
13
Dec, 2018
វគ្គបណ្តុះបណ្តាលជាស៊េរីលើជំនាញស្ដីពី នីតិវិធីនៃការអនុវត្តលទ្ធកម្មសាធារណៈ, គណនេយ្យសាធារណៈ និង ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់អង្គភាពថវិកា ជូនមន្ត្រីរាជការគោលដៅរបស់អគ្គលេខាធិការដ្ឋាន និង អគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្
នាព្រឹកថ្ងៃ ព្រហស្បតិ៍ ៦ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨ នៅសណ្ឋាគាររេស៊ីដង់សុខាភ្នំពេញ រាជធានីភ្នំពេញ, វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំបើកវគ្គបណ្តុះបណ្តាលជាស៊េរីលើជំនាញស្ដីពី នីតិវិធីនៃការអនុវត្តលទ្ធកម្មសាធារណៈ, គណនេយ្យសាធារណៈ និង ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់អង្គភាពថវិកា ជូនមន្ត្រីរាជការគោលដៅរបស់អគ្គលេខាធិការដ្ឋាន និង អគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលសិក្ខាកាមចំនួន ៦០ នាក់ នៅក្នុងជំនាញនីមួយៗ ដើម្បីរួមចំណែកចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅដំណាក់កាលទី៣ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព ។
វគ្គបណ្ដុះបណ្ដាលលើជំនាញទាំងបីវគ្គនេះ ត្រូវបានសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ អគ្គនាយកដ្ឋានរតនាគារជាតិ និងអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងប្រព្រឹត្តទៅតាមកាលបរិច្ឆេទដូចខាងក្រោម ៖
វគ្គទី១ : ជំនាញស្ដីពី នីតិវិធីនៃការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ នាថ្ងៃទី ១៣-១៤ ខែ ធ្នូ ឆ្នាំ ២០១៨ ។
វគ្គទី២ : ជំនាញស្ដីពី គណនេយ្យសាធារណៈ នាថ្ងៃទី ១៧-១៨ ខែ ធ្នូ ឆ្នាំ ២០១៨ ។
វគ្គទី៣ : ជំនាញស្ដីពី ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់អង្គភាពថវិកា នាថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៨ ។