
10
Oct, 2019
សេចក្ដីជូនដំណឹងស្ដីពីអាហាររូបករណ៍ ក្នុងក្របខណ្ឌ Young Leader’s Program លើមុខជំនាញ ច្បាប់(Law) និង School of Government របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យាប្រទេសជប៉ុន (MEXT) ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល ១ឆ្នាំ
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមជម្រាបជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី នៃអគ្គលេខាធិការដ្ឋាន អគ្គាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពក្រោមឱវាទទាំងអស់ជ្រាបថា ក្នុងគោលដៅរួមចំណែកកសាង និង អភិវឌ្ឍសមត្ថភាពធនធានមនុស្សនៅកម្ពុជានៅឆ្នាំ ២០២០ ខាងមុខនេះ ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យាប្រទេសជប៉ុន (MEXT) នឹងផ្តល់អាហារូបករណ៍ ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល ១ឆ្នាំ ដល់បេក្ខជនជាមន្រ្តីរាជការកម្ពុជាទាំងពីរភេទ ដែលមានបំណងចង់បង្កើនការយល់ដឹង និង សមត្ថភាពផ្នែក ច្បាប់ រដ្ឋបាលសាធារណៈ ឬ គោលនយោបាយសាធារណៈ និង សេដ្ឋកិច្ច ។ អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដែលត្រូវបានផ្តល់ជូនដោយក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ប្រទេសជប៉ុន លើមុខជំនាញរួមមានដូចខាងក្រោមៈ
១.ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្នុងក្របខណ្ឌ Young Leader’s Program លើមុខជំនាញ ច្បាប់ (Law)
២.ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្នុងក្របខណ្ឌ Young Leader’s Program លើមុខជំនាញ School of Government ។
បេក្ខជនទាំងពីរភេទដែលមានបំណងស្នើសុំអាហារូបករណ៍នេះ ត្រូវមានលក្ខណសម្បត្តិដូចខាងក្រោមៈ
(១) 오버로드 13권 다운로드. មានអាយុមិនលើសពី ៤០ ឆ្នាំ
(២). មានសញ្ជាតិខ្មែរ និង មានលិខិតឆ្លងដែនដែលមានសុពលភាព
(៣) vegas 15.មានសញ្ញាបត្របរិញ្ញាបត្រ (Bachelor Degree) ឬ សញ្ញាបត្រសមមូល និងមានបទពិសោធន៍ការងារពេញលេញ លើរដ្ឋបាលសាធារណៈ យ៉ាងតិចចាប់ពី ៣ ឆ្នាំឡើងទៅ
(៤) 알라딘 애니메이션 더빙 다운로드. មានកម្រិតភាសាអង់គ្លេសល្អ (IELTS យ៉ាងតិច ៦.០ និង TOEFL IBT យ៉ាងតិច ៧៩)
(៥) 삼국지 9pk 다운로드.មានសុខភាព និង សតិបញ្ញាល្អបរិបូរណ៍ ។
ក្នុងន័យនេះមន្ត្រីរាជការទាំងពីរភេទ ដែលមានបំណងស្នើសុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ខាងលើនេះ សូមចូលទៅកាន់គេហទំព័រ https://www.kh.emb-japan.go.jp/itpr_en/c_000087 프로그램 다운로드.html ដើម្បីទទួលនូវព័ត៌មានលម្អិតបន្ថែម និងទាញយក Application Form សម្រាប់បំពេញ ឱ្យបានមុនថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៩ ។ បេក្ខជនដែលជាប់អាហារូបករណ៍ទាំងនេះ នឹងទទួលបានប្រាក់បង់ថ្លៃការសិក្សា ប្រាក់ចាយវាយប្រចាំខែ កន្លែងស្នាក់នៅ និង សំបុត្រយន្តហោះទៅមក (ពេលចេញដំណើរ និង ពេលបញ្ចប់ការសិក្សា) ផងដែរ ។
ក្នុងករណីមានចម្ងល់ផ្សេងៗសូមទាក់ទងមកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតាមរយៈអ៊ីមែល: puthikrithiraks_pak@yahoo.com ឬ engkeat.chea@gmail.com ឬ ទូរស័ព្ទលេខៈ០៨៨ ៦៦២ ៧៦៦៦ ឬ ០៨៩ ៨៦០ ៦៩៦ ។