ្យករចំណូល, រជ្ជទេយ្យករចំណូលរង, មន្ត្រីទទួលបន្ទុកកិច្ចការលទ្ធកម្មសាធារណៈ និង មន្ត្រីរាជការដែលបំពេញការងារពាក់ព័ន្ធ នៃអង្គភាពថវិការបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងស្ថាប័ន ទន្ទឹមនឹងសិក្ខាសាលាបណ្តុះបណ្តាលចាំបាច់មួយចំនួនទៀតដែលត្រូវរៀបចំឡើងសម្រាប់ឆ្នាំ ២០១៩ ឆ្លើយតបនឹងតម្រូវពិសេសដោយឡែករបស់ក្រសួងស្ថាប័ន។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា សិក្ខាសាលាបណ្ដុះបណ្ដាលស្តីពី “នីតិវិធីរៀបចំ និង អនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” នាពេលនេះ ពិតជាមានសារសំខាន់, ចាំបាច់ និងទាន់ពេល ព្រោះថា គ្រប់ប្រធានបទទាំងអស់គឺសុទ្ធតែជាមេរៀនដែលមន្ត្រីរាជការ របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នៃរាជធានី ខេត្ត ត្រូវអនុវត្តឱ្យបានគត់មត់ ដោយអនុលោមទៅតាមស្មារតីយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ ២០១៩–២០២៥ ។ ជាមួយនេះ ឯកឧត្តម បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់នូវគ្រប់បទឧទ្ទេសនាមរបស់គ្រូឧទ្ទេស និង វាគ្មិនទាំងអស់នៃសិក្ខាសាលាបណ្តុះបណ្តាលនៅពេលនោះ ព្រមទាំងត្រូវចូលរួមពិភាក្សាផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ និង បទពិសោធន៍ឱ្យបានសកម្ម និង ផុលផុស ដើម្បីស្វែងយល់ និងចាប់យកចំណុចគន្លឹះសម្រាប់យកទៅអនុវត្តឱ្យមានប្រសិទ្ធភាព នៅពេលត្រឡប់ទៅកាន់អង្គភាពការងាររៀងៗខ្លួនវិញ ។ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានជំរុញលើកទឹកចិត្តដល់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យបន្តសហការក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនិងវិក្រឹតការ ថែមទៀតជូនដល់មន្រ្តីរាជការ នៃអង្គភាពថវិការបស់គ្រប់ក្រសួងស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់រួមចំណែកពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹង ដើម្បីចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅដំណាក់កាលទី ៣ ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងផលិតភាពខ្ពស់ ។
다운로드 vip 드라마 다운로드 Windows defender smartscreen download