4

Oct, 2019

កម្មវីធី “ការចែករំលែកគន្លឹះសំខាន់ៗក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS សម្រាប់ក្រសួង-ស្ថាប័ន” នៅសណ្ឋាគារឡឺរ៉ូយ៉ាល់

By: | Tags: | Comments: 0

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំកម្មវីធី “ការចែករំលែកគន្លឹះសំខាន់ៗក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS សម្រាប់ក្រសួង-ស្ថាប័ន” ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីមកពីក្រសួង-ស្ថាប័នចំនួន១០ ដែលប្រើប្រាស់ប្រព័ន្ធ FMISចាប់តាំងពីឆ្នាំ ២០១៨ មក សរុបប្រមាណ ២០០នាក់ ។ កម្មវិធីនេះ ប្រព្រឹត្តទៅនៅថ្ងៃ ៦ កើត ខែ អស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស 다운로드. ២៥៦៣ ត្រូវនឹងថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០១៩ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ក្នុងគោលបំណងសំខាន់ៗចំនួនបីរួមមាន៖
ទី១.ចំណុចគន្លឹះសំខាន់ពាក់ព័ន្ធនឹងមុខងាររបស់ប្រព័ន្ធ FMIS ដែលនឹងជួយផ្តល់នូវចំណេះដឹងថ្មីៗក្នុងការអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុ និង ថវិកា ឱ្យកាន់តែរហ័ស និង រលូន, ទី២ 다운로드. ការចែករំលែកនូវបទពិសោធន៍ក្នុងការទាញយករបាយការណ៍ហិរញ្ញវត្ថុពីប្រព័ន្ធ FMIS មកប្រើប្រាស់ជាប្រយោជន៍របស់ក្រសួង-ស្ថាប័នសាមី និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ និង ទី៣ 다운로드. ការប្រើប្រាស់ប្រព័ន្ធជំនួយគាំទ្រថ្មីដែលយើងហៅថា “PK-the-Helper” ដែលអ្នកប្រើប្រាស់ទាំងអស់អាចសួរសំនួរ ឬទំនាក់ទំនងមកក្រុមការងារជំនួយគាំទ្រ នៅពេលដែលមានចម្ងល់ និង បញ្ហាផ្សេងពាក់ព័ន្ធនឹងការបើប្រាស់ប្រព័ន្ធ FMIS ប្រកបដោយប្រសិទ្ធភាព និង មានការកត់ត្រាច្បាស់លាស់នូវរាល់បញ្ហា និង ដំណោះស្រាយនានា ស្របតាមស្តង់ដារអន្តរជាតិ ។