
18
Oct, 2019
ពិធីបិទសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី នីតិវិធីរៀបចំនិងអនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជូនមន្ត្រីរាជការរបស់រដ្ឋបាលក្រុង ស្រុក នៃខេត្តចំនួន ៤ គឺ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តប៉ៃលិន និងខេត្តពោធិ៍សាត់ មានសិក្ខាកាមចូលរួមសរុបចំនួន ១៣៦ នាក់ នៅសណ្ឋាគារ ខេមរាបាត់ដំបង ១ ខេត្តបាត់ដំបង
다운로드នាថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៩ នៅសណ្ឋាគារ ខេមរាបាត់ដំបង ១ ខេត្តបាត់ដំបង មានរៀបចំពិធីបិទសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី នីតិវិធីរៀបចំនិងអនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជូនមន្ត្រីរាជការរបស់រដ្ឋបាលក្រុង ស្រុក នៃខេត្តចំនួន ៤ គឺ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តប៉ៃលិន និងខេត្តពោធិ៍សាត់ មានសិក្ខាកាមចូលរួមសរុបចំនួន ១៣៦ នាក់ ។ ពិធីបិទសិក្ខាសាលាបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅក្រោមសហអធិបតីភាព ឯកឧត្តម ហ៊ីង ច័ន្ទបូរ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោក យូ ទី នាយករងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ សិក្ខាសាលាបណ្ដុះបណ្ដាលនេះ មានរយៈពេល ៣ ថ្ងៃ គឺបានចាប់ផ្ដើមពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៩ ។